សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំនិស្សិតចូលរួមអបអរសាទរទិវាជាតិលើកទី១៣
ថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំនិស្សិតចូលរួមអបអរសាទរទិវាជាតិលើកទី១៣ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ដើម្បីធ្វើការផ្សព្វផ្សាយ និងរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចគ្រប់រូបភាព ដើម្បីកសាងអនាគតល្អសម្រាប់ប្រជាជន និងប្រទេសជាតិយើង