មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានរៀបចំប្រជុំនិស្សិតកម្រិតអប់រំឧត្តមសិក្សា និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

តើនិស្សិតត្រូវការត្រៀមរៀបចំខ្លួនអ្វីខ្លះ? ដើម្បីការពារសារណា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩

មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានរៀបចំប្រជុំនិស្សិតកម្រិតអប់រំឧត្តមសិក្សា និងកម្រិតបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលនឹងត្រូវបានបញ្ចប់កម្រិតបរិញ្ញាបត្រ ជំនាន់ទី១៦ ទៅលើជំនាញ/ឯកទេសដូចខាងក្រោម៖ 
» បច្ចេកវិទ្យាព័ត៌មាន 
» បច្ចេកវិទ្យាព័ត៌មាននិងបណ្តាញកុំព្យូទ័រ 
» និងការអនុវត្តក្នុងកុំព្យូទ័រ

ដើម្បីត្រៀមលក្ខណៈមុនពេលការពារសារណា​ ត្រូ​វតែរួចរាល់ជាស្រេចដូចជា៖
​​​ - Books
- Slides
- System
- Network Infrastructure

#ត្រូវរៀនមេរៀន
- ត្រូវទន្ទិញចាំនូវមេរៀនដែលទាក់ទងនឹង Slide
- រៀននូវសំណួរណាដែលត្រូវឆ្លើយក្នុងពេលការពារ
(សំណួរទាក់ទងនឹង Book & Slide ) 
ថែរក្សាសុខភាព និងទំនាក់ទំនងសមាជិកក្រុម៖
- ត្រូវមានសុខភាពល្អ
- ផ្អាកការដើរលេងពេលយប់មុនថ្ងៃការពារ
- កាត់បន្ថយការស៊ីផឹក 
- ទំនាក់ទំនងជាប្រចាំសមាជិកក្រុម
​​ - ផ្តល់ព័ត៌មានទាក់ទងនឹងការការពារសារណា

#កំឡុងពេលការពារសារណា
វិន័យ៖
- ត្រូ​វមកទាន់ពេលវេលា
- ស្លៀកពាក់សមរម្យ

#ត្រួតពិនិត្យឡើងវិញ
-​ Slide
- System
- Network infrastructure
​​ - និងសម្ភារៈចាំបាច់ផ្សេងៗ

#ការធ្វើបទបង្ហាញ
- ចែក Slide គ្នាក្នុងការធ្វើបទបង្ហាញ
- កុំយឺតពេក ឬលឿនពេក 
​​​ - ច្បាស់ៗស្តាប់ងាយយល់
- កាយវិការសមរម្យ

#បង្ហាញ_System_or_Network_Infrastructure
-​ គ្មាន Error
- ចែកគ្នាជួយបង្ហាញតាមផ្នែកនីមួយៗ
- ជួយគ្នាក្នុងការឆ្លើយសំណួររបស់គណៈកម្មការ

ការឆ្លើយសំណួររបស់គណៈកម្មាការ ៖
សំណួរទាក់ទងនឹង Slide
+ សំនូរឯកជន
+ ពិន្ទុឯកជន​​
សំណួរទាក់ទងនឹង System or Network 
+ សំនូរជាក្រុម
+ ពិន្ទុជាក្រុម