សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Moo Moo Farms

ថ្ងៃ​ព្រហស្បតិ៍ ០៩ កេ​ី​ត ខែ មិគសិ​រ ឆ្នាំ​កុរ ឯក​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​សហការ​ជាមួយ​ក្រុមហ៊ុន Moo Moo Farms ដែល​បានអនុញ្ញាត​ឲ្យ​និស្សិ​តមហា​វិទ្យា​ល័​យ​គ្រប់​គ្រង​ធុរកិច្ច​នៃ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ បាន​ចុះ​ទស្សនកិច្ច​សិក្សា​ឈ្វេង​យល់​គំ​និ​ត​សហគ្រិន ស្តីពី​ផលិតផល សង្វាក់​ផលិតកម្ម​និង​អាជីវកម្ម​នៅ​ក្រុមហ៊ុន Moo Moo Famrs ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ រាជធានី​ភ្នំពេញ ដើម្បី​បាន​យល់ដឹង​អំពី​ការធ្វើ​អាជីវកម្ម​និង​អនុវត្ត​ជាក់ស្តែង​កាន់តែច្បាស់​។​

​ការអនុញ្ញាត​និង​ទទួល​និស្សិត​ចុះ​ទស្សនកិច្ច​សិក្សា​នេះ ពិតជា​បាន​ចូលរួម​ចំណែក​អភិ​វ​ឌ្ឍ​ធន​ធាន​មនុស្ស​ក្នុង​វិ​ស័​យ​អប់​រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ជំរុញ​ការសិក្សា​និង​ការស្រាវជ្រាវ​ព្រម​ទាំង​បង្កើន​ចំ​ណេះ​ដឹង​ដល់​និ​ស្សិត​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ​។​