សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ស្វា​គមន៍ ចំពោះ​និស្សិត​ថ្មី វ​គ្គទី៣

កិច្ច​ជំនួប​ជាមួយ​និ​ស្សិត​ថ្មី​ ​ចូល​រៀន​វគ្គ​ទី​៣ ថ្ងៃទី​២៥ ខែ​វិច្ចិកា ឆ្នាំ​២០១៩​ ស្តីពី​កម្មវិធី​ផ្សព្វផ្សាយ​កម្មវិធីសិក្សា សេវាកម្ម​ផ្សេងៗ​ នៅ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ រាជធានី​ភ្នំពេញ​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​វិច្ចិកា ឆ្នាំ​២០១៩ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​មួយ​ដើម្បី​ជួប​ស្វា​គមន៍ ចំពោះ​និស្សិត​ថ្មី វ​គ្គ្ទី​៣ ដែល​ត្រូវ​ចូល​រៀនៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតី​យ​ភាព ក្នុង​ការអញ្ជើញ​ចូលរួម​ក្នុង​ការបើក​កម្មវិធី​រួមមាន​៖​

​បណ្ឌិត ឌី ដា​វុ​ឌ្ឍ សាកលវិទ្យាធិការ​រង​ជាន់​ទទួលបន្ទុក​កិច្ចការ​សិក្សា​សាកល​វិទ្យា​ល័យ​ និង​លោក ហ៊ុយ វ៉ា​លី​ណា ព្រឹ​បុរស​ជាន់ខ្ពស់ មហា​វិទ្យា​ល័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​ស្ថាបត្យកម្ម និង​ជា​នាយក​កា​រិ​យាល័យ​កិច្ចការ​សិក្សា និង​និស្សិត​

 

​កម្មវិធី​កិច្ច​ជំនួប​និ​ស្សិត​ថ្មី សម្រាប់​វ​គ្គ​ទី​៣ នេះ​ធ្វើ​នៅ​បន្ទ​ប់ស​ហ​សាល​ទី​១ និង​ទី​២ (Hall-01 និង Hall-02) ដោយ​មាន​ការ​ស្វា​គមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​ប្អូនៗ ដែល​ជា​និស្សិត​ថ្មី​ទាំងអស់ ដែល​មាន​វត្តមាន​នៅពេល​នោះ ហើយ​ដែល​បាន​សម្រេចចិត្ត​ជ្រើសរើស​យក សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ក្នុង​ការចូលរួម​ប​ណ្តុះ​បណ្តាល​ចំណេះ​ដឹង​និង​ជំ​នា​ញ​។​