Recognition and Accreditation
ការទទួលស្គាល់ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ហៅកាត់ថា គ.ទ.ក. ត្រូវបានបង្កើតឡើងតាមព្រះរាជ ក្រឹត្យលេខ នស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ស្ដីពីការទទួលស្គាល់គុណភាព អប់រំឧត្ដម សិក្សា ដើម្បីដឹកនាំ គ្រប់គ្រងដំណើរការ ការធានា និងលើកកំពស់គុណភាពអប់រំឧត្ដមសិក្សា នៅកម្ពុជាឱ្យមាន ប្រសិទ្ធភាពខ្ពស់ ស្របតាម ស្ដង់ដារអន្ដរជាតិ។
ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានគឺជាឆ្នាំទីមួយនៃការសិក្សាកម្រិតបរិញ្ញាបត្រ។ ដើម្បីទទួល សញ្ញាបត្រថ្នាក់ បរិញ្ញាបត្របាន ជាបឋមនិស្សិតត្រូវបញ្ចប់ ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលមាន រយៈពេលមួយឆ្នាំ នៃការសិក្សា។ ក្រោយពីបញ្ចប់ ការសិក្សាថ្នាក់ឆ្នាំសិក្សាដោយជោគជ័យ និស្សិតនឹងទទួលបាន វិញ្ញាបនបត្រមួយ ដែលបញ្ជាក់ថាបានប្រលង បញ្ចប់និងជាប់ ជាស្ថាពរលើគ្រប់មុខវិជ្ជា ដែលមានចែង នៅក្នុង កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃគ្រឹះស្ថានឧត្តម សិក្សាខ្លួនបានសិក្សា ។ ដើម្បីទទួលសិទ្ធិចេញ វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននេះ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវឆ្លងកាត់ការវាយ តម្លៃពីខាង ក្រៅតាមរយៈក្រុមមន្រ្តីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ដែលរៀបចំឡើងដោយ គណៈកម្មាធិការទទួល ស្គាល់គុណភាព អប់រំនៃកម្ពុជា លើការអនុវត្តសូចនាករនៃលក្ខណៈវិនិច្ឆ័យទាំង០៦ សម្រាប់ចេញ វិញ្ញាបនបត្រថ្នាក់ ឆ្នាំសិក្សាមូលដ្ឋានដែល មានចែងក្នុងសៀវភៅណែនាំស្តីពី "ដំណើរការ ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន សម្រាប់គ្រឹះស្ថានឧត្តមសិក្សា" ។ លក្ខណៈវិនិច្ឆ័យ ទាំង០៦ មានដូចខាងក្រោម :
- ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : ត្រូវមានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ប្រកបដោយរចនាសម្ព័ន្ធ ច្បាស់លាស់ ដើម្បីទទួលខុសត្រូវលើ ដំណើរការថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។
- ផែនការយុទ្ធសាស្រ្ត នៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : ត្រូវមានផែនការយុទ្ធសាស្រ្តេដែលមានរយៈពេលយ៉ាងតិចបីឆ្នាំ ដែល បង្ហាញលទ្ធភាពស្រូប យកនិស្សិតពេញម៉ោង យ៉ាងតិចបំផុត ១០០នាក់ឳ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ។
- កម្មវិធីថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : ត្រូវមានកម្មវិធីថ្នាក់ឆ្នាំសិក្សាលម្អិត រួមបញ្ចូលខ្លឹមសារ និងរចនាសម្ព័ន្ព កម្មវិធីសិក្សា និងប្លង់គោលនៃមុខវិជ្ជា នីមួយៗ ។
- ធនធានគ្រូបង្រៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : ត្រូវមានគ្រូបង្រៀនគ្រប់គ្រាន់ប្រកបដោយសមត្ថភាព និង បទពិសោធ ស្របតាមកម្មវិធីសិក្សា ។
- សម្ភាររូបវ័ន្ត និង ធនធានសិក្សា : ត្រូវមានបន្ទប់សិក្សា បន្ទប់ពិសោធន៍ សៀវភៅ ឯកសារសិក្សា និង សម្ភារ រូបវ័ន្តចាំបាច់ផ្សេងទៀត គ្រប់គ្រាន់សម្រាប់បម្រើឳ្យការសិក្សា និងការស្រាវជ្រាវរបស់និស្សិត និង គ្រូបង្រៀនស្រប តាមកម្មវិធីសិក្សា ។
- ការជ្រើសរើសនិសិ្សតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន : ត្រូវមានដំណើរការ ជ្រើសរើសនិស្សិត ឳ្យចូលរៀនថ្នាក់ឆ្នាំ សិក្សាមូលដ្ឋានប្រកបដោយ តម្លាភាព និងស្របតាមគោលការណ៍ដែលបានកំណត់ដោយ ក្រសួងអប់រំយុវជន និងកីឡា។
ដោយឡែកសម្រាប់កម្មវិធីសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការ ដោយប្រកាសរបស់ក្រសួងអប់រំ យុវជន និង កីឡា លេខ១៤៩១ អយក.ប្រក ចុះ ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០០៥ ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាននៅ សាកលវិទ្យាល័យបៀល ប្រាយ។
ក្រោយមកនៅក្នុងអំឡុងឆ្នាំ២០០៦ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជាផ្តល់ វិញ្ញាបនបត្រទទួល ស្គាល់គុណភាពអប់រំបណ្តោះ អាសន្ន លើដំណើការបណ្តុះបណ្តាល ថ្នាក់ឆ្នាំសិក្សា មូលដ្ឋាន២០០៥ - ២០០៦ ចុះ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០០៦ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបនបត្រដល់ និស្សិតដែល បានបញ្ចប់ការ សិក្សាដោយ ជោគជ័យក្នុងឆ្នាំសិក្សា២០០៥-២០០៦ ជាផ្លូវការ ។
បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០០៧ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់វិញ្ញាបនបត្រទទួល ស្គាល់គុណភាពអប់រំពេញសិទ្ធិ លើដំណើការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០០៦-២០០៧ ចុះ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០០៧ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបនបត្រ លើនិស្សិតដែល បានបញ្ចប់ការសិក្សា ដោយជោគជ័យក្នុងឆ្នាំសិក្សា២០០៦-២០០៧ ២០០៧-២០០៨ ២០០៨-២០០៩ ជាផ្លូវការ ។
បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០១០ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់វិញ្ញាបនបត្រទទួល ស្គាល់គុណភាពអប់រំពេញសិទ្ធិលើ ដំណើការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០០៦-២០០៧ ចុះ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១០ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបន បត្រដលើនិស្សិត ដែលបានបញ្ចប់ ការសិក្សាដោយ ជោគជ័យក្នុងឆ្នាំសិក្សា២០០៩-២០១០ ២០១០-២០១១ ២០១១-២០១២ ជាផ្លូវការ ។
នៅខែកញ្ញា ឆ្នាំ២០១៣ គណ:កម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផ្តល់វិញ្ញាបនបត្រទទួលស្គាល់ គុណភាពអប់រំពេញសិទ្ធិលើដំណើការ បណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០១២-២០១៣ ចុះ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១០៣ ដល់សាកលវិទ្យាល័យបៀលប្រាយ ដើម្បីចេញវិញ្ញាបនបត្រដល់ និស្សិតដែលបានបញ្ចប់ ការសិក្សាដោយ ជោគជ័យក្នុងឆ្នាំសិក្សា២០១២-២០១៣ ២០១៣-២០១៤ ២០១៤-២០១៥ ជាផ្លូវការ ។