លោកសាស្រ្តាចារ្យ ទេស សុធីរ បានដឹកនាំនិស្សិតចុះកម្មសិក្សានៅប្រាសាទបន្ទាយឆ្មា
នៅថ្ងៃអាទិត្យ ១ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជំនាញគ្រប់គ្រងទេសចរណ៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ប្រាសាទបន្ទាយឆ្មា ដឹកនាំដោយលោកសាស្ត្រាចារ្យ ទេស សុធីរ ដើម្បីស្វែងយល់ពីតំបន់ទេសចរណ៍ដោយផ្ទាផ្ទាល់ ជាពិសេសប្រវត្តិប្រាសាទបន្ទាយឆ្មា និងស្ថាបត្យកម្មបុរាណតំបន់ជុំវិញប្រាសាទបន្ទាយឆ្មា ក៏ដូចជាស្វែងយល់អំពីការគ្រប់គ្រងភ្ញៀវទេសចរណ៍ និងបញ្ហាប្រឈមមួយចំនួនផងដែរ។