លោក យឹម អ​រុណ ព្រឹទ្ធបុរស​រង មហា​វិទ្យា​ល័យ សិល្បៈ មនុស្សសាស្ត្រ និង​ភាសា

ថ្ងៃទី​១០ ធ្នូ ២០១៩ លោក យឹម អ​រុណ ព្រឹទ្ធបុរស​រង មហា​វិទ្យា​ល័យ សិល្បៈ មនុស្សសាស្ត្រ និង​ភាសា តំណាង ឯកឧត្តម​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល សាកលវិទ្យាធិការ សាកលវិទ្យាធិការ​រង​ជាន់ខ្ពស់ សាកលវិទ្យាធិការ​រង គ​ណះ​គ្រប់គ្រង ម​ន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ទាំងអស់ បាន​ចូលរួម​ពិធីបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ របស់​និស្សិត ស៊ីម សុខ​គង់ សិក្សា​នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ ជំនាន់​១៨ វ​គ្គ​៣ ឆ្នាំ​ទី​៣ ឆមាស​ទី​២ ជំនាញប​ង្រៀ​ន​ភាសា​អង់គ្លេស​ជា​ភាសាបរទេស ដែល​បាន​ទទួល​ម​រណៈ​ភាព​ពីថ្ងៃ ០៥ ធ្នូ ២០១៩ ដោយ​រោគាពាធ ក្នុង​អាយុ​២២​ឆ្នាំ ។ ភ្ជាប់​ជាមួយ​ការចូលរួម​នេះ​ក៏​បាន​នាំយក​នៅ សារ​លិខិត​ចូល​រួមរំ​លែ​ក លិខិតបញ្ជាក់​ការសិក្សា ព្រឹត្តិបត្រ​ពិន្ទុ និង​ប​ច្ច័​យ​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់​គ្រង ម​ន្ត្រី បុគ្គលិក សាស្ត្រាចារ្យ និង​និស្សិត ចំនួន ០៣​លាន ០៧​សែន ០៩​ម៉ឺន​រៀល និង​៧៩​ដុល្លា​អាមេរិក ។ នៅ​ខេត្ត​កំពង់ស្ពឺ ។​