បទ​បង្ហាញ​ស្តី​ពី​ ការប្រកួត​ប្រជែង​ផែនការអាជីវកម្ម

ថ្ងៃសុក្រ​ ៥ កើត​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​. ២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៩​ សាកល​វិទ្យាល័យ​បៀ​លប្រាយ​ រាជធានី​ភ្នំពេញ​ បាន​រៀបចំ​និង​សហការ​ជាមួយ​ ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ (នាយកដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​) បាន​មក​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ ការប្រកួត​ប្រជែង​ផែនការអាជីវកម្ម​ ដែល​មានឈ្មោះ​ថា​ អាជីវកម្ម​ខ្ញុំ​ ក្នុង​ន័យ​ជួយ​អភិវឌ្ឍ​យុវជន​ ឱ្យ​ចេះ​អភិវឌ្ឍ​ខ្លួនឯង​កាន់តែ​ប្រសើរ​ឡើង​នូវ​ជំនាញ​ និង​ពង្រឹង​ឱកាស​ការងារ​ដែល​មានគុណ​ភាព​ខ្ពស់​ សម្រាប់​ការងារ​ទទួល​បានការ​ងារ​សមរម្យ​ និង​មាន​ទំនាក់ទំនង​ល្អ​ កម្មវិធី​នេះ​ផង​ដែរ​ជួយ​ឱ្យ​យុវជន​ចេះ​រៀបចំ​ផែន​ការ​អាជីវកម្ម​ ដើម្បី​យក​ទៅ​បង្កើត​មុខរបរ​ដោយខ្លួនឯង​ ទទួល​បាន​ជោគជ័យ​ ជួយ​អភិវឌ្ឍ​សហគមន៍​ និង​ចូលរួម​ចំណែក​កាត់បន្ថយ​ ភាព​ក្រីក្រ​ភាព​អត់​ការងារ​ធ្វើ​ និង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ ខុសច្បាប់​របស់​យុវជន​ដែល​ជា​បញ្ហា​ប្រឈម​ នឹង​ងាយ​ព្រោះ​ងាយ​រងគ្រោះ​ខ្លាំង​។

#សារៈប្រយោជន៍នៃការចូលរួម
» យុវជននឹងទទួលបានចំណេះដឹងបន្ថែមលើការ បង្កើតអាជីវកម្ម
» យុវជនត្រូវចេះរៀបចំផែនការ អាជីវកម្មបានល្អ និងត្រឹមត្រូវ ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់
» យុវជនទទួលបានគំនិតថ្មីៗដើម្បីធ្វើការផ្លាស់ប្ដូរជាវិជ្ជមាន
» យុវជនទទួលបានជំនាញទំនាក់ទំនង និងការបង្កើតបណ្ដាញ ជាមួយសហគ្រិនជោគជ័យ។

ដើម្បីទទួលបានព័ត៌មានផ្សេងៗ អំពីការទទួលការដាក់ពាក្យ សុំចូលរួមប្រគួត បេក្ខជនអាចចូលតាមគេហទំព័ររបស់ ក្រសួង អប់រំ យុវជន និងកីឡា ដើម្បី download យកពាក្យសុំចូលរួមការប្រគួតដែលមានអាស័យដ្ឋានៈ www.moeys.gov.kh