ការប្រជុំសាស្រ្តាចារ្យស្តីពីការផ្សព្វផ្សាយ និងការរៀបចំ កម្មវិធីសិក្សាលម្អិត Course Syllabus
ការប្រជុំសាស្រ្តាចារ្យស្តីពីការផ្សព្វផ្សាយ និងការរៀបចំ
កម្មវិធីសិក្សាលម្អិត Course Syllabus
ថ្ងៃ សុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ឆ្នាំពីរពាន់ដប់ប្រាំបួន ខែមីនា ថ្ងៃទី០១ វេលាម៉ោង មួយនិងសាមសិបនាទីព្រឹក
បន្ទប់សាលប្រជុំ អគារ E បានរៀបចំកម្មវិធីប្រជុំផ្សព្វផ្សាយ និងពិភាក្សាពីការរៀបចំកម្មវិធីលម្អិត Course Syllabus សម្រាប់កម្មវិធីសិក្សាដើម្បីឆ្លើយតបទៅក្របខណ្ឌគុណវុឍ្ឍជាតិ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិត ម៉ឹក គឹមស្រឿន នាយកនៃសាកលវិទ្យាល័យបៀលប្រាយព្រមទាំងការចូលរួមពីសំណាក់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក។
(មានភ្ជាប់ក្នុងបញ្ជីវត្តមាន)។
គោលបំណង
- ធ្វើបទបង្ហាញ ស្តីពីការផ្សព្វផ្សាយ និងការរៀបចំកម្មវិធីសិក្សាលម្អិត Course Syllabus
- ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩
ខ្លឹមសារនៃអង្គប្រជុំ៖
ជាកិច្ចចាប់ផ្តើម បណ្ឌិត ម៉ឹក គឹមស្រឿន នាយកសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តសៀមរាបបានចាប់ផ្តើមបើកកម្មវិធីនិង ស្វាគមន៍ និងសំណេះសំណាលជាមួយ គណៈគ្រប់គ្រង សាស្រ្តាចារ្យ ដែលបានចូលរួមទាំងអស់ក្នុងអង្គពិធីទាំងមូល។
លោកបានបន្តថាប្រជុំថ្ងៃនេះគឺផ្តោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី Course Syllabus អោយស្របទៅតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិ។ និងត្រៀមខ្លួនសំរាប់ការចុះមកត្រួតពិនិត្យការងារតាមផ្នែកនីមួយៗរបស់គណៈកម្មាថិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាហៅកាត់ថា(ACC)។
ជាបន្ត លោក ឈួន ភារុន នាយករងនៃសាកលវិទ្យាល័យបៀលប្រាយធ្វើការរាយការណ៍ពីលទ្ធផលការងារសរុបនៅក្នុងមហាវិទ្យាល័យធុរកិច្ចក្នុងរយះពេលប្រាំមួយខែកន្លងមកដូចតទៅ៖
ជាកិច្ចចាប់ផ្តើមលោក ឈួន ភារុន ធ្វើការស្វាគមន៍ដល់ បណ្ឌិត ម៉ឹក គឹមស្រឿន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ និងសាស្រ្តាចារ្យទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធីទាំងមូលនិងបង្ហាញពីគោលបំណងក្នុងកម្មវិធីនេះលោកបន្តថានៅក្នុងឆ្នាំសិក្សាថ្មីនេះ សាកលវិទ្យាល័យបៀលប្រាយបានទទួលនិស្សិតចូលរៀនមានចំនួនច្រើនជាងមួយពាន់នាក់លើសពីការរំពឹងទុករបស់សាកលវិទ្យាល័យបៀលប្រាយហើយក៏នៅតែមានការមកចុះឈ្មោះចូលរៀនជាបន្តបន្ទាប់ទៀតអ្វីដែល និងលើកយកមកនៅថ្ងៃនេះគឺការត្រៀមទទួលគណះកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា(ACC)ដែលកំណត់យកសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបដាក់ជាកន្លែងសម្រាប់ACC វាយតម្លៃដើម្បីឆ្លើយតបនិងសមិទ្ធិផលដែលល្អទាំងអស់នេះ លោក ឈួន ភារុន ស្នើសុំអោយមហាវិទ្យាល័យនានាត្រួតពិនិត្យការងារអោយបានល្អដើម្បីត្រៀមអោយគណះកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាមកពិនិត្យការងារ។
លោកនាយករង ឈួន ភារុន បានបន្តទៀតថាបញ្ហាដែលមហាវិទ្យាល័យកំពុងមមាញឹកខ្លាំងគឺ៖
១.ការកែលំម្អពាក់ព័ន្ធ និងអវត្តមានរបស់និស្សិត
ចំពោះនិស្សិតដែលអវត្តមានច្រើនគឺធ្វើការហៅមកធ្វើកិច្ចសន្យាហើយបញ្ហាទាំងអស់នេះគឺដោយសារសាស្រ្តាចារ្យមិនបានកត់អវត្តមាននិស្សិតអោយបានត្រឹមត្រូវ និងទៀងទាត់ដូច្នេះ លោក នាយករង ឈួន ភារុន សំណូមពរអោយសាស្រ្តាចារ្យទាំងអស់ជួយសហការក្នុងបញ្ហានេះផង។
២.បញ្ហាប្រលងរបស់និស្សិត
ដោយពីមុនការប្រលងរបស់និស្សិត គឺប្រលងតាមរយះសាស្រ្តាចារ្យដូច្នេះហើយទើបមានការលំបាកតែបច្ចុប្បន្នការប្រលងរបស់និស្សិត គឺរៀបចំតាមកាលវិភាគដោយសាស្រ្តាចារ្យជាអ្នកធ្វើអនុរក្ស ដដែលហើយការប្រកាសលទ្ធផលគឺពីរសប្តាហ៍បន្ទាប់ពីការប្រលងរួច និងការប្រលងសងចន្លោះពីបីទៅបួនសប្តាហ៍បន្ទាប់ពីប្រកាសលទ្ធផលប្រលង។
លោក ឈួន ភារុន បានបន្តថា ស្នើសុំអោយមានការចេញទស្សនៈកិច្ចសិក្សានៅខាងក្រៅដោយអោយសាស្រ្តាចារ្យទាំងអស់ធ្វើសកម្មភាពនេះឡើងវិញ និងជុំរុញអោយនិស្សិតចេញធ្វើការស្ម័គ្រចិត្តនៅខាងក្រៅចំពោះនិស្សិតដែលមិនទាន់មានការងារធ្វើព្រោះសាកលវិទ្យាល័យទាមទារអោយនិស្សិតត្រូវទៅធ្វើការស្ម័គ្រចិត្តនៅតាមស្ថាប័ននីមួយៗ បន្ទាប់ពីបញ្ចប់ការងារជាមួយស្ថាប័នផ្សេងៗនិស្សិតទាំងអស់ត្រូវមានCertificateបញ្ជាក់ពីកន្លែងការងារមកជាមួយដើម្បីប្រគល់អោយដល់សាលាជាការដាក់ពិន្ទុបន្ថែម។
លោក កាំង ចន្ថា ធ្វើការរាយការណ៍អំពី Course Syllabus និងបង្ហាញពីការធ្វើសៀវភៅ Course Syllabus ថ្មី។ លោក បន្តទៀតថាក្រសួងតម្រូវអោយរៀន មួយក្រេឌីត ស្មើដប់ប្រាំម៉ោង ការប្រតិបតិ្ត មួយក្រេឌីតស្មើសាមសិបម៉ោង និងការអនុវត្តជាក់ស្តែង មួយក្រេឌីតស្មើសែសិបប្រាំម៉ោង។
កម្មវិធីសិក្សាលម្អិត
មុខវិជ្ជា ៖ នីតិពាណិជ្ជកម្ម១ (Commercial Law I)
លេខកូដ ៖ LAW013
ចំនួនក្រេឌីត ៖ ៣ ក្រេឌីត រយៈពេល៤៥ម៉ោង (ទ្រឹស្តី៣០ម៉ោង និង ការអនុវត្ត១៥ម៉ោង)
១-ការពិពណ៌នាមុខវិជ្ជា
នីតិពាណិជ្ជកម្ម១ គឺជាមុខវិជ្ជាឯកទេសមួយដែលផ្ដល់ឱ្យនិស្សិតនូវការយល់ដឹងទាក់ទងទៅនឹងសកម្មភាពពាណិជ្ជកម្ម រួមមាន គោលការណ៍ទូទៅនៃច្បាប់ពាណិជ្ជកម្ម ការញែកចេញនូវសញ្ញាណពាណិជ្ជកិច្ចនិងពាណិជ្ជករទៅនឹងសញ្ញាណប្រហាក់ប្រហែលផ្សេងៗទៀត។ វាចូលរួមយ៉ាងសកម្ម និងជាធាតុបង្កើតមូលនិធិពាណិជ្ជកម្ម និងកិច្ចសន្យាពាណិជ្ជកម្ម ដោយមានស្ថាប័នពាណិជ្ជកម្ម ដែលមានតួនាទីក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មឱ្យមានភាពរីកចម្រើនស្របតាមបច្ចេកវិទ្យា ទំនើបលើពិភពលោក ព្រមទាំងការអនុវត្តជាក់ស្តែងដែលជាខ្សែចង្វាក់ផលិតកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២-លទ្ធផលសិក្សារំពឹងទុក
បន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជា នីតិពាណិជ្ជកម្ម១ និស្សិតនឹងអាច៖
១- ទទួលបានចំណេះដឹងលើវិធានឯកជនជាមូលដ្ឋាន
២- បង្ហាញសមត្ថភាពប្រឹក្សាផ្នែកច្បាប់ធុរកិច្ចបានខ្លះ
៣- ពន្យល់ច្បាប់ធុរកិច្ចបានខ្លះ
៤- វិភាគលើបញ្ហាដែលកើតមានក្នុងវិស័យច្បាប់ធុរកិច្ច
៥- ប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញដើម្បីបង្កើនចំណេះផ្នែកច្បាប់ធុរកិច្ច
៦- ធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញច្បាប់ធុរកិច្ច និងសហគមន៍ប្រកបដោយប្រសិទ្ធភាព តាមរយៈការពិភាក្សា និងបកស្រាយច្បាប់ឬអង្គហេតុ។
៣-តារាងខ្លឹមសារមេរៀននិងសកម្មភាព
សប្តាហ៍ |
ខ្លឹមសារមេរៀន |
សកម្មភាពបង្រៀន រៀន និង វាយតម្លៃ |
១ |
- ការណែនាំខ្លួននិងបង្ហាញទិសដៅនៃមុខវិជ្ជា - សេចក្ដីផ្ដើមនៃនីតិពាណិជ្ជកម្ម១ |
-សាស្ត្រាចារ្យបង្ហាញកម្មវិធីសិក្សាលម្អិតនិងបង្រៀនមេរៀន -សំណួរនិងចម្លើយ |
២ |
មេរៀនទី១៖ សញ្ញាណនៃនីតិពាណិជ្ជកម្ម ផ្នែកទី១-លក្ខណៈទូទៅនៃនីតិពាណិជ្ជកម្ម ផ្នែកទី២-លក្ខណៈពិសេសនៃនីតិពាណិជ្ជកម្ម |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
៣ |
ផ្នែកទី៣-ប្រភពនៃនីតិពាណិជ្ជកម្ម |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ -ផ្តល់ប្រធានបទស្រាវជ្រាវទី១ -ប្រឡងប្រចាំខែ |
៤ |
មេរៀនទី២៖ ពាណិជ្ជកិច្ច ផ្នែកទី១-សញ្ញាណនៃពាណិជ្ជកិច្ច |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
៥ |
ផ្នែកទី២-ប្រភេទនៃពាណិជ្ជកិច្ច |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -និស្សិតពិភាក្សាជាក្រុមនិងធ្វើបទបង្ហាញក្នុងថ្នាក់ អំពីករណីសិក្សាដោយមានជំនួយពីសាស្ត្រាចារ្យ -សំណួរនិងចម្លើយ |
៦ |
ផ្នែកទី២-ប្រភេទនៃពាណិជ្ជកិច្ច (ត) |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -និស្សិតធ្វើបទបង្ហាញលើប្រធានបទដែលសាស្រ្តាចារ្យផ្តល់ឱ្យ -សំណួរនិងចម្លើយ |
៧ |
ផ្នែកទី២-ប្រភេទនៃពាណិជ្ជកិច្ច (តចប់) រំលឹកមេរៀនត្រៀមប្រឡងពាក់កណ្ដាលឆមាស |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -និស្សិតធ្វើបទបង្ហាញលើប្រធានបទដែលសាស្រ្តាចារ្យផ្តល់ឱ្យ |
៨ |
មេរៀនទី៣៖ ពាណិជ្ជករ ផ្នែកទី១-សញ្ញាណទូទៅនៃពាណិជ្ជករ |
-ប្រឡងពាក់កណ្ដាលឆមាស -សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -ផ្តល់ប្រធានបទស្រាវជ្រាវទី២ |
៩ |
ផ្នែកទី១-សញ្ញាណទូទៅនៃពាណិជ្ជករ(តចប់) |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
១០ |
ផ្នែកទី២-លក្ខខណ្ឌអនុវត្តពាណិជ្ជកិច្ច |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ -និស្សិតធ្វើបទបង្ហាញលើប្រធានបទដែលសាស្រ្តាចារ្យផ្តល់ឱ្យ |
១១ |
ផ្នែកទី៣-កាតព្វកិច្ចរបស់ពាណិជ្ជករ |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -និស្សិតធ្វើបទបង្ហាញលើប្រធានបទដែលសាស្រ្តាចារ្យផ្តល់ឱ្យ |
១២ |
មេរៀនទី៤៖ មូលនិធិពាណិជ្ជកម្ម ផ្នែកទី១-សញ្ញាណនៃមូលនិធិពាណិជ្ជកម្ម ផ្នែកទី២-សមាសធាតុនៃមូលនិធិពាណិជ្ជកម្ម |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
១៣ |
ផ្នែកទី២-សមាសធាតុនៃមូលនិធិពាណិជ្ជកម្ម |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -និស្សិតពិភាក្សាជាក្រុមនិងធ្វើបទបង្ហាញក្នុងថ្នាក់ អំពីករណីសិក្សាដោយមានជំនួយពីសាស្ត្រាចារ្យ -សំណួរនិងចម្លើយ |
១៤ |
ផ្នែកទី៣-ការលក់មូលនិធិពាណិជ្ជកម្ម |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
១៥ |
ផ្នែកទី៤-ការបញ្ចាំមូលនិធិពាណិជ្ជកម្ម -រំលឹកមេរៀនត្រៀមប្រឡងបញ្ចប់ឆមាស |
-សាស្ត្រាចារ្យបង្រៀនដោយប្រើ Laptop, LCD, Slides,... -សំណួរនិងចម្លើយ |
|
ប្រឡងបញ្ចប់ឆមាស |
|
៤-វិធីសាស្រ្តវាយតម្លៃ
វិធីសាស្ត្រវាយតម្លៃការសិក្សារបស់និស្សិត |
ពិន្ទុ |
ភាពឆ្លើយតបនៃវិធីសាស្រ្តវាយតម្លៃទៅនឹងលទ្ធផលរំពឹងទុកនីមួយៗនៃមុខវិជ្ជា |
|
នីមួយៗ Ind. |
សរុប Total |
||
១-ការវាយតម្លៃជាប្រចាំ (On-going Assessment) |
|
៤០% |
|
ក-វត្តមាន (Class Attendance) |
៥% |
|
១, ២, ៣, ៤, ៥ និង ៦ |
ខ-សកម្មភាពចូលរួមក្នុងថ្នាក់ (Class Participation) |
៥% |
|
១, ២, ៣, ៤, ៥ និង ៦ |
គ-លំហាត់តូចៗ (Quiz) |
១០% |
|
៣, ៤, ៥ និង ៦ |
ឃ-កិច្ចការស្រាវជ្រាវជាបុគ្គល (Ind. Assignment) |
១០% |
|
១, ២, ៣ និង ៤ |
ង-កិច្ចការស្រាវជ្រាវជាក្រុម (Group Assignment) |
១០% |
|
៣, ៤, ៥ និង ៦ |
២-ប្រឡងពាក់កណ្តាលឆមាស (Mid-Term Exam) |
|
២០% |
១, ២, ៣ និង ៤ |
៣-ប្រឡងបញ្ចប់ឆមាស (Final Exam) |
|
៤០% |
១, ២, ៣ និង ៤ |
ពិន្ទុសរុប |
១០០% |
|
៥-សៀវភៅសិក្សានិងឯកសារសិក្សាផ្សេងៗ
+ សៀវភៅសិក្សាគោល
លោក ម៉ឹក គឹមស្រូយ នីតិពាណិជ្ជកម្ម១ បោះពុម្ពដោយសាកលវិទ្យាល័យបៀលប្រាយ
+ សៀវភៅនិងឯកសារជំនួយផ្សេងៗទៀត
១- ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥
២- មូលដ្ឋានគ្រឹះនៃច្បាប់ពាណិជ្ជកម្ម របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
៣- កម្រងច្បាប់ស្តីពីពាណិជ្ជកម្មនិងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ភាគ១និងភាគ២
លោកនាយក ម៉ឹក គឹមស្រឿន បានបន្ថែមថា សំរាប់និស្សិតបរិញ្ញាបត្ររងនិងនិស្សិតទាំងអស់ពេលបញ្ចប់ឆ្នាំទី២គឺត្រូវបំពេញកម្មសិក្សា Intern Ship ដែលមានបីក្រេឌីត ស្មើកៅសិបម៉ោងដោយទៅធ្វើការស្ម័គ្រចិត្តជាមួយស្ថាប័នផ្សេងៗដើម្បីអោយបាន Certificate មកប្រគល់ដល់សាលាទើបអាចបន្តចូលការសិក្សាឆ្នាំទីបីបាន។
Course Learnning Out Comes
Course Learning Outcomes |
Program Learning Outcomes |
||||||||
Course |
CLOs |
PLO1 |
PLO2 |
PLO3 |
PLO4 |
PLO5 |
PLO6 |
PLO7 |
PLO8 |
C101 |
CLO1 |
X |
|
|
X |
|
X |
|
X |
CLO2 |
|
X |
|
|
X |
|
|
X |
|
CLO3 |
|
|
X |
X |
|
|
X |
X |
|
CLO4 |
|
X |
|
X |
|
X |
|
X |
|
C102 |
CLO1 |
X |
|
X |
|
|
X |
|
|
CLO2 |
X |
|
|
X |
|
|
X |
|
|
CLO3 |
|
X |
X |
|
|
|
|
X |
អ្នកគ្រប់គ្រងត្រូវធ្វើ Program Course Learnning Outcomes ហើយមានតួនាទីត្រួតពិនិត្យនៅរាល់Program Learnning Outcomes មាន៣៩មុខ និងសំណូមពរដល់សាស្រ្តាចារ្យទាំងអស់រៀប Course Learnning Outcomes ធ្វើយ៉ាងណាអោយស៊ីសង្វាក់ជាមួយមាតិកាមេរៀន។
លោកនាយកធ្វើការសន្និដ្ឋានរួមក្នុងអង្គប្រជុំថ្ងៃនេះគឺ៖
១.សាស្រ្តាចារ្យទាំងអស់ត្រូវត្រៀមការវាយតម្លៃរបស់ គណៈកម្មាធិកា ទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា(ACC)ក្នុងការរៀបចំ Coures Syllabus និងត្រូវគោរពតាមក្របខ័ណ្ឌគុណវុឌ្ឍជាតិ។
២.សូមគោរពតាមឯកសារយោងដោយយកតែពីរមុខវិជ្ជាហើយមួយមុខវិជ្ជាយកតែពីរក្បាលតែប៉ុណ្ណោះ។
៣.អោយមានការអនុវត្ត Course Syllabus រំលេចចេញជាទ្រឹស្តី និងការអនុវត្ត ដោយបែងចែកជាពីរឬបីក្រេឌីតសម្រាប់ទ្រឹស្តីមានសាមសិបម៉ោង និងសាមសិបម៉ោងទៀតនិស្សិតធ្វើការអនុវត្តដោយខ្លួន ឯង។
៤.ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីខ្មែរដោយប្រារព្វ នៅថ្ងៃទី០៦និងទី០៧ រៀបចំកម្មវិធីសង្រ្កាន
សាកលវិទ្យាល័យបៀលប្រាយ ហើយថ្ងៃទី០៧មានកម្មពិធីពិសារភោជនីអាហារសាមគ្គីនៅម៉ោង ៦.០០ល្ងាចនៅសាកលវិទ្យាល័យបៀលប្រាយ។
សមាជីកចូលរួមឧបត្ថមជាថវិកាក្នុងកម្មវីធីពិសាអាហារសាមគ្គីនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩មានដូចជា៖
- លោក នាយក ម៉ឹក គឹមស្រឿន ឧបត្ថម្ភ ១០០ដុល្លាអាមេរិក
- គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបៀលប្រាយក្នុងមួយ ឧបត្ថម្ភ៥០ដុល្លាអាមេរិក
- សាស្រ្តាចារ្យក្នុងមួយនាក់ ឧបត្ថម្ភ ១៥ដុល្លាអាមេរិក
- និស្សិតចូលរួមមួយនាក់ ១០ដុល្លាអាមេរិក
ក្នុងឱកាសជាចុងក្រោយនេះលោកនាយកធ្វើការថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រង សាស្រ្តាចារ្យ ទំាងអស់ដែលបានមកចូលរួម សូមអោយមានសុខភាពល្អ និងជោគជ័យបន្តទៀត និងធ្វើការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។
អង្គកម្មវិធីនេះក៏បានបញ្ចប់នៅវេលាម៉ោង០៥និង១៥នាទីនា ថ្ងែខែឆ្នាំដដែលក្រោមបរិយាកាសសប្បាយរីករាយ។