សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំពិធីពិព័រណ៌អប់រំ និងស្នាដៃនិស្សិត

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំពិធីពិព័រណ៌អប់រំ និងស្នាដៃនិស្សិត ដើម្បីផ្តល់ឱកាសដល់និស្សិតបញ្ចេញនូវស្នាដៃផលិត និងសេវាកម្ម បង្កើតទំនាក់ទំនងជាមួយ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក ក្នុងការ ផ្តល់សេវាសិក្សាឲ្យមានភាពកាន់តែប្រសើរ ឡើងជាង នេះបន្ថែមទៀត ហើយក្នុងនោះ ក៏មានពិធីប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម ទាំង៨ មហាវិទ្យាល័យ មានចំនួន 108នាក់ និងនិស្សិតបង្កើតស្នាដៃនិស្សិតចំនួន 41នាក់ ផងដែរ ក្រោមអធិបតីភាព លោក សាកលវិទ្យាធិការរងជាន់ខ្ពស់ និងគណៈគ្រប់គ្រងនៃសាកល វិទ្យាល័យបៀលប្រាយ។

#គោលបំណងនៃពិព័រណ៌អប់រំ និងស្នាដៃនិស្សិត
» បង្ហាញពីកម្មវិធីសិក្សា និងព័ត៌មានសិក្សា
» បង្ហាញពីគំនិតសហគ្រិន និងការបង្កើតស្នាដៃ
» ផ្តល់ការលើកទឹកចិត្ត និងប្រគល់ប័ណ្ណសរសើរនូវការបង្កើតស្នាដៃ និងនិស្សិតឆ្នើមពូកែ
» ជំរុញឲ្យបង្កើតឱកាសទំនាក់ទំនងរវាង និស្សិត និងនិស្សិត ព្រមទាំងដៃគូនានា ។

ពិព័រណ៌អបរំ និងស្នាដៃនិស្សិតនេះ ត្រូវបានរៀបចំឡើងដើម្បីឲ្យនិស្សិតឈ្វេងយល់ពីកម្មវិធីសិក្សា ព័ត៌មាន សិក្សា និងជំនាញ សិក្សាដ៏សំបូរបែបដើម្បីបន្ស៊ីទ្រឹស្តី នឹងការអនុវត្តន៍ការងារជាក់ស្តែងរបស់មហាវិទ្យាល័យទាំង០៨ នៅសាកលវិទ្យាល័យ បៀលប្រាយ រួមមាន៖
១. មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច
២. មហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
៣. មហាវិទ្យាល័យសេដ្ឋកិច្ច
៤. មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម
៥. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា
៦. មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
៧. មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
៨. មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម

ការចូលរួមទស្សនាពិព័រណ៌អប់រំ និងសា្នដៃនិស្សិតនាពេលនេះ គឺនិស្សិតទទួលបានចំណេះដឹងពីគំនិត សហគ្រិន និងការបង្កើតស្នាដៃនិស្សិត ដោយមានការដាក់តាំងបង្ហាញដល់និស្សិតផ្សេងៗ ទៀតបានទស្សនា ក្នុង បរិវេណអគារសិក្សា វរបស់សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់។