សាកលវិទ្យាល័យបៀលប្រាយ ចុះកម្មសិក្សាស្វែងយល់អំពីឱកាសនិងការអភិវឌ្ឍន៌នៃទីផ្សារភាគហ៊ុននៅប្រទេសកម្ពុជាអោយកាន់តែស៊ីជម្រៅនៅក្រុមហ៊ុនផ្សារមូលបត្រ

នៅ​ថ្ងៃទី២០ ខែ​ធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាន​ព្រឹទ្ធបុរស​ដែល​មាន​មហា​វិទ្យា​ល័យ​សេដ្ឋកិច្ច​និង​គ្រប់​គ្រង​ធុរកិច្ច​សហការ​ជាមួយ​កា​រិ​យា​ល័​យ​កិច្ចការ​សាធារណៈ​របស់​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ក្រោម​ការដឹកនាំ​របស់​លោក​សាកលវិទ្យាធិការ​រ​រង​ជាន់ខ្ពស់ អុីន វីរ​ជ័យ និង ព្រឹទ្ធបុរស បាន​ដឹកនាំ​និស្សិត​ចំនួន​50​នាក់ ដែល​កំពុង​សិក្សា​ជំ​នា​ញ សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គណនេយ្យ​និង​ហិរញ្ញវត្ថុ និង​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ចុះ​កម្មសិក្សា​ស្វែងយល់​អំ​ពី​ឱកាស​និង​ការ​អភិ​វ​ឌ្ឍ​ន៌​នៃ​ទី​ផ្សារភាគហ៊ុន​នៅ​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ស៊ី​ជ​ម្រៅ នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​ដែលមាន​អា​ស័​យ​ដ្ឋា​ន​នៅ​អគារ ផ​.​ម​.​ក​. (​ផ្លូវ​106) សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​