កិច្ចជំនួបជាមួយនិស្សិតថ្មី

កិច្ចជំនួបជាមួយនិស្សិតថ្មី

ព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក ញ៉ែម សាមុត នាយកសាខា អមដោយនាយករងសាខាទាំងពីរ ទទួលជួបសំណេះសំណាលជាមួយនិស្សិតថ្មី ជំនាន់ទី១៦ ឆ្នាំទី១ មាសទី១ នៃឆ្នាំសិក្សា២០២០-២០២១ ដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្ម គោលដៅ របស់សាកលវិទ្យាល័យ រួមទាំងដំណើរការកម្មវិធីបណ្តុះបណ្តាលអប់រំ និងគោលការណ៍ផ្សេងៗ ។ល។

សម្រាប់វគ្គទី១ នឹងបញ្ចប់ត្រឹមថ្ងៃទី៣១ មករា ២០២១ ខាងមុខនេះ ដូច្នេះដើម្បីទទួលបានការបញ្ចុះថ្លៃ៣០% សូមប្អូនៗរួសរាន់មកដាក់ពាក្យចូលរៀន។ សូមអរគុណ!