សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយដើម្បីជួបស្វាគមន៍ ចំពោះនិស្សិតថ្មី ក្នុងថ្ងៃបើកបវេសនកាល លើកទី៣ ចូលរៀន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ថ្ងៃចន្ទ ៤ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយដើម្បីជួបស្វាគមន៍ ចំពោះនិស្សិតថ្មី ក្នុងថ្ងៃបើកបវេសនកាល លើកទី៣ ចូលរៀន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក សាកលវិទ្យាធិការរងជាន់ ទទួលបន្ទុកកិច្ចការសិក្សា សាកលវិទ្យាល័យ បានចូលរួមកម្មវិធីបើកបវេសនកាលថ្មី ក្នុងថ្ងៃនេះ ដោយក្នុងនោះ លោកមានជាមតិស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្អូនៗ ដែលជានិស្សិតថ្មីទាំងអស់ដែលមានវត្តមាននៅពេលនោះ ហើយដែលបានសម្រេចចិត្តជ្រើសរើសយក សាកលវិទ្យាល័យបៀលប្រាយ ក្នុងការចូលរួមបណ្តុះបណ្តាលចំណេះដឹង និងជំនាញ។