ពិព័រណ៍ការងារមានអត្ថប្រយោជន័ដូចជា៖
ពិព័រណ៍ការងារ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីភ្ជាប់ សាកលវិទ្យាល័យជាមួយ ក្រុមហ៊ុន និងសហគ្រាសជាច្រើន ពិសេសដើម្បីផ្តល់ឱកាសការងារឱ្យ និស្សិត ស.ប.ប. បានជួបនិងស្វែងយល់ពីការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន និងសហគ្រាសធំៗ និងល្បីៗ ដើម្បីឆ្លុះបញ្ជាំងពីប្រធានបទនិងមុខវិជ្ជាដែលពួកគេបានសិក្សានៅសាកលវិទ្យាល័យ។
និស្សិតដែលមានបំណងស្វែងរកការងារធ្វើសូមយក CVs ភ្ជាប់មកជាមួយ ដើម្បីទទួលឱកាសការងារនិងអត្ថប្រយោជន័ដូចខាងក្រោម៖
» និស្សិតនឹងទទួលបានការដាក់ពាក្យ ដើម្បីបម្រើការងារដោយ សម្ភាសន៍ផ្ទាល់នៅនឹងកន្លែង
» ធ្វើបទបង្ហាញពីឱកាសការងារ និងអាជីពការងារ
» ផ្សព្វផ្សាយពីសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន
» ធ្វើបទបង្ហាញនិងការណែនាំល្អៗអំពីតម្រូវការជំនាញក្នុងវិស័យឧស្សាហកម្មដែលកំពុងរីកដុះដាល
នៅអគារ C & D ជាន់ផ្ទាល់ដី ចាប់ពីម៉ោង 7:30 am - 6:00 pm
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទូរស័ព្ទលេខៈ 098 999 666, 012 242 277