សិក្ខាសាលា ស្តីពី "ស្ថានភាពបច្ចុប្បន្ន និងបទអន្តរាគមន៍ ជំងឺឆ្លង - ជំងឺមិនឆ្លង និងមន្ទីរពិសោធន៍ជាតិនៃ វជសស

ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ​ រាជធានីភ្នំពេញ សហការជាមួយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំ សិក្ខាសាលា ស្តីពី "ស្ថានភាពបច្ចុប្បន្ន និងបទអន្តរាគមន៍ ជំងឺឆ្លង - ជំងឺមិនឆ្លង និងមន្ទីរពិសោធន៍ជាតិនៃ វជសស"
តើជំងឺងឺមិនឆ្លងមានអ្វីខ្លះ?
ជម្ងឺមិនឆ្លងអាចសំដៅលើជំងឺរាុំរ៉ដលមានរយៈពលយូរហើយវិវឌ្ឍន៍លូតលាស់យឺត ៗ ។ ជួនកាលជម្ងឺមិនឆ្លងបណ្តាលឱ្យមានការស្លាប់យ៉ាងឆាប់រហ័សមាន ជំងឺមួយចំនួនដូចជា៖
1. ជំងឺអូតូអ៊ុយម៊ីន (autoimmune disease)
2. ជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល (heart disease, stroke)
3. ជំងឺមហារីក (cancer)
4. ជំងឺទឹកនោមផ្អែម (diabetes)
5. ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ (chronic respiratory disease)
6. ជំងឺតម្រងនោមរ៉ាំរ៉ៃ (chronic kidney disease)
7. ជំងឺពុកឆ្អឹង (osteoporosis)
8. ជំងឺវង្វេង (Alzheimer's disease)
9. ជំងឺភ្នែកឡើងបាយ (cataracts)

ជំងឺ​មិន​ឆ្លង​ទាំង​បួន​ប្រភេទ​ខាងលើ​នេះ ​ត្រូ​វបា​នព្យា​ករណ៍​ថា ​នឹង​មាន​ការ​កើន​ឡើង​ថែម​ទៀត​ ដោយ​សារ​តែ​ផលវិបាក​នៃ​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​និង​បរិស្ថាន​ ដែល​កំពុង​តែ​មាន​ការ​ប្រែ​ប្រួល​។ ចំពោះ​វិធាន​ការ​សម្រាប់​ការពារ ​និងប្រយុទ្ឋ​នឹង​ជំងឺ​មិន​ឆ្លង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ត្រូវ​អនុវត្ត​ ដូច​ជា ​កត្តា​ចំណី​អាហារ​ និង​បរិស្ថាន​ដែល​យើង​រស់នៅ​។ ​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំជក់​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​ផ្អែម​ ជាតិ​ខ្លាញ់​ច្រើន​ និង​ កង្វះ​កាយ​វប្បកម្ម​។

សំនួរទាក់ទងនឹងជំងឺឆ្លង-មិនឆ្លង នឹងមន្ទីរពិសោធន៍

១. មូលហេតុនៃជំងឺឆ្លងកើតឡើងដោយសារកត្តាបីយ៉ាងមានដូចជា ភ្នាក់ងារ ជំរក ហើយនឹងបរិស្ថាន។
២. ភ្នាក់ងារបង្កជំងឺអាចបង្កឱ្យមានជំងឺឆ្លងនៅពេលពួកវាចូលក្នុងខ្លួនរបស់អ្នកហើយធ្វើការបំបែកខ្លួន។
៣. ភ្នាក់ងារបង្កជំងឺឆ្លងអាចរីករាលដាលតាមរយៈការប៉ះពាល់ជាមួយ ៖អ្នកដែលមានមេរោគ សត្វដែលមានមេរោគ ម្ហូបអាហារដែលមានមេរោគនិងវត្ថុផ្សេងៗទៀត។
៤. ពពួកផ្សិតដុះលូតលាស់ល្អបំផុតនៅកន្លែងក្តៅ ងងឹត ត្រជាក់បំផុតនិងសើម។
៥. វិធានការទប់ស្កាត់ជំងឺឆ្លងមានដូចជាការអប់រំពីអនាម័យ ដូចជាហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការចាក់វ៉ាក់សាំង។
៦. ជំងឺមិនឆ្លង គឺជាជំងឺរ៉ាំរ៉ៃ មានរយៈពេលយូរក្នុងការព្យាបាល និងកើតឡើងពាក់ព័ន្ធជាមួយ កត្តាហ្សែន សរីរៈ បរិស្ថាន និង អាកប្បកិរិយារបស់មនុស្ស។
៧. ជំងឺមិនឆ្លងមានបួនក្រុមដែលចំបងដូចជា៖
ជំងឺសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរាំរ៉ៃ និង
ជំងឺទឹកនោមផ្អែម។
៨. ក្នុងប្រទេសកម្ពុជា ជំងឺទឹកនោមផ្អែកជាជំងឺមិនឆ្លងដែលមានអត្រាច្រើន
ជាងគេបំផុត។
៩. កត្តាបួនដែលបង្កចំបងដែលបង្កឲ្យកើតជំងឺមិនឆ្លងដូចជា៖
ការជក់បារី ទទួលអាហារដែលមានជាតិអំបិលច្រើនលើសលុប ការផឹកសារធាតុដែលមានជាតិអាល់កុល និងចលនារាងកាយមិនសកម្ម។
១០. វិធានការទប់ស្កាត់នូវការកើតជំងឺមិនឆ្លងដែលមានប្រសិទ្ធិភាពខ្ពស់បំផុតគឺការព្យាបាលជំងឺ។
១១. មន្ទីរពិសោធន៍វេជ្ជសាស្រ្តគឺជាមន្ទីរពិសោធន៍មួយដែលធ្វើតេស្តលើសំណាករបស់អ្នកជម្ងឺ ឬក៏អតិថិជនដើម្បីឲ្យដឹងអំពីស្ថានភាពនៃសុខភាពរបស់បុគ្គលកម្នាក់ៗ ក្នុងការជួយដល់ការធ្វើរោគវិនិច្ឆ័យ ព្យាបាល ស្រាវជ្រាវ និងការពារជម្ងឺ។
១២. អ្នកជំនាញមន្ទីរពិសោធន៍ជួយក្នុងការកំណត់អត្តសញ្ញាណមេរោគយ៉ាងឆាប់រហ័ស វាយតម្លៃភាពធ្ងន់ធ្ងរនៃជំងឺ និងជួយដល់ការបង្កើតផែនការព្យាបាល
និងការគ្រប់គ្រង / ការតាមដាននៃការវិវត្តន៍ទាក់ទងនឹងការព្យាបាល។
១៣. សេវាមន្ទីរពិសោធន៍វេជ្ជសាស្រ្តផ្តល់នូវព័ត៌មានដែលគ្រូពេទ្យត្រូវការក្នុងការចាប់ផ្តើម ការកែប្រែ និងការបញ្ឈប់ នៃការព្យាបាល។
១៤. មន្ទីរពិសោធន៍វេជ្ជសាស្រ្តត្រូវមានប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍មួយដែលមានសមាភាពនៃការគ្រប់គ្រងចំនួន ១២ ដើម្បីធានាបាននូវគុណភាព។
១៥. មន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ ផ្តល់នូវការពង្រឹង និងពង្រីកនៃការអនុវត្តសេវាកម្ម ស្របតាមទៅតាមការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ISO 15189 & 15190