សាកលវិទ្យាល័យ បៀលប្រាយ រាជធានីភ្នំពេញ បានសហការជាមួយសមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់ បាននិងកំពុងអនុវត្តគម្រោងស្ដីពី កិច្ចសន្ទនាសន្តិភាព និងល្ខោនសហគមន៍

ថ្ងៃ​ចន្ទ ១ កើត ខែ​កត្តិក ឆ្នាំ​កុរ ឯក​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ សាកល​វិទ្យា​ល័យ បៀ​ល​ប្រា​យ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សមា​គម​វ​ប្បធ​ម៌​កម្ពុជា​-​អាល្លឺម៉ង់ បាន​និង​កំពុង​អនុវត្តគ​ម្រោ​ង​ស្ដីពី កិច្ចសន្ទនា​សន្តិភាព និង​ល្ខោន​សហ​គមន៍ តាម​រយៈ​ការបង្កើត​ភាព​យ​ន្ត​ឯកសារ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ 1975 - 1979 ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ​ដល់​និស្សិត​នៃ​សាកល​វិទ្យា​ល័​យ បៀ​ល​ប្រា​យ ក្នុង​គោល​បំណង​លើកកម្ពស់​ការ​យល់ដឹង​អំ​អំ​ពី​ប្រវត្តិសាស្ត្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ 1975 ដល់​ឆ្នាំ 1979 និង​ការ​អប់​រំ​ផ្នែក​ស្មារតី សីល​ធ​ម៌​និងគុណធ​ម៌ ដល់​និស្សិត​កម្ពុជា​។​