សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ដឹកនាំដោយ លោក សាកលវិទ្យាធិការជាន់ខ្ពស់
ថ្ងៃអាទិត្យ ៨ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ដឹកនាំដោយ លោក សាកលវិទ្យាធិការជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈ ព្រមទាំងនិស្សិតបៀលប្រាយ និងសប្បុរសជនដែលតែងតែលើកទឹកចិត្តនិងផ្តល់ក្តីស្រលាញ់ដោយផ្តល់នូវសំភារៈសិក្សា នំ ទឹកបរិសុទ្ធ និង ថវិកាមួយចំនួន ដល់កុមារ២៥១រូបនិងលោកគ្រូអ្នកគ្រូ៧រូបនៅសាលាបឋមសិក្សាត្រពាំងអំពិលឃុំមហាសាំង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។