សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញបានអនុញ្ញាតឱ្យ លោក ជ័យ រដ្ឋា ជានិស្សិតអាហារូបករណ៍កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា
នៅល្ងាចថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញបានអនុញ្ញាតឱ្យ លោក ជ័យ រដ្ឋា ជានិស្សិតអាហារូបករណ៍កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ ហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា2018-2020 ដែលលោកមានគម្រោងសិក្សារយៈពេលវែងមួយអំពីកត្តាដែលជះឥទ្ធិពលដល់ភាពជឿជាក់របស់និស្សិតលើមុខវិជ្ជាវិទ្យាសាស្ត្រនៅកម្រិតឧត្តមសិក្សា ដើម្បីសរសេរនិក្ខេបបទ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ដើម្បីទទួលបាននូវទិន្នន័យ និងព័ត៌មានសម្រាប់ការស្រាវជ្រាវខាងលើ លោកត្រូវធ្វើការស្ទង់មតិជាមួយនឹងនិស្សិតបរិញ្ញាបត្រដែលកំពុងសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ។