សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលាស្តីពី គន្លឹះជោគជ័យ ក្នុងការស្វែងរកការងារ

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សាកលវិទ្យាល័យបៀលប្រាយ បានរៀបចំសិក្ខាសាលាស្ដីពី “គន្លឹះជោគជ័យ ក្នុងការស្វែងរកការងារ” ដែលបានអញ្ជើញ លោក ទាង សំណាង  ប្រធាននាយកដ្ឋាន លទ្ធកម្មទេសកោសល្យ និងជ្រើសរើសបុគ្គលិក របស់ធនាគារ ABA មកធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា ធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ដល់និស្សិតទាំងអស់នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ។ 

សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយបានចែករំលែកបទពិសោធន៍ជាក់ស្តែង ក៏ដូចជាការកសាង និងអភិវឌ្ឍន៍សមត្ថភាពដល់និស្សិតទាំងអស់។