សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ចុះ​ទស្សនកិច្ច តាម​សាកល​វិទ្យា​ល័យ កញ្ញាឯក​កម្ពុជា ២០១៧

ថ្ងៃ​សុក្រ ៨ រោច ខែ​កត្តិក ឆ្នាំច សំរឹ​ទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ចុះ​ទស្សនកិច្ច តាម​សាកល​វិទ្យា​ល័យ កញ្ញាឯក​កម្ពុជា ២០១៧ ដើម្បី​ចាប់ផ្ដើម​ធ្វើ​ការផ្សព្វផ្សាយ​ខិត​ខិតប័ណ្ណ និង​ទទួល​ពាក្យ កញ្ញាឯក​កម្ពុជា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Arise Agency ដែល​ធ្លាប់បាន​ទទួល​នូ​វ​ភាព​ជោគ​ជ័យ​នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​កម្ពុជា​ឆ្នាំ​២០១៦ និង ២០១៧ បេ​ក្ខ​នារីដ៏​ស្រស់ស្អាត​ចំ​នួន 20 រូប ដែល​ពួកគាត់​មកពី​សាកល​វិទ្យា​ល័យ​ផ្សេងៗ​គ្នា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​យ៉ាងរឹងមាំ ជាមួយ​ក្រសួង​វ​ប្បធ​ម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ ជាមួយនឹង ក្រុម​តារា​បង្ហាញ​ម៉ូដ​មកពី​ក្រុមហ៊ុន Arise Agency ហើយ​ក៏​មាន​ការ​ដាក់តាំង​ផលិតផល​ផលិតផល ដើម្បី​ចែកជូន ដល់​និស្សិត​ទាំង​អស់ដែល​បាន​ចូលរួម​កម្មវិធី​ផងដែរ​។​