Library Services

សេវាកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណាល័យ

ព័ត៌មានសម្រាប់អ្នកសិក្សាស្រាវជ្រាវនៅ បណ្ណាល័យ របស់សាកលវិទ្យាល័យបៀលប្រាយ

 

បណ្ណាល័យជាអ្វី?

បណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ ជាកន្លែងតម្កល់ សៀវភៅ និង ឯកសារជាច្រើន ដែលអនុញ្ញាតឲ្យនិស្សិត និងអ្នកសិក្សាគ្រប់មជ្ឈដ្ឋានអាចចូលមក សិក្សាស្រាវជ្រាវ នៅ​​ក្នុងបណ្ណាល័យនេះ ដូចនៅបណ្ណាល័យ សាធារណៈ ដែរ។

 

តើអ្នកចូលបណ្ណាល័យដើម្បីអ្វី?

អ្នកអាចចូល បណ្ណាល័យដើម្បីអានសៀវភៅ ស្វែងរក ឯកសារ ស្រាវជ្រាវ ពិភាក្សាអំពីលំហាត់ជាក្រុម ខ្ចីសៀវភៅពីបណ្ណាល័យ ប្រើប្រាស់សម្ភារសិក្សា និងសេវកម្មបណ្ណាល័យផ្សេងៗទៀត។

 

ហេតុអ្វីត្រូវចូលមកសិក្សានៅបណ្ណាល័យសាកលវិទ្យាល័យបៀលប្រាយ?

  • មានបន្ទប់ធំទូលាយ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់។
  • មានសៀវភៅ និងអត្ថបទស្រាវជ្រាវផ្សេងៗ សរុបចំនួនជិត ២០០០០ ក្បាល។
  • មានបន្ទប់សោតទស្សន៍សម្រាប់ស្តាប់ភាសាអង់គ្លេស និងទស្សនា។
  • មានកុំព្យូទ័រសម្រាប់ឲ្យនិស្សិតប្រើប្រាស់ ដោយភ្ជាប់ អ៊ីនធឺណែតជាស្រេច។
  • មាន WiFi សម្រាប់ឲ្យនិស្សិតប្រើអ៊ីនធឺណែតលើកុំព្យូទ័រ ផ្ទាល់ខ្លួន ឬ លើទូរស័ព្ទដៃបាន។
  • មានកម្មវិធីសម្រាប់ស្វែងរកសៀវភៅតាមកុំព្យូទ័រ កាតាឡុក។
  • មានតុសម្រាប់ឲ្យនិស្សិតអានសៀវភៅច្រើន និងមានសា ឡុងសម្រាប់និស្សិតសម្រាក។
  • មានម៉ាស៊ីនស្កេន ថតចម្លង និងព្រីនឯកសារជូននិស្សិត។
  • មានកន្លែងលក់នំ និងភេសជ្ជះ ដែលមានទីតាំងនៅជិត បណ្ណាល័យ។


តើបណ្ណាល័យមានទីតាំងនៅឯណា និងអាចចូលបាននៅពេលណា?

បណ្ណាល័យមានទីតាំងស្ថិតនៅជាន់ទី៥ អគារ C & D នៃសាកល វិទ្យាល័យបៀលប្រាយ និងបើកដំណើរការទៅតាមពេលវេលា ដូចខាងក្រោមៈ

ចន្ទ- សៅរ៍ – ពេលព្រឹក 07:00 AM – 11:30AM
– ពេលរសៀល 01:30 PM – 08:00PM
អាទិត្យ – ពេលព្រឹក 07:00 AM – 11:00AM
– ពេលសៀល 01:00 PM – 05:00PM

 

តើធ្វើដូចម្តេចទើបអាចចូលបណ្ណាល័យបាន?

  • និស្សិតដែលមកបណ្ណាល័យលើកដំបូង អាចចូល បណ្ណាល័យបានដោយគ្មានកាតតែមួយដងប៉ុណ្ណោះ ។
  • និស្សិតដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវមានកាតនិស្សិត។
  • និស្សិតមកពីខាងក្រៅ ត្រូវចុះឈ្មោះធ្វើកាត សមាជិកនៅបណ្ណាល័យ ដើម្បីមានសិទ្ធចូល។

 

លក្ខខណ្ឌនៃការខ្ចីសៀវភៅពីបណ្ណាល័យ

  • ត្រូវមានកាតបណ្ណាល័យដែលនៅមាន សុពលភាព។
  • បានចុះឈ្មោះក្នុងបញ្ជីខ្ចីសៀវភៅនៃប្រព័ន្ធ PMB ។
  • បានសងសៀវភៅដែលខ្ចីពីមុនរួចរាល់អស់ ។
  • អាចខ្ចីសៀវភៅបានច្រើនបំផុតចំនួន ០២ ក្បាល។
  • ការខ្ចីមានរយៈពេលកំណត់ ចំនួន ០១ សប្តាហ៍។
  • ការខ្ចីសៀវភៅត្រូវកក់ប្រាក់ ទៅតាមតម្លៃនៃសៀវភៅពី 5.00$ ដល់ 15.00$ និងមានចេញវិក័យ បត្រ ជូនទៅឲ្យអ្នកខ្ចី។
  • ពេលយកសៀវភៅមកសងវិញតាមកាលកំណត់ ប្រាក់ដែលបានកក់នឹងត្រូវប្រគល់ជូនវិញគ្រប់ចំនួន។
  • ក្នុងករណីខ្ចីសៀវភៅផុតកំណត់នៃថ្ងៃសង ត្រូវពិន័យជាទឹកប្រាក់មួយថ្ងៃ 500 រៀល សម្រាប់សៀវភៅមួយ ក្បាល។
  • ក្នុងករណីបាត់វិក័យបត្រ ត្រូវពិន័យជាទឹកប្រាក់ចំនួន 2000 រៀល។
  • ក្នុងករណីសៀវភៅដែលបានខ្ចីមានការខូចខាត ត្រូវសងទៅតាមទ្រង់ទ្រាយដែលខូច។