សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហគមន៍ចាប៉ី អមតៈ
នៅពេលព្រឹក ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហគមន៍ចាប៉ី អមតៈ មកធ្វើបទបង្ហាញ និងសម្ដែងសិល្បៈ ចាប៉ីដងវែង ដែលរៀបចំកម្មវិធីដោយមហោស្រពចាប៉ីដងវែង លើកទី២។ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួប ៣ ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងគោលបំណងបំផុតការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងការអភិរក្ស និងលើកស្ទួយកេរមរតកវប្បធម៌និងអត្តសញ្ញាណជាតិ។ ដើម្បីចូលរួមជួយសម្របសម្រួលលើការរៀបចំប្រព័ន្ធសំឡេងមួយចំនួនព្រមទាំងអនុញ្ញាតផ្ដល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយដើម្បីចូលរួមស្វែងយល់ពីការធ្វើបទបង្ហាញលើឧបករណ៍តន្ត្រីចាប៉ីដងវែង និងទស្សនាការសម្តែងសិល្បៈចាប៉ីដងវែង។