សិក្ខាសាលាស្តីអំពី “នីតិវិធីដោះស្រាយ វិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ
រាជាធានីភ្នំពេញ ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សាកលវិទ្យាល័យបៀលប្រាយ រាជាធានីភ្នំពេញ បានសហការជាមួយ ក្រុមប្រឹក្សាអាជ្ញាកណ្តាល រៀបចំសិក្ខាសាលាស្តីអំពី “នីតិវិធីដោះស្រាយ វិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដោយបានអញ្ជើញពី លោក អាជ្ញាកណ្តាល ប៉ែន ប៊ុនឈា ជាសមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបទពិសោធន៍មកមកធ្វើបាឋកថាបង្ហាញដល់និស្សិត មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
គោលបំណងនៃបទបង្ហាញ ដើម្បីពន្យល់អំពី៖
• ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
• ប្រភេទនៃវិវាទការងារ
• នីតិវិធីដោះស្រាយវិវាទការងារ
• ដំណើរការ និងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
• ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯករាជ្យមួយដែលមានមុខងារដោះស្រាយវិវាទការងាររួម ដែលផ្សះផ្សាមិនសះជា។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ យោងតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧។
សាកលវិទ្យាល័យបៀលប្រាយ ខ្ញុំសូមសម្ដែងនូវអំណរគុណជា ពន្លឹកដល់ លោក អាជ្ញាកណ្តាល ដែលបានផ្តួចផ្តើមរៀបចំសិក្ខាសាលាស្តីអំពី “នីតិវិធីដោះស្រាយ វិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ”។
សិក្ខាសាលាដ៏ថ្លៃថ្លានេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអប់រំនិង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការសិក្សានិងការស្រាវជ្រាវព្រមទាំងបង្កើនចំណេះដឹង ដល់និស្សិត។ សូមកោតសរសើរនិងវាយតម្លៃយ៉ាងខ្ពស់ចំពោះការចូលរួមចំណែកក្នុងការចំណាយពេល វេលាដ៏មានតម្លៃនិងសូមជូនពរឱ្យ លោក អាជ្ញាកណ្តាល និងសហការីទទួលបាននូវ ពុទ្ធពរទាំំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងភាពជោគជ័យជានិរន្ដរ៍។