សាស្រ្តាចារ្យមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច បានដឹកនាំនិស្សិតចំនួន១៥នាក់ចុះទស្សនកិច្ចសិក្សានៅធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦​ កើត ខែ​មាឃ ឆ្នាំ​កុរ ឯក​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០ លោក កាំ​ង ចន្ថា អ្នកសម្របសម្រួល​មហា​វិទ្យា​វិទ្យា​ល័យ​គ្រប់គ្រង​ធុរកិច្ច ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង លោក ឈាង ម៉េង​ហ៊ុន សាស្ត្រាចារ្យ​មហា​វិទ្យា​ល័យ​គ្រប់គ្រង​ធុរកិច្ច បានដឹកនាំនិស្សិតចំនួន១៥នាក់ ចុះទស្សនកិច្ចសិក្សានៅធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខា​ខេត្តសៀមរាប ដើម្បី​ស្វែង​យល់​ពី​ប្រព័ន្ធ​ការងារ​នៅក្នុង​វិ​ស័​យ​ធនាគារ ការ​គ្រប់​គ្រង​ប្រតិបត្តិការ​ធនាគារ និង​ស្វែង​យល់​អំពី​ផលិតផល​និង​សេវា​របស់​ធនាគារពាណិជ្ជ​នៅ​នៅ​កម្ពុជា​។​