សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុនUrban Hub
ថៃ្ងពុធ ១៤ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុនUrban Hub ដែលបានអនុញ្ញាតឲ្យនិស្សិត ជំនាញធុរកិច្ច គ្រប់គ្រង និង ទីផ្សារ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចនៃសាកលវិទ្យាល័យ បៀលប្រាយ បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់គំនិតសហគ្រិនស្តីពីសេវាកម្មនិងផលិតផលព្រមទាំងសកម្មភាពអាជីវកម្មនៅក្រុមហ៊ុន Urban Villages ស្ថិតនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបានយល់ដឹងអំពីការធ្វើអាជីវកម្មនិងអនុវត្តជាក់ស្តែងកាន់តែច្បាស់។
ការអនុញ្ញាតនិងទទួលនិស្សិតចុះទស្សនកិច្ចសិក្សានេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ជំរុញការសិក្សានិងការស្រាវជ្រាវព្រមទាំងបង្កើនចំណេះដឹងដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ។