លោក ហួរ វីរៈអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើមនៅសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ
ខេត្តតាកែវ៖ថ្ងៃសុក្រ ២ កើត ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ បានរៀបចំពិធីប្រគល់លិខិតសរសើរដល់និស្សិតជ័យលាភីលេខ ១ ដល់លេខ ៥ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររងនិង CFL ដែលកម្មវិធីនេះស្ថិតក្រោមអធិបតីភាព លោក ហួរ វីរៈ នាយកភូមិភាគនិរតី តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប្រាយនិង លោក ញ៉ែម សាមុត នាយកសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ ដោយមានការចូលពីសំណាក់បុគ្គលិក និស្សិតយ៉ាងច្រើនកុះករ ។
ថ្លែងនាឱកាសនោះលោក ហួរ វីរៈ បានមានប្រសាសន៍ថា គោលបំណងនៃការៀបចំពិធីផ្តល់ប័ណ្ណសរសើរដល់និស្សិតឆ្នើមនេះ គឺដើម្បីលើកទឹកចិត្តដល់សិស្ស និស្សិតឲ្យមានការប្រលងប្រជែងគ្នា ដើម្បីឲ្យសិស្ស និស្សិតដែលពូកែ ដើម្បីយកចំណេះដឹងទៅប្រគួតប្រជែងក្នុងទីផ្សារកាងាទទួលបានតំណែងខ្ពស់ៗ និងប្រាក់បៀរវត្សរ៍ច្រើន លោកបានបន្តថា ជាការផ្តល់កិតិ្តយសដល់សិស្ស និស្សិតដែលមានស្នាដៃចូលរួមក្នងសកម្មភាពសិក្សាស្រាវជ្រាវ និងជាពិសេសជាងនេះទៅទៀត គឺបានបណ្តុះទំពាំងស្នងឬស្សប្រកបដោយគុណភាព ហើយចូលចំនែកក្នុងការអភិវឌ្ឍសង្គមជាតិជាមួយរារដ្ឋាភិបាលកម្ពុជាឲ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត ព្រោះការអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍។
ចំណែកឯ សិស្ស និស្សិតឆ្នើមលេខ ១ ដល់លេខ ៥ ដែលទទួលបានលិខិតសរសើរកម្រិតបរិញ្ញាបត្រមានសរុបចំនួន ១០៥ នាក់ ស្រី ៦៥ នាក់ ជំនាន់ ១២ -១៣ និង ១៤ ។កម្រិតបរិញ្ញាបត្ររងសរុបចំនួន ២៩ នាក់ ស្រី ១៤ នាក់។ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ១៥ នាក់ ស្រី ១០ នាក់ ។ សិស្សមជ្ឈមណ្ឌលភាសាអង់គ្លេស CFL ចំនួន ៣០ នាក់ ស្រី ២៣ នាក់ ដូច្នេះសរុបរួមទាំងអស់ចំនួន ១៧៩ នាក់ ស្រី ១១២ នាក់។ បច្ចុប្បន្នសាកលវិទ្យាល័យបៀលប្រាយមានគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យសរុបចំនួន ១៩២ នាក់។
សូមបញ្ជាក់ថា ឆ្លងកាត់កាត់រយៈ ១៥ ឆ្នាំកន្លងនេះ សាកលវិទ្យាល័យបៀលប្រាយសាខាខេត្តតាកែវ បាននឹងកំពុងបណ្តុះបណ្តាល និងអភិវឌ្ឍ ធនធានមនុស្ស ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ វិស័យអប់រំរបស់ក្រសួងអប់រំ ផ្តល់ភាពងាយស្រួលដល់ការសិក្សា ដោយគិតដល់ឆ្នាំសិក្សា ២០១៩ -២០២០ នេះ និស្សិតដែលបានបញ្ជាក់មានចំនួន ៤៧៧៩ នាក់ផងដែរ។ hang ny