ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

ភ្នំពេញ​)៖ និស្សិត​របស់​កម្ពុជា​ជាង ៤​ពាន់​នាក់​ទៀតហើយ មកពី​សាកល​វិទ្យា​ល័យ​ប្រាយ (BBU) បានបញ្ចប់​ការសិក្សា​របស់​ពួកគេ​ដោយ​ជោគ​ជ័យ​បន្ទាប់ពីបាន​ជម្នះ​ការ​លំ​បាក​ជាច្រើន​ឆ្នាំ​លើ​វិថី នៃ​ការសិក្សា​នេះ​។​

​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ដើម្បី​ជា​សក្ខីកម្ម នៃ​ភាព​ជោគ​ជ័យ​លើ​ការសិក្សា​របស់​ពួកគេ​នឹង​ត្រូវ​ធ្វើឡើង​យ៉ាង​មហោឡា​រឹក​អធិក​អធម​ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​អង្គារ ៩​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯក​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​ស្អែក​នេះ នៅ​ម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ​។​

​និស្សិត ៤,០៣៨​នាក់ នារី ១,៣៤៤​នាក់ ) ដែល​បាន​ប​ពា្ច​ប់ការ​សិក្សាដោយ​ជោគ​ជ័​យ​ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ ដល់​ឆ្នាំ​សិក្សា ២០១៨-២០១៩ រួមមាន​ថ្នាក់​បរិ​ញ្ញាប​ត្រ​រង បរិ​ញ្ញាប​ត្រ បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ផងដែរ​។ និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ចំនួន ១៦៩​នាក់ នារី ៦២​នាក់​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មេដឹកនាំ​ដែល​បាន​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​ដល់​ការសិក្សា​អប់​រំ​។ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ តែងតែ​ឆ្លៀតឱកា​សពី​ការ​បំ​ពេញ​ភារកិច្ច​ដ៏​មមាញឹក​សម្រាប់​ជាតិ ដើម្បី​ប្រគល់​សញ្ញាបត្រ និង​ផ្តល់​ដំបូន្មាន​ផ្សេងៗ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​។​

​លោក ឌៀប សីហា សាកលវិទ្យាធិការ នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ បាន​ហៅ​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ ជា​ការផ្តល់​នូ​វ​កិ​ត្តិ​យ​សដ៏​ឧត្តុង្គឧត្តម ប្រកបដោយ​អត្ថ​ន័យ​ដ៏​ជ្រាលជ្រៅ​បំ​ផុត​ចំ​ពោះ​ចំ​ពោះ​និ​ស្សិត ក៏ដូចជា​សាកល​វិទ្យា​ល័យ​។​

​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ ជា​សាកល​វិទ្យា​ល័យ​ដែលបាន​សាង​ភាពល្បីល្បាញ​លើ​វិថី​នៃ​ការ​អប់​រំ​នេះ​អស់​រយៈពេល​ប្រមាណ ២​ទសវត្សរ៍​មកហើយ​។ ក្នុង​រយៈពេល ២​ទសវត្សរ៍​មក​នេះ សាកល​វិទ្យា​ល័យ​បានរួម​ចំ​ណែ​ក​យ៉ាងសកម្ម​ក្នុង​ការ​ប​ណ្តុះ​ធន​ធាន​មនុស្ស ដើម្បី​ជា​ទុន និង​ជា​គ្រឹះក្នុង​ការកសាងស​ង្គ​ម​កម្ពុជា​។​

​លោក ឌៀប សីហា បាន​ថ្លែងថា បេសកកម្ម​ដ៏​ចម្បង​ដែល​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​បំពេញ​ក្នុងរយៈពេល ២០​ឆ្នាំ កន្លង​មក​នេះ គឺ​ការ​ព​ង្រី​ក​វិសាលភាព នៃ​សេវា​អប់​រំ​ឧត្តម​សិក្សា ការ​ប​ណ្តុះ​បណ្តាល និង​អភិ​វ​ឌ្ឍ​ធនធានមនុស្ស​ឱ្យមាន​ជំ​នា​ញ គុណភាព ប្រសិទ្ធភាព និង​ឯកទេស​ច្បាស់លាស់ ក្នុង​ទិសដៅ​ជា​សារ​វ័ន្ត​លើ​ការកសាង​សមត្ថភាព​ប្រើ​គំនិ​តត្រិះរិះ​ពិចារណា ក្នុង​ការចូលរួម​អភិរក្ស​វ​ប្បធ​ម៌​ជាតិ និង អភិ​វ​ឌ្ឍ​ន៍​សេដ្ឋកិច្ចស​ង្គ​ម​កម្ពុជា ជាមួយ​សហ​គមន៍​អន្តរជាតិ​។​

​លោកសាកលវិទ្យាធិការ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យបៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ១,០៧២នាក់។ គិតត្រឹមតែឆ្នាំសិក្សា២០១៨-២០១៩នេះ និស្សិតកំពុងសិក្សាគ្រប់កម្រិតទាំងក្នុងរាជធានីភ្នំពេញ និង សាខាតាមខេត្ត រួមមាន សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, រតនគីរី, ព្រះសីហនុ, និង តាកែវ សរុបចំនួន ១១,៤៣៧នាក់។

បើគិតចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំសិក្សា២០១៨-២០១៩ នេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៦៦,៣២០នាក់។

លោក ឌៀប សីហា បាន​អះអាងថា គោលដៅ​អាទិភាព​ដែល​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ កំពុងប​ន្ត​អនុវត្ត​ក្នុង​ដំ​ណាក់​កាល​ទី​បី នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ៍​សាកល​វិទ្យា​ល័យ (២០១៦-២០៣០) គឺ​ភាព​ជោគ​ជ័យ​របស់​និ​ស្សិត​គ្រប់​កម្រិត ដែល​បានបញ្ចប់​ការសិក្សា​ចេញពី​សាកល​វិទ្យា​ល័យ ត្រូវតែ​មាន​ដំណេះ​ដឹង សមត្ថភាព​ជំនាញ និង​គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា ភាព​ជា​អ្នកដឹកនាំ និង អាច​ដោះស្រាយ​បញ្ហា​ប្រ​ឈម​នានា ទាំង​ក្នុង​ពេលបច្ចុប្បន្ន និង​អនាគត ប្រកបដោយ​ឥរិយាបថ​ល្អ​ប្រពៃ​។​

​ដើម្បី​សម្រេចបាន​គោលដៅ​នេះ កម្មវិធីសិក្សា​គ្រប់​កម្រិត​ត្រូវបាន​ពិ​និត្យ​ឡើង​វិញ​ជាទៀ​ង​ទាត់ ដោយ​គណៈកម្មាធិការ​អភិ​វ​ឌ្ឍ​ន៍​កម្មវិធីសិក្សា និង ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ​សាកល​វិទ្យា​ល័យ ដើម្បី​ធានា​សង្គតិភាព​ជាមួយនឹង​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ ស្តង់ដា​ជាតិ សម្រាប់​ការ​ទទួលស្គាល់​គុណភាព​អប់​រំ លើ​គ្រឹះស្ថានឧ​ត្ត​ម​សិក្សា និង គុណភាព​នៃ​ល​ទ្ធ​ផល​សិក្សា​របស់​និ​ស្សិត ឆ្លើយតប​នឹង​បច្ចុប្បន្នភាព​នៃ​ត​ម្រូ​វ​ការ​ទីផ្សារការងារ និង មុខរបរ​អាជីវកម្ម​ជា​ជាច្រើន​ទៀត​។​

​ជាមួយគ្នា​នេះ សាកល​វិទ្យា​ល័យ បាន​និង​កំពុង​ពង្រឹ​ង​ទំ​នាក់​ទំ​នង​កិច្ចសហប្រតិបត្តិការ លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ និង ប​ណ្តុះ​បណ្តាល​ជាមួយស្ថា​ប័ន​ជាតិ និង អន្តរជាតិ​ជាច្រើន ក្នុង​កិច្ចសហប្រតិបត្តិកា​រលើ​សកម្មភាព​ស្រាវជ្រាវ ទំនាក់ទំនង​ព័​ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនកិច្ច​ការងារ ការសិក្សា និង សកម្មភាព​វ​ប្បធ​ម៌ និង​កីឡា​។​ល​។​

​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បាន​អះអា​ថា សមិទ្ធផល​ជា​ផ្លែផ្កា​ដែល​សាកល​វិទ្យា​ល័យ​បៀល​ប្រាយ​បាន​ទទួល គឺ​បាន​មក​ដោយសារ​ការ​ខិត​ខំ​ខំប្រឹងប្រែង​របស់​ក្រុម​ប្រឹក្សា​ភិ​បាល គណៈ​គ្រប់ គ្រង បុគ្គលិក និង សាស្ដ្រាចារ្យ ដោយ​មាន​ការគាំទ្រ​យ៉ាងសកម្ម​ពី​សំណាក់​សប្បុរសជន​នានា អាណាព្យាបាល​និស្សិត និស្សិត អង្គភាព​-​ស្ថាប័ន​នានា និង​អជ្ញាធ​រ​ក្នុង​មូលដ្ឋាន​។​

​ពិសេស​ជាង​នេះ​ទៅទៀតល​ទ្ធ​ផល​ជា​វិជ្ជមាន​នេះ គឺ​ពិតជា​បាន​មកពី​ការជួយជ្រោមជ្រែង ចង្អុលបង្ហាញ​យ៉ាង​យក​ចិត្ដ​ទុកដាក់ដ៏​ខ្ព​ង់​ខ្ពស់ និង​ការគាំទ្រ​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​មាន​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង គណៈកម្មាធិការ​ទទួល​ស្គា​ស្គាល់​គុណភាព​អប់​រំនៃ​កម្ពុជាជា​សេនាធិការ​៕​