សាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ បានរៀបចំពិព័រណ៌ការងារឆ្នាំ២០២០ លើកទី៨
ថ្ងៃសៅរ៍ ៧ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំពិព័រណ៌ការងារឆ្នាំ២០២០ លើកទី៨ ដោយមានការចូលរួមពីដៃគូរ ក្រុមហ៊ុន និងសហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាសដល់និស្សិត និងបុគ្គលិកសិក្សារាប់ពាន់នាក់ក្នុងការបង្កើតទំនាក់ទំនង និងសិក្សាស្វែងយល់អំពីផលិតផល សេវាកម្មបច្ចេកវិទ្យាថ្មីៗ បទពិសោធន៍ និងការអនុវត្តជាក់ស្តែង តាមរយៈវេទិកាបទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុនទាំងអស់ដែលចូល រួមក្នុងព្រឹត្តិការណ៍នៃពិព័រណ៌ការងារនេះ។ អ្វីដែលពិសេសជាងនេះទៅទៀត និស្សិតទាំងអស់នឹងទទួលបានឱកាសការងារ តាមរយៈការសម្ភាសន៍ដោយផ្ទាល់ នៃថ្នាក់ដឹកនាំមន្ត្រីគ្រប់គ្រងធនធានមនុស្ស មកពីក្រុមហ៊ុនល្បីៗ ចំនួន ៣០ ក្រុមហ៊ុនដូចខាងក្រោម៖
1. AMK Microfinance Institution Plc
2. WB Finance Co., Ltd
3. Ravy Angkor Tours Cambodia
4. LOLC (Cambodia) Plc
5. Gold Financial Global Investment Co., Ltd
6. vKirirom Pine Resort
7. Wing (Cambodia) Limited Specialized Bank.
8. Aeon Cambodia Co., Ltd
9. Mith Samlanh (Friends) Organization
10. PPCBank
11. Canadia Bank Plc
12. ICE Electronics Co., Ltd
13. People and Jobs
14. Goodhill Enterprise (Cambodia) Ltd
15. TH CVS CO., LTD
16. Manulife Cambodia
17. BIDC Bank
18. RHB Indochina Bank
19. Smart Axiata Co., Ltd
20. CMED Construction
21. Palace Gate Hotel & Resort
22. Top Recruitment Cambodia
23. Prince Supermarket (Cambodia) Co., Ltd
24. SOHO DIVERSIFIE GROUP
25. DKSH (Cambodia) Ltd
26. RMA (Cambodia) Co., Ltd
27. Plaza Premium Lounge (Cambodia) Co., Ltd
28. Brown Coffee Co,. Ltd
29. Microfinance Amatak Capital Plc
30. Huangshan International
និស្សិត ដែលមាន បំណង ស្វែង រកការងារធ្វើសូមយក CVs ភ្ជាប់ មកជាមួយ ដើម្បីទទួល ឱកាសការងារ និងអត្ថ ប្រយោជន៍ដូចខាងក្រោម ៖
» និស្សិត នឹង ទទួលបាន ការដាក់ពាក្យ ដើម្បីបម្រើ ការងារ ដោយសម្ភាសន៍ ផ្ទាល់ នៅនឹងកន្លែង
» ធ្វើបទ បង្ហាញពីឱកាសការងារ និង អាជីពការងារ
» ផ្សព្វផ្សាយ ពីសេវាកម្ម និង ផលិតផលរបស់ ក្រុមហ៊ុន
» ធ្វើបទបង្ហាញ និង ការណែនាំល្អៗ អំពី តម្រូវការជំនាញ ក្នុង វិស័យឧស្សាហកម្មដែល កំពុងរីកដុះដាល
ពិព័រណ៍ ការងារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បី ភ្ជាប់ សាកលវិទ្យាល័យជាមួយ ក្រុមហ៊ុន និង សហគ្រាស ជាច្រើនពិសេស ដើម្បី ផ្តល់ឱកាសការងារ ឱ្យនិស្សិត ស.ប.ប. បានជួប និង ស្វែងយល់ពីការអនុវត្ត ជាក់ស្តែងរបស់ ក្រុមហ៊ុន និង សហគ្រាសធំៗ និងល្បីៗ ដើម្បី ឆ្លុះបញ្ជាំងពីប្រធានបទ និង មុខវិជ្ជាដែលពួកគេ បានសិក្សានៅសាកល វិទ្យាល័យ ។
ជាចុងក្រោយ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ សូមថ្លែងអរគុណ យ៉ាងជ្រាវជ្រៅ ដល់ក្រុមហ៊ុន ធនាគា ស្ថាបន មីក្រូហិរញ្ញវត្ថុ និងអង្គការ ទាំង៣០ ដែលបានចូលរួមពិព័រណ៍ការងារ សាកលវិទ្យាល័យបៀលប្រាយ លើកទី៨ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបាន ញ៉ាំងឲ្យព្រឹតិ្តការណ៍នេះ មានភាពយ៉ាង អធឹកអធមដោយមានការចូលរួមពីសំណាក់ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងសាធារណជនទូទៅប្រកបដោយមោទនភាព និងភាពជោគជ័យ ដោយបានចូលរួម ឧបតម្ភ និងជួយអភិវឌ្ឍន៍ ធនធានមនុស្ស តាមរយៈការផ្តល់ឱកាសការងារដល់ និស្សិតសាកលវិទ្យាល័យបៀលប្រាយ ជាច្រើនកន្លែង។