សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអនុញ្ញាតឲ្យនិស្សិត ជំនាញគ្រប់គ្រងធុរកិច្ច
ថ្ងៃអាទិត្យ ១៣ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានអនុញ្ញាតឲ្យនិស្សិត ជំនាញគ្រប់គ្រងធុរកិច្ច និង ទីផ្សារ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ចនៃសាកលវិទ្យាល័យបៀលប្រាយ បានចុះទស្សនកិច្ចសិក្សាឈ្វេងយល់គំនិតសហគ្រិនស្តីពីផលិតផល សង្វាក់ផលិតកម្មនិងអាជីវកម្មនៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្ដោ រាជធានីភ្នំពេញ ដើម្បីបានយល់ដឹងអំពីការធ្វើអាជីវកម្មនិងអនុវត្តជាក់ស្តែងកាន់តែច្បាស់។
ការអនុញ្ញាតនិងទទួលនិស្សិតចុះទស្សនកិច្ចសិក្សានេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការសិក្សានិងការស្រាវជ្រាវព្រមទាំងបង្កើនចំណេះដឹងដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ។