ការវាយតម្លៃចរិយាសម្បទារបស់និស្សិតឲ្យឆ្លើយតបទៅ នឹងតម្រូវការរបស់គ្រឹះស្ថានឧត្ដមសិក្សា
ការវាយតម្លៃចរិយាសម្បទារបស់និស្សិតឲ្យឆ្លើយតបទៅ
នឹងតម្រូវការរបស់គ្រឹះស្ថានឧត្ដមសិក្សា
ស្ថានភាពទូទៅ
ថ្ងៃពុធ៨រោច ខែមាឃ ឆ្នាំច សំរឹទិ្ឋស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោងប្រាំបី និងសូន្យៗនាទីព្រឹក នៅសាលប្រជុំអគារE ក្រោមអធិបតីភាព លោក បណ្ឌិត ម៉ឹក គឹមស្រឿន នាយកសា នៃសាក-លវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប។បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការវាយតម្លៃចរិយាសម្បទារបស់និស្សិតឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់គ្រឹះស្ថានឧត្ដមសិក្សាមានការពន្យល់ដោយ ឯកឧត្តម ប៉ែន ស៊ីថុល ជាអគ្គលេ-
ខាធិការរង និងលោក បណ្ឌិត ពៅ ពិសិដ្ឋ ជាអនុប្រធាននាយកដា្ឋនសហប្រត្តិបត្តិការ និងព័ត៌មានដែលមានការចូលរួមពី
គណៈគ្រប់គ្រង បុគ្គលិក និងសាស្រ្តចារ្យផងដែរ។
គោលបំណង:
- ពន្យល់អំពីវិធីសាស្រ្តវាយតម្លៃចរិយាសម្បទានរបស់និស្សិត
- បង្កើតក្របខណ្ឌទស្សនាទាន សម្រាប់កំណត់លទ្ធផលសិក្សាទាក់ទងនឹងការវាយតម្លៃចរិយាសម្បទារបស់និស្សិត។
- អភិវឌ្ឍនិទេ្ទសបទសម្រាប់វាយតម្លៃចរិយាសម្បទារបស់និស្សិត។
(មានភ្ជាប់ក្នុងបញ្ជីវត្តមាន និងស្លាយបទបង្ហាញ)
ដំណើរនៃការបណ្តុះបណ្តាល៖
ជាកិច្ចចាប់ផ្តើមលោក បណ្ឌិត ម៉ឹក គឹមស្រឿន នាយកសាខា នៃសាកលវិទ្យាល័យ បៀលប្រាយ បានមានប្រសាសន៍ សូមគោពរនិងអំណរគុណចំពោះ ឯកឧត្តម ប៉ែន ស៊ីថុល ជាអគ្គលេខាធិការរង និងលោក បណ្ឌិត ពៅ ពិសិដ្ឋ ជាអនុប្រធាននាយកដា្ឋនសហប្រត្តិបត្តិការនិងព័ត៌មានក៏ដូចជាក្រុមការងារសូមគោពរ គណៈគ្រប់គ្រង សាស្រ្តចារ្យ បុគ្គលិក ដែលមានវត្តមានក្នុងអង្គប្រជុំនៅថ្ងៃនេះ។សាកលវិទ្យាល័យមានកិត្តិយសណាស់ ដែលបានលោកឯកឧត្ដមអគ្គ-លេខាធិការរងទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាបានចំណាយពេលវេលាដ៏មានតម្លៃដែលបានអញ្ជើញចុះមកធ្វើបទបង្ហាញ ស្តីអំពីការវាយតម្លៃចរិយាសម្បទារបស់និស្សិត ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប។
បន្ទាប់មក ឯកឧត្តម ប៉ែន ស៊ីថុល បានមានប្រសាសន៍សូមគោពរលោកនាយក លោកនាយករង គណៈគ្រប់គ្រង សាស្រ្តចារ្យ និងបុគ្គលិកនៅសាកលវិទ្យាល័យ បៀលប្រាយ គោលបំណងដែលខាងយើងខ្ញុំមកគឺបន្តការងារពីឆ្នាំ២០១៨
ខាង ACC យើងបានបណ្តុះបណ្តាលទៅលើស្ដង់ដាទាំង៩ដោយច្បិចយកចំណុចសំខាន់ៗ ហើយអ្វីដែលយើងបានធ្វើ២០១៨ ទាក់ទងទៅនិងការអភិវឌ្ឍន៏កម្មវិធីអប់រំ ដែលធ្វើអោយស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិដែលទាក់ទងនិងស្ដង់ដាទី៤។ ដូចនេះក្របខណ្ឌគុណវុឌ្ឍិជាតិយើងរៀបចំអោយមានកម្មវិធីអប់រំ និងកម្មវិធីសិក្សាគឺយើងផ្ដោតលើលទ្ឋផលសិក្សារបស់និស្សិត នៅចំណុចមួយទាក់ទងនិងការវាយតម្លៃការសិក្សារបស់និស្សិតគេផ្ដោតលើផ្នែកផ្សេងៗគ្នា។សម្រាប់សិក្ខាសាលានេះអាចអោយក្រុមការងារបានផ្ទេរចំណះដឹង និងបទពិសោធន៏មួយចំនួនចែកជួនដល់ គណៈគ្រប់គ្រង បុគ្គលិក
សាស្រ្តាចារ្យ អោយបានយល់ដឺង និងមានអនុវត្តន៏ជាក់ស្តែងនៅពេលធ្វើបទបង្ហាញចប់។
ជាបន្ត ឯកឧត្តម ប៉ែន ស៊ីថុល បានធ្វើបទបង្ហាញអំពី Affective Domain ដូចតទៅ៖
គោលបំណង៖ ស្វែងយល់ពី Bloom’s Taxonomy: Affective Domain
លទ្ធផលរំពឹងទុក
- រំលឹកឡើងវិញពី Affective Domain
- រៀបរាប់ពីកម្រិតសិក្សានីមួយៗនៃ Affective Domain
- បង្ហាញពីទំនាក់ទំនងនៃ Affective Domain ក្នុងការអប់រំ។
១. អ្វីទៅជា Affective Domain?
- Bloom’s Texonomy ត្រូវបានបង្កើតឡើងនៅឆ្នាំ1956 ក្រោមការដឹកនាំរបស់ចិត្តវិទូខាងការអប់រំ បណ្ឌិត Benjamin Bloom ដើម្បីលើកកម្ពស់ការគិតក្នុងការអប់រំ ដូចជាការវិភាគ និងការវាយតម្លៃគំនិតគោល(Concepts) ដំណើរការនីតិវិធី (Procedures) និងគោលការណ៍(Principles) ជាជាងគ្រាន់តែការចងចាំឬរៀនទន្ទិញចាំមាត់(rote learning) ។ Bloom’s Taxonomy ត្រូវបានប្រើក្នុងការរៀបចំការអប់រំ ការបណ្តុះបណ្តាល និងដំណើរការសិក្សា។
ល.រ |
ដែន (Domain) |
អត្ថន័យ (Meaning) |
១ |
ចំណេះដឹងCognitive |
A learning domain that addresses knowledge and its use. (ដែនសិក្សាដែលផ្តោតលើចំណេះដឹង និងប្រើប្រាស់ចំណេះដឹង) |
២ |
អារម្មណ៍Affective |
A learning domain that addresses motivation, attitudes, emotions, perceptions, and values.(ដែនសិក្សាដែលផ្តោតលើការលើកទឹកចិត្ត អាកប្បកិរិយាអារម្មណ៍ ការយល់ឃើញ និងតម្លៃ) |
៣ |
ចិត្តចលនាPsychomotor |
A learning domain that addresses physical movement and motor skills.(ដែនសិក្សាដែលផ្តោតលើចលនារាងកាយនិងជំនាញម៉ូតូ) |
- The Affective Domain (ពីឡាតាំង affectus មានន័យថា "អារម្មណ៍” “ Feelings”) រួមបញ្ចូលដូចជា អាកប្បកិរិយា (Attitudes) តម្លៃ (Values) ជំនឿ(Beliefs) មតិយោបល់(Opinions) ការចូលចិត្ត(Interests) និងការលើកទឹកចិត្ត(Motivation)។
- វត្ថុបំណងអប់រំនៅក្នុង Affective Domain ផ្តោតទៅលើចំណាប់អារម្មណ៍របស់អ្នកសិក្សា(Interests) ការរំភើបចិត្ត(Emotions) ការយល់ឃើញ(Perceptions) ទឹកចិត្ត(Tones) ក្តីប៉ងប្រាថ្នា(Aspirations) និងកម្រិតនៃការទទួលយកឬបដិសេធ ទៅនឹងខ្លឹមសារនៃការ បណ្តុះបណ្តាល។ (Belanger & Jordan, 2000)
- AFFECTIVE DOMAIN
- Feelings
- Attitudes
- Motivation
- Emotions
- Values
- Beliefs
- Interests
Level |
Category |
Key Words (verbs) |
|
1 |
Receiving |
acknowledge |
ទទួលស្គាល់ |
ការទទួលយក |
asks |
សួរ |
|
-ការយល់ដឹង មានឆន្ទៈដើម្បីស្តាប់ ការយកចិត្តទុកដាក់ យល់ដឹងឬ ទទួលយកនូវ គំនិត ឬ បាតុភូត ហើយមានឆន្ទៈក្នុងការអត់ធ្មត់។ |
attentive |
យកចិត្តទុកដាក់ |
|
courteous |
រាបសារ |
||
dutiful |
យកចិត្តទុកដាក់ |
||
follows |
ស្តាប់តាម |
||
gives |
ផ្តល់ឱ្យ |
||
ឧទាហរណ៍៖ |
|||
Level |
Category |
Key Words (verbs) |
|
2 |
Responds: |
acknowledge |
ឆ្លើយសំណួរ |
ការឆ្លើយតប |
asks |
ជួយ |
|
-ជាការចូលរួមយ៉ាងសកម្មរបស់អ្នកសិក្សា។ ចូលរួមនិងប្រតិកម្មទៅលើអ្វីមួយ។ |
attentive |
ផ្តល់ជំនួយ |
|
-ជាការចូលរួមយ៉ាងសកម្មរបស់អ្នកសិក្សា។ ចូលរួមនិងប្រតិកម្មទៅលើអ្វីមួយ។ -លទ្ធផលសិក្សាអាចបញ្ជាក់ពីការឆ្លើយតបសមស្របលើអ្វីមួយ, ឆន្ទៈក្នុងការឆ្លើយតប ឬ ការពេញចិត្តក្នុងការឆ្លើយតប (ការលើកទឹកចិត្ត) ។ |
courteous |
ធ្វើតាម ព្រមតាម |
|
dutiful |
អនុលោម សម្រប ប្រតិបត្តិតាម |
||
follows |
ពិភាក្សា |
||
gives |
ស្វាគមន៍ |
||
listens |
ជួយ |
||
understands |
បិតស្លាក |
||
performs |
សំដែង ធ្វើ |
||
presents |
បង្ហាញ |
||
tells |
ប្រាប់ |
||
ឧទាហរណ៍៖ - ចូលរួមការពិភាក្សាក្នុងថ្នាក់។ - ផ្ដល់បទបង្ហាញ។ - សួរពីឧត្តមគតិ គំនិត គំរូថ្មីៗ ។ល។ - ក្នុងគោលបំណងដើម្បីយល់ឱ្យបានពេញលេញ។ - ស្គាល់ច្បាប់សុវត្ថិភាពនិងអនុវត្ត។ |
|||
Level |
Category |
Key Words (verbs) |
|
3 |
Valuing: |
appreciates |
កោតសរសើរ អបអរ |
ការឱ្យតម្លៃ ឬផ្តល់តម្លៃ |
cherish |
ស្រឡាញ់ជាទីបំផុត |
|
-ការផ្តល់ ឬឲ្យតម្លៃដែលមនុស្សម្នាក់ផ្តល់លើវត្ថុ បាតុភូត ឬឥរិយាបថណាមួយ។ |
treasure |
វាយតម្លៃខ្ពស់ |
|
-មានឆន្ទៈទទួលយកពីអ្នកដទៃដោយភ្ជាប់សារៈសំខាន់ចំពោះគំនិត សម្ភារៈ ឬបាតុភូតណាមួយ។ |
demonstrates |
បង្ហាញឱ្យឃើញ |
|
-បង្ហាញពីការចូលរួមជាក់លាក់ឬការប្តេជ្ញាចិត្តជាក់លាក់។ |
initiates |
ផ្ដួចផ្ដើមគំនិត |
|
|
invites |
អញ្ជើញ |
|
|
joins |
ចូលរួមជាមួយ |
|
|
justifies |
ធ្វើយុត្តិកម្ម ធ្វើឲ្យឃើញថាត្រូវ |
|
|
proposes |
ស្នើ |
|
|
respect |
គោរព |
|
|
shares |
បែងចែក មានចំណេក |
|
ឧទាហរណ៍៖ |
|||
Level |
Category |
Key Words (verbs) |
|
4 |
Organization: (ការរៀបចំតម្លៃ) |
compares |
ប្រៀបធៀប |
ទំនាស់រវាងការឲ្យតម្លៃផ្សេងគ្នា និងការបង្កើតគុណតម្លៃអ្វីមួយជាប្រព័ន្ធ ដោយសង្កត់ធ្ងន់ទៅលើការប្រៀបធៀប, ការភ្ជាប់ទំទាក់ទំទង និងការសំយោគគុណតម្លៃ។ |
relates |
ទាក់ទង ធ្វើឲ្យឃើញទំនាក់ទំនង |
|
•បញ្ចូលតម្លៃថ្មីមួយទៅក្នុងសំណុំទូទៅនៃគុណតម្លៃរបស់ខ្លួន ដោយដាក់ចំណាត់ថ្នាក់គុណតម្លៃនោះក្នុងចំណោមតម្លៃជាអាទិភាពទូទៅរបស់ខ្លួន។ |
synthesizes |
សំយោគ |
|
|
Recognizes |
ទទួលសា្គល់ |
|
|
Accepts |
ទទួលយក |
|
|
Creates |
បង្កើត |
|
|
Prioritizes |
ធ្វើ/ផ្តល់អាទិភាព |
|
- ពន្យល់ពីតួនាទីនៃការធ្វើផែនការជាប្រព័ន្ធក្នុងការដោះស្រាយបញ្ហា។ |
|||
- ទទួលសា្គល់ពីតម្រូវការសម្រាប់តុល្យភាពរវាងសេរីភាព និងឥរិយាបទការទទួលខុសត្រូវ។ |
|||
- ទទួលយកស្តង់ដាសីលធម៏វិជ្ជាជីវៈ។ |
|||
- បង្កើតផែនការជីវិតមួយដែលសមស្របនឹងសមត្ថភាព ចំណាប់អារម្មណ៍ និងជំនឿ។ |
|||
- ធ្វើអតិភាពពេលវេលាប្រកបដោយប្រសិទ្ធិភាពដើម្បីបំពេញតាមតម្រូវការនៃស្ថាប័ន ក្រុមគ្រួសារនិងខ្លួនឯ |
|||
Level |
Category |
Key Words (verbs) |
|
5 |
Internalizes Values (characterization): |
acts |
ធ្វើអំពើ សំដែង |
ការធ្វើមជ្ឈន្តិកៈគុណតម្លៃ (ចរិកលក្ខណៈ) |
discriminates |
ប្រកាន់ រើសអើង |
|
-ជាគុណតម្លៃដែលកំណត់ឥរិយាបថរបស់បុគ្គលណាម្នាក់។ ឥរិយាបទនេះគឺមានលក្ខណៈទូទៅ អាចប៉ាន់ស្មានដែលជាចរិកលក្ខណៈរបស់បុគ្គលនោះ។ |
displays |
បង្ហាញ |
|
-គោលបំណងបង្រៀននៅកម្រិតនេះផ្តោតលើការកែតម្រូវគំរូទូទៅរបស់សិស្ស (បុគ្គល សង្គម អារម្មណ៍)។ |
influences |
មានឥទ្ធិពល |
|
-ការទទួលយកគុណតម្លៃចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ |
modifies |
កែប្រែ |
|
|
performs |
អនុវត្ត |
|
|
qualifies |
មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ |
|
|
questions |
សូរសំណួរ |
|
|
revises |
ពិនិត្យឡើងវិញ |
|
|
serves |
បម្រើ |
|
|
solves |
ដោះស្រាយ |
|
|
verifies |
ផ្ទៀងផ្ទាត់ |
|
- បង្ហាញការពឹងផ្អែកលើខ្លួនឯងពេលដែលធ្វើការដោយឯករាជ្យ។ |
|||
- សហការក្នុងសកម្មភាពក្រុម (បង្ហាញការងារជាក្រុម) ។ |
|||
- ប្រើវិធីសាស្រ្តជាគោលឬមិនលំអៀងក្នុងការដោះស្រាយបញ្ហា។ |
|||
- បង្ហាញការប្តេជ្ញាចិត្តដែលមានជំនាញវិជ្ជាជីវៈក្នុងការអនុវត្តសីលធម៏ជារៀងរាល់ថ្ងៃ។ |
|||
- ពិនិត្យឡើងវិញរាល់ការផ្លាស់ប្តូរនិងការវិនិច្ឆ័យលើឥរិយាបថដោយគិតដល់ភស្តុតាងថ្មីៗ។ |
|||
- ផ្តល់តម្លៃដល់មនុស្សតាមសភាពពិត ពុំមែនមើលតាមតែសំបកក្រៅ។ |
២. កម្រិតយល់ដឹងនៅក្នុង Affective Domain
- The Affective Domain រៀបរាប់ពីវត្ថុបំណងនៃការអប់រំដែល
សង្កត់ធ្ងន់លើស្ថានភាពផ្លូវចិត្ត ការរំភើបចិត្ត
ឬកម្រិតនៃការទទួលយក ឬការបដិសេធ។
- អ្នកចិត្តវិទ្យាភាគច្រើនពិពណ៌នាអំពី "កម្រិតនៃការយល់ដឹង"
ចំនួន៥កម្រិតនៅក្នុង Affective Domain។
៣. ទំនាក់ទំនងនៃ Affective Domain ក្នុងការអប់រំ?
១,ការសិក្សាជាច្រើននៅក្នុងវិស័យអប់រំអំពីចរិយាសម្បទា(Affective Domain)រួមបញ្ចូល៖
-
- អាកប្បកិរិយា(Attitudes)
- តម្លៃ (Values)
- ជំនឿ(Beliefs)
- មតិយោបល់(Opinions)
- ការចូលចិត្ត(Interests)
- ការលើកទឹកចិត្ត(Motivation)
- ការរំភើបចិត្ត(Emotions)
- ការយល់ឃើញ(Perceptions)
- ក្តីប៉ងប្រាថ្នា(Aspirations)
- កម្រិតនៃការទទួលយក ឬ បដិសេធ ទៅនឹងខ្លឹមសារនៃការបណ្តុះបណ្តាល។ (Belanger & Jordan, 2000)
២,ការអប់រំចរិយាសម្បទាគឺជាការអភិវឌ្ឍ
-
- Values
- Ethics
- Appropriation
- Attitudes
- Character development
- Cooperation
- Self-responsibility
- Self-concept and Self-esteem
- Decision-making skills
-
- Self-management and control
- Valuing What is Being Learned
- Incorporating Values Into Life
បន្ទាប់មក ឯកឧត្តម ប៉ែន ស៊ីថុល បានបង្ហាញអំពី វិធីសាស្រ្តវាយតម្លៃចរិយាសម្បទារបស់និស្សិដូចខាងក្រោម៖
គោលបំណង ៖ជំរុញការអនុវត្តវិធីសាស្រ្តវាយតម្លៃចរិយាសម្បទារបស់និស្សិត។
លទ្ធផលរំពឹងទុក
- ពន្យល់ពីមូលហេតុនៃការវាយតម្លៃចរិយាសម្បទា
- កំណត់ទស្សនៈខុសៗគ្នាដែលទាក់ទងនឹងការវាយតម្លៃលទ្ធផលសិក្សានៃចរិយាសម្បទា
- បង្ហាញភាពខុសគ្នានៃវិធីសាស្រ្តវាយតម្លៃលើលទ្ធផលសិក្សាទាក់ទងនឹងចរិយាសម្បទា
- បង្កើតឧបករណ៍វាយតម្លៃផ្សេងៗសម្រាប់វាយតម្លៃលទ្ធផលសិក្សាទាក់ទងនឹងចរិយាសម្បទា។
១. ហេតុអ្វីត្រូវធ្វើការវាយតម្លៃលើចរិយាសម្បទា?
- ជាទូរទៅការវាយតម្លៃលើចរិយាសម្បទាធ្វើឡើងដើម្បី៖
- ជ្រើសរើសបុគ្គលិក
- ជ្រើសរើសមេដឹកនាំ
- តម្លើងឋានៈ
- ស្ទង់ពីការពេញចិត្តរបស់អតិថិជន/ភ្ញៀវ
- ស្ទង់ពីការយល់ឃើញ/ពេញចិត្ត/ចូលចិត្តទៅលើអ្វីមួយ
- រើសគូរស្រករ/មិត្ត
- សម្រាប់ការអប់រំ ការវាយតម្លៃលើចរិយាសម្បទារបស់និស្សិត៖
-ជាមធ្យោបាយយ៉ាងសំខាន់ដើម្បីទទួលព័ត៌មានពីអារម្មណ៍វិជ្ជមាននិងដើម្បីទប់ស្កាត់អារម្មណ៍អវិជ្ជមានដែលមានសម្រាប់បុគ្គលម្នាក់ៗ
-ជួយឱ្យគ្រូបង្រៀនអាចអន្តរាគមដល់និស្សិតទាន់ពេលវេលា
-ជួយលើកកម្ពស់ការសិក្សារបស់និស្សិតដូចគ្នានឹងការវាយតម្លៃវិជ្ជានិងបំណិតសម្បទារបស់និស្សិត
-ក្នុងនាមជាគ្រូបង្រៀនយើងក៏ចាប់អារម្មណ៍នឹងអាកប្បកិរិយារបស់និស្សិតចំពោះការរៀនមុខវិជ្ជាដូចជាវិទ្យាសាស្រ្ត គណិតវិទ្យា ជាដើម
-យើងចង់ស្វែងរកវិធីសាស្រ្តបង្រៀនដែលលើកទឹកចិត្តដល់សិស្ស និងទាញចំណាប់អារម្មណ៍របស់និស្សិតឲ្យខិតខំសិក្សា
-និស្សិតដែលមានអារម្មណ៍ល្អនិងចូលរួមដោយសប្បាយចិត្តទំនងជាយកចិត្ត ទុកដាក់លើការសិក្សា ចងចាំមេរៀន និងអនុវត្តបានល្អ។
២.តើប្រភេទចរិយាសម្បទាអ្វីខ្លះដែលត្រូវវាយតម្លៃ?
៣. វិធីសាស្រ្តក្នុងការវាយតម្លៃចរិយាសម្បទា
- ចរិយាសម្បទាជាផ្នែកមួយដែលពិបាកក្នុងការវិភាគវាយតម្លៃដោយសារលទ្ធផលសិក្សានៃផ្នែកនេះមានលក្ខណៈផ្សេងៗគ្នាជាច្រើន រាប់ចាប់ពីការយកចិត្តទុកដាក់សាមញ្ញរហូតដល់ភាពស្មុគស្មាញនៃចរិតលក្ខណៈ និងមនសិការនៃបុគ្គលម្នាក់ៗ។
- គួរកត់សម្គាល់ថាវាមានការលំបាកក្នុងការកំណត់វត្ថុបំណងអប់រំដែលអាចវាយតម្លៃបានស្រួលដោយហេតុថា លទ្ធផលសិក្សានៃចរិយាសម្បទាច្រើនផ្តោតតែទៅលើអារម្មណ៍និងដំណើរការខាងក្នុងនៃខួរក្បាលនិងរាងកាយដែលមិនអាចវាស់វែងដោយប្រើវិធីសាស្រ្តបុរាណ។
គោលការណ៍ជាមូលដ្ឋានក្នុងការវាយតម្លៃចរិយាសម្បទា៖
១. វាយតម្លៃតែសម្រាប់ការជួយ សម្រាប់ការកើនឡើង ដោយមិនធ្វើឲ្យធ្លាក់ទឹកចិត្ត។
២.ស្វែងយល់ពីភាពងាយប៉ះពាល់ដល់អារម្មណ៍របស់និស្សិតនិងព្យាយាមធ្វើឲ្យនិស្សិតនអារម្មណ៍ធម្មតាតាម
រយៈការវាយតម្លៃចរិយាសម្បទារបស់ពួកគេ។
៣.ត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នក្នុងការវាយតម្លៃព្រោះអាចប៉ះពាល់ដល់ អារម្មណ៍របស់និស្សិត។
៤.ក្នុងការវាយតម្លៃអាកប្បកិរិយាឬអារម្មណ៍របស់និស្សិតត្រូវយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរឬ
សម្របសម្រួលរបៀបបង្រៀនធ្វើយ៉ាងណាឲ្យនិស្សិតយល់ថាការវាយតម្លៃធ្វើឡើងសមស្រប និងមានគោលបំណងច្បាស់លាស់។ (Petrosyan, Khachatryan et al 2005).
ដំណើរការវាយតម្លៃ (Assessment Process)
- កំណត់ឥរិយាបថ (Define the behaviors)
- ផែនការសង្កេតការណ៍ជាប្រព័ន្ធ (Systematic observation plan)
- កំណត់សមាសភាគសំខាន់ៗនៃចរិយាសម្បទា
(Determine important affective components, e.g. Cooperation, fair play, caring, etc.) - សម្រេចចិត្តលើទម្រង់សម្រាប់វាយតម្លៃ (Decide format for assessment, e.g. What type of rubric or questionnaire will be used?)
- បង្កើតទម្រង់រង្វាយតម្លៃ បន្ទាប់មកសាកល្បងដំណើរការវាយតម្លៃ
- (Develop assessment then try it out)
៤. ឧបករណ៍សម្រាប់វាយតម្លៃចរិយាសម្បទា
១. ការសង្កេត (Observation)
២. បញ្ជីត្រួតពិនិត្យ (A Checklist)
៣. ការដាក់ចំណាត់ថ្នាក់(Rating Scales )
៤. ស្វ័យរបាយការណ៍/វាយតម្លៃ (Self-Report/Assessment)
៥. កំណត់ត្រាប្រចាំថ្ងៃ (Journal)
៦. សំណុំឯកសារ (Portfolios)
៧. ការងារជាក្រុម (Group work)
៨. ការធ្វើគម្រោង (Individual/Creative Projects)
៩. ការវាយតម្លៃគ្នាទៅវិញទៅមក (Peer Evaluation/ Peer Rating)
១០. ការស្ទង់មតិ (Questionnaire, Interview )
ទំនាក់ទំនងរវាងលទ្ធផលសិក្សា និងវិធីសាស្រ្តាវាយតម្លៃ
លទ្ធផលសិក្សា |
វិធីសាស្រ្តវាយតម្លៃ |
|||||
តេស្តចម្លើយជ្រើសរើស/ខ្លីៗ |
សំណេរ |
សម្តែង/ធ្វើបទបង្ហាញ |
សំណួរផ្ទាល់មាត់ |
ការអង្គេត |
ស្វ័យវាយតម្លៃ |
|
Test / quiz |
Essay/Report Writing |
Performance |
Oral Questioning |
Observation |
Self-Assessment |
|
ការចងចាំ និងការយល់ |
5 |
4 |
3 |
4 |
3 |
3 |
(Remembering and understanding) |
||||||
បំណិនវិភាគ និងវាយតម្លៃ |
2 |
5 |
4 |
4 |
2 |
3 |
(Analyzing and Evaluating) |
||||||
បំណិនអនុវត្តន៍ |
1 |
3 |
5 |
2 |
5 |
3 |
(Skills) |
||||||
ផលិតផល |
1 |
5 |
5 |
2 |
4 |
4 |
(Products) |
||||||
ចរិយាសម្បទា |
(Affect) |
2 |
4 |
4 |
4 |
5 |
|
បន្ទាប់មក បណ្ឌិត ពៅ ពិសិដ្ឋ បានឡើងធ្វើបទបង្ហាញអំពី និទ្ទេសបទសម្រាប់វាយតម្លៃចរិយា សម្បទារបស់និស្សិត។
គោលបំណង៖ ជំរុញការប្រើនិទ្ទេសបទសម្រាប់ការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិត។
លទ្ធផលរំពឹងទុក៖
-
- បង្កើតនិទ្ទេសបទសម្រាប់ការវាយតម្លៃចរិយាសម្បទា
- ប្រើប្រាស់និទ្ទេសបទសម្រាប់ការវាយតម្លៃចរិយាសម្បទារបស់និស្សិតដើម្បីធានាភាពមិនលំអៀងនៃការវាយតម្លៃនិស្សិត។
១.បញ្ហាប្រឈមទាក់ទងនឹងការវាយតម្លៃ
- សុពលភាព (Validity)
- ភាពដែលអាចទុកចិត្តបាន (Reliability
- ពិន្ទុដូចគ្នាចំពោះគុណភាពដូចគ្នា? Same score for same quality?
- ភាពអាចទុកចិត្តបានរវាងអ្នកកែពីរនាក់លើកិច្ចការតែមួយ (Inter-rater reliability)
- មានសារសំខាន់ក្នុងការជួយឲ្យអ្នកវាយតម្លៃដាក់ពិន្ទុមិនលម្អៀង បកស្រាយ លទ្ឋផលការវាយតម្លៃ និងការសម្រេចចិត្តបានត្រឹមត្រូវ (Validity and reliability are essential to fairness, proper interpretation of assessments and assessor decision making)
- ត្រូវបានកំណត់ដោយការវិនិច្ឆ័យ និង ការវិភាគត្រឹមត្រូវរបស់អ្នកវាយតម្លៃ។ Both validity and reliability are best estimated by assessor judgment and logical analysis (McMillan (2004).
២.តើអ្វីជានិទ្ទេសបទ?
និទ្ទេសបទគឺជាសំណុំលក្ខខណវិនិច្ឆ័យដែលទាក់ទងគ្នាសម្រាប់វាយតម្លៃចរិយាសម្បទារបស់និស្សិតរួមបញ្ចូលការពិពណ៌នាកម្រិតអនុវត្ត។ និទ្ទេសបទមានពីរផ្នែកគឺ៖ សំណុំលក្ខខណវិនិច្ឆ័យ និង ការពិពណ៌នាអំពីកម្រិតអនុវត្ត។
៣. និទ្ទេសបទវាយតម្លៃរួម និង បែបវិភាគ
- និទ្ទេសបទវាយតម្លៃរួមគឺជាការពិពណ៌នាសកម្មភាពដោយប្រើលក្ខខណវិនិច្ឆ័យទាំងអស់នៅពេលតែមួយហើយវាយតម្លៃជារួមលើគុណភាពនៃការអនុវត្ត។
- និទ្ទេសបទបែបវិភាគគឺពិពណ៌នាអំពីចរិយាសម្បទាដែលបានបំពេញតាមលក្ខខណវិនិច្ឆ័យនីមួយៗ។
កម្មវិធីសំនួរ ចម្លើយ៖
លោក សាន់ សូយ៉ាន់៖បើនិស្សិតឡើងឆ្លើយសំនួរតែនិស្សិតឆ្លើយមិនច្បាស់លាស់ និងមិនមានការគួរសម្យ តើយើងត្រូវវាយតម្លៃគាត់ដូចម្តេច?
លោក ពៅ ពិសិដ្ឋ៖ យើងត្រូវដាក់ពិន្ទុផ្អែកទៅលើនិទ្ទេសបទដោយនិទ្ទេសបទគឺយើងមានភាពច្បាស់លាស់ទៅតាមកំរិតនីមួយៗរបស់វា។ហើយមុននិងធ្វើកាវាយតម្លៃអ្វីមួយយើងត្រូវធ្វើការកំណត់គោលការណ៏ ត្រូវធ្វើការណែនាំពីរបៀបកាងារអោយពូកគាត់បានដឹងជាមុនសិន ត្រូវមើលពីស្ថានភាពជាក់ស្តែង និងពេលវេលា។
ការពិភាក្សាជាក្រុម៖ រៀបចំក្រុមតាមមហាវិទ្យាល័យមានចំនួន៥ក្រុមដោយឡែកមានតែ២ក្រុមទេដែលបានឡើងធ្វើបទបង្ហាញគឺក្រុមមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា។ក្រុមមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គមលោកគ្រូ សាន់ សូយ៉ានជាអ្នកឡើងធ្វើបទបង្ហាញ ហើយមហាវិទ្យា-ល័យសិល្បៈ មនុស្សសាស្រ្ត និងភាសាលោកគ្រួ នូ ពិសិទ្ធ ជាអ្នកឡើងធ្វើបទបង្ហាញ។
បន្ទាប់មក ឯកឧត្តម ប៉ែន ស៊ីថុល បានមានប្រសាសន៍ សូមថ្លែអំណរគុណដល់ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រង និងបុគ្គលិកដែលបានផ្ដល់អោយក្រុមការងារបានមកធ្វើបទបង្ហាញ។
ជាចុងក្រោយ លោកនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប៉ែន ស៊ីថុល ដែលបានដឹកនាំក្រុមការងារមកធ្វើបទបង្ហាញអំពី ការវាយកម្លៃចរិយាសម្បទារបស់និស្សិត ដល់គណៈគ្រប់គ្រង សាស្រ្តចារ្យ បុគ្គលិកនៅសាកលវិទ្យាល័យបៀលប្រាយ ហើយក៏សូមអគុណដល់គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកដែលបានចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ហើយក៏សូមជូនពរអោយមានសុខភាពល្អ និងជោគជ័យក្នុងការងារជានិច្ចនិរន្ត។
អង្គសិក្ខាសាលានេះក៏បានបញ្ចប់ នៅវេលាម៉ោងប្រាំនិងសាមសិបនាទីល្ងាច នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ។