កិច្ចជំនួបជាមួយនិស្សិតថ្មីក្នុងឆ្នាំសិក្សាថ្មី ២០១៩ ២០២០ ស្តីពីកម្មវិធីផ្សព្វផ្សាយកម្មវិធីសិក្សា សេវាកម្មផេ្សងៗ នៅសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ
នៅថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយដើម្បីជួបស្វាគមន៍ ចំពោះនិស្សិតថ្មី ក្នុងថ្ងៃបើកបវេសនកាល ក្រោមអធិបតីយភាព ក្នុងការអញ្ជើញចូលរួមក្នុងការបើកកម្មវិធីរួមមាន៖
-បណ្ឌិត ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងជាន់ទទួលបន្ទុកកិច្ចការសិក្សាសាកលវិទ្យាល័យ
-លោក ហ៊ុយ វ៉ាលីណា ព្រឹបុរសជាន់ខ្ពស់ មហាវិទ្យាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងស្ថាបត្យកម្ម និងជានាយកការិយាល័យកិច្ចការសិក្សា និងនិស្សិត
-លោក មាស រ៉េនរិទ្ធិ ព្រឹបុរសជាន់ខ្ពស់នៃមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច និងទេសចរណ៍បដិសណ្ឋារកិច្ច
ព្រមទាំងនិស្សិតជំនាន់ទី២០ ជាច្រើនរូបទៀតដែលបានចូលរួមក្នុងកម្មវិធីកិច្ចជំនួបនិស្សិតថ្មី នៅបន្ទប់សហសាលទី១ និងទី២ (Hall-01 និង Hall-02) ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ប្អូនៗ ដែលជានិស្សិតថ្មីទាំងអស់ ដែលមានវត្តមាននៅពេលនោះ ហើយដែលបានសម្រេចចិត្តជ្រើសរើសយក សាកលវិទ្យាល័យបៀលប្រាយ ក្នុងការចូលរួមបណ្តុះបណ្តាលចំណេះដឹងនិងជំនាញ។
សូមផ្តាំផ្ញើរឲ្យប្អូនៗ ទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី ធ្វើការត្រង់ត្រាប់ស្តាប់នូវរាល់បទបង្ហាញរបស់វាគ្មិនមកធ្វើបទបង្ហាញជាបន្តបន្ទាប់ ដែលវាជាការផ្តល់នូវសេវាកម្មមួយចំនួនរបស់ សាកលវិទ្យាល័យ រួមមានដូចជា៖
1. ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសិក្សារបស់ស់ការិយាល័យថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
2. សេវាកម្មក្នុងការិយាល័យសិក្សា និងកម្រិតអប់រំឧត្តមសិក្សាជាមួយនឹងក្រមខ័ណ្ឌគុណវុឌ្ឍិជាតិ ស្តីពីច្រកសិក្សា និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
3. សេវាកម្មធានាគុណភាពអប់រំផ្ទៃក្នុង និង មូលនិធិ
4. សេវាកម្មរបស់មជ្ឈមណ្ឌលភាសាបរទេស
5. សេវានិស្សិត ចុះឈ្មោះ និងផ្សព្វផ្សាយ
6. សេវាសិក្សា បណ្ណាល័យ បន្ទប់អនុវត្តន៍...
7. ការណែនាំនិស្សិតអោយស្គាល់ពីទីកន្លែងទទួលសេវាកម្ម ស្គាល់ទីតាំងការិយាល័យបណ្ណាល័យ បន្ទប់អនុវត្តន៍ អាគារលក់ឯកសារជាដើម។
ក្រោយពីការផ្សព្វផ្សាយ ក៏ដូចជាការធ្វើបទបង្ហាញជាបន្តបន្ទាប់ដែលធ្វើឡើងដោយវាគ្មិននីមួយៗរួចមក យើងសង្កេតឃើញថាប្អូនៗ និស្សិតមានភាពរីករាយក្នុងការទទួលបាននូវចំណេះក៏ដូជា ការយល់ដឹងអំពីសេវាកម្មនានា ដែលសាកលវិទ្យាល័យ បៀលប្រាយត្រូវផ្តល់ជូនទៅកាន់និស្សិត។សូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិននិងប្អូនៗ និស្សិតថ្មីទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងកម្មវិធីបើកបវេសនកាល សម្រាប់និស្សិតវគ្គទី១ និង២ ព្រមជាមួយនឹងការត្រង់ត្រាប់ស្តាប់នូវរាល់ការធ្វើបទបង្ហាញនានាស្តីពីសេវាកម្មរបស់សាកលវិទ្យាល័យបៀលប្រាយ ដែលវាជាការយល់ដឹងពី របៀបរៀន របៀបទទួលបានសេវាកម្មរបស់សាកវិទ្យាល័យ។
ចុងបញ្ចាប់ថ្នាក់ដឹកនាំបាននាំនិស្សិត ដើម្បីចូលរួមទស្សនៈកិច្ច នៅតាមការិយាល័យ តាមបន្ទប់សិក្សា ក្នុងបណ្ណាល័យ ក្នុងបន្ទប់អនុវត្តន៍ ហើយកម្មវិធីត្រូវបានបញ្ចប់នៅវេលាកំណត់ គឺពេលព្រឹក ម៉ោង ១១ និងពេលរសៀល នៅម៉ោង ៨ យប់ នាទី ថ្ងៃខែឆ្នាំដដែល ក្រោមបរិយា កាសរីករាយរាក់ទាក់ និង ស្និទ្ធស្នាលបំផុត។
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩