សាកលវិទ្យាល័យបៀលប្រាយ តំណាងដោយ បណ្ឌិត ឌី ដាវុឌ្ឍ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Smart Axiata
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១ សាកលវិទ្យាល័យបៀលប្រាយ តំណាងដោយ បណ្ឌិត ឌី ដាវុឌ្ឍ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Smart Axiata តំណាងដោយ Mr. Feiruz Ikhwan និង IHPP (Cambodia) Co., Ltd. តំណាងដោយ Ms. Melanie Mossard លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform Program ។ កម្មវិធីចុះអនុស្សរណៈនៃការយោគយល់ បានប្រារព្ធឡើងនៅសាលប្រជុំ ក្នុងអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គម្រោងនេះ នឹងផ្តល់ដល់ និស្សិតនូវចំណេះដឹង បទពិសោធន៍ គំនិតច្នៃប្រឌិត នវានុវត្តន៍ ក្នុងភាពជាសហគ្រិនឌីជីថល។