សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពី
ថ្ងៃព្រហស្បត៍ ៦ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពី ការសហរវាង សាកលវិទ្យាល័យបៀលប្រាយ និងសណ្ឋារគារ ROSEWOOD Phnom Penh ដែលបានអនុញ្ញាតឲ្យនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ បានចុះកម្មសិក្សានៅនឹងក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប លើជំនាញ ដែលទាក់ទងទៅនឹងបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ច ទេសចរណ៍និងបដិសណ្ឋារកិច្ច និងវិស្វកម្មនិងសំណង់ស៊ីវិល។