សាកលវិទ្យាល័យបៀលប្រាយ បានសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
ភ្នំពេញ៖ នាថ្ងៃពុធទី ៨ កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ សាកលវិទ្យាល័យបៀលប្រាយ បានសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ក្នុងការរៀបចំសិក្ខាសាលា ស្តីអំពី កម្មវិធីផ្តល់អាហារូបករណ៍ ព័ត៌មានវិទ្យាសម្រាប់ឆ្នាំសិក្សាថ្មី ២០២០~២០២១ ចំនួន ៦០ កន្លែង ដែលបានប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ហ៊ុយ វ៉ាលីណា ព្រឹទ្ធបុរសជាន់ខ្ពស់ និងលោកសាស្ត្រាចារ្យ ហួរ សារិន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ និង លោក ចិន ភីរម្យនាយករង នៃមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី រួមទាំងបុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ យ៉ាងច្រើនកុះករផងដែរ។ ក្នុងកម្មវិធីសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញស្តីអំពីកម្មវិធីផ្តល់អាហារូបករណ៍ របៀបនៃការចុះឈ្មោះប្រឡង និងគុណប្រយោជន៏ផ្សេងៗដែលនិស្សិតត្រូវទទួលបាន ព្រមទាំងមានការផ្តល់ចំណាប់អារម្មណ៍ និងការសួរសំណួរ ពីសំណាក់និស្សិត លើការផ្តល់អាហារូបករណ៍ ព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ផងដែរ ។
- សម្រាប់ការចុះឈ្មោះ : សិស្ស-និស្សិត អាចធ្វើការចុះឈ្មោះតាមរយៈ Online ដោយចូលទៅកាន់តំណភ្ជាប់ http://register.kshrd.com.kh/information ហើយធ្វើការបំពេញព័ត៌មាន។
- សម្រាប់ព័ត៌មានលំអិត សូមធ្វើការទាក់ទងមកកាន់លេខ: 023 991 314 / 086 244 123 / 017 503 532