ការយល់ដឹងពីសុវត្តិភាពអគ្គីភ័យ និងនីតិវិធីជម្លៀសបន្ទាន់
ការយល់ដឹងពីសុវត្តិភាពអគ្គីភ័យ និងនីតិវិធីជម្លៀសបន្ទាន់
ស្ថានភាពទូទៅ
ថ្ងៃច័ន្ទ៨រោច ខែបុស្ស ឆ្នាំច សំរឹទិ្ឋស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ មករា ឆ្នាំពីរពាន់ដប់ប្រាំបួននៅវេលាម៉ោងប្រាំពីរ និងសាមសិបនាទី នៅសាលប្រជុំអគារE ក្រោមអធិបតីភាព លោក ម៉ឹក គឹមស្រឿន នាយកសាខា នៃសាកលវិទ្យាល័យ បៀលប្រាយសាខា ខេត្តសៀមរាប។ បានរៀបចំការបណ្តុះបណ្តាលបុគ្គលិកនិងនិស្សិត អំពីសុវ-
ត្តិភាពអគ្គីភ័យនិងនីតិវិធីជម្លៀសបន្ទាន់ដើម្បីដោះស្រាយគ្រាមានអាសន្នដោយមានលោកវីរៈសេនីយ៍ទោឈឿន ឆេន លោកនាយករងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប ដែលមានមន្រ្តីមស្នងការដ្ឋានទួទលបន្ទុកពន្លត់អគ្គីភ័យព្រមទាំងគណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតចូលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន១៣០នាក់។
(មានភ្ជាប់ក្នុងបញ្ជីវត្តមាន និងស្លាយបទបង្ហាញ)
គោលបំណង:
- ដើម្បីអោយគណៈគ្រប់គ្រងបុគ្គលិក សាស្ត្រាចារ្យនិងនិស្សិតទំាងអស់យល់ដឹងពី សុវត្តិភាពអគ្គីភ័យ និតវិធី ជម្លៀសខ្លួននៅពេលមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។
ដំណើរនៃការបណ្តុះបណ្តាល៖
ជាកិច្ចចាប់ផ្តើមលោកនាយក ម៉ឹក គឹមស្រឿន សូមថ្លែងអំណរគុណចំពោះលោកវីរៈសេនីយ៍ទោឈឿន ឆេន នាយរងការរិយាល័យការបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមបង្ហាត់បង្រៀនវិធីសាស្រ្តាមួយចំនួនដែលទាន់ទង់និងការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៅពេលមានគ្រោះថ្នាក់មានអគ្គិភ័យកើតឡើងនៅក្នុងបរិវេណណាមួយដែលនៅក្នុងសាកលវិទ្យាល័យ និងទីតាំងណាមួយដែលនិងកើតឡើង។
បន្ទាប់មក លោកវីរៈសេនីយ៍ទោ ឈឿន ឆេន បានមានប្រសាសន៍ថាសម្រាប់ថ្ងៃនេះមានកេត្តិយសណាស់ដែលសាកលវិទ្យាល័យបានអញ្ជើញអោយក្រុមការងារការរិយាល័យការបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះកមធ្វើសិក្ខាសាលាស្តីអំពីសុវត្តិភាពអគ្គីភ័យ និងនីតិវិធីជម្លៀសបន្ទាន់ ។ សម្រាប់សិក្ខាសាលានេះអាចអោយក្រុមការងារបានផ្ទេរ
ចំណះដឹង និងបទពិសោធន៏មួយចំនួនដែលក្រុមការងារបានជួបប្រទេះចែកជួនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតអោយបានយល់ដឺង។
ជាបន្តលោក កែវ ឧត្តម ជាគ្រូបង្គោបានធ្វើបទបង្ហាញកម្មវិធីសិក្សា និងអនុវត្តជាក់ស្តែងការងារអគ្គីភ័យមានដូចតទៅ៖ និយមន័យនៃភ្លើងឆេះគឺជាប្រតិកម្មគីមីរវាងសារធាតុឆេះអុកស៊ីសែនហើយនឹងកំដៅបង្កើតបានជាពន្លឺនឹងភ្លើង។
ត្រីកោណនៃភ្លើង
សមាសធាតុបីជាមូលដ្ឋានដែលបង្កអោយមានភ្លើងឆេះគឺ:
- អុកស៊ីសែន : មាននៅក្នុងបរិយាកាសដែលយើងដកដង្ហើម
- កំដៅ : រាល់សារធាតុវាមានសីតុណ្ហភាពពិសេសរបស់វាដែលវាចាប់ផ្តើមឆេះ
- សារធាតុឆេះ : ជាវត្ថុគ្រប់យ៉ាងដែល និងឆេះស្ថិតនៅក្រោមលក្ខខ័ណ្ឌដែលសមស្របទាំងអស់នេះរាប់បញ្ចូលទាំង សារធាតុរឹង រាវ និងឧស្ម័នអាចបញ្ចេញជាអណ្តាតភ្លើង។
ចំណាក់ថ្នាក់នៃភ្លើង
- ភ្លើងប្រភេទA: រួមមាន ឈើ ក្រដាស ក្រណាត់ ជ័រកៅស៊ូ ផ្លាសស្ទិក
- ភ្លើងប្រភេទB: រួមមាន ប្រេងសាំង ម៉ាស៊ូត ហ្គាស ខ្លាញ់
- ភ្លើងប្រភេទC: រួមមាន ថាមពលឮឧបករណ៍ចរន្តអគ្គិសនី
- ភ្លើងប្រភេទD: រួមមាន ដែក អាលុយមីញ៉ូម និងសារធាតុដែកផ្សេងៗទៀត។
វិធីសាស្រ្តក្នុងការពន្លត់ភ្លើង
គឺជាវិធីសាស្ត្រផ្តាច់អុកស៊ីសែន កាត់ផ្តាច់សារធាតុឆេះធ្វើអោយត្រជាក់កាត់ផ្តាច់កំដៅ ។
- ប្រភេទនៃសារធាតុពន្លត់មានច្រើនដែលគេកំពុងប្រើប្រាស់សំរាប់ធ្វើការពន្លត់ភ្លើងមានដូចជា:
- សារធាតុសាប៊ូ
- ម្សៅពន្លត់អគ្គិភ័យ - ម្សៅគីមីសើម
- ដីខ្សាច់
- ទឹក
- ការសង្គ្រោះជនរងគ្រោះ
-តួនាទីអ្នកសង្រ្គោះ
-វិធីសាស្រ្តចូលសង្រ្គោះជនរងគ្រោះ
បន្ទាប់មកទៀត លោក ធូនី វណ្ណៈ ជាគ្រូបង្គោលបានធ្វើបទបង្ហាញបានបង្ហាញពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនិងធ្វើការអនុវត្តន៏ផ្ទាល់៖
ការទុកដាក់សំភារៈពន្លត់អគ្គិភ័យ
ក. ទុកកន្លែងដែលងាយមើលឃើញ
ខ. ទុកកន្លែងដែលងាយយក
គ. ទុកកន្លែងដែលមិនអោយត្រូវកំដៅខ្លាំង
ឃ. ទុកកន្លែងដែលមិនអោយត្រូវត្រជាក់ខ្លាំង
ប្រភេទបំពង់ពន្លត់អគ្គិភ័យ
- បំពង់ប្រភេទBC
- បំពង់ប្រភេទABC
- ប្រភេទនៃបំពង់ABC, BC
- បំពង់ប្រភេទCO²
ការប្រើប្រាស់មានបីវិធីសាស្រ្តដូចជា៖
-វិធីសាស្ត្រក្នុងការប្រើប្រាស់
-វិធីសាស្ត្រក្នុងការប្រើប្រាស់
-យុទ្ធសាស្រ្ដនៅក្នុងការចូលពន្លត់
កម្មវិធីសំនួរចំលើយ
១.នៅពេលមានអគ្គិភ័យកើតឡើងហើយយើងជាប់ក្នុងបន្ទាប់តើយើងមានឧបករណ៏អ្វីមកសង្រ្គោះដែលនៅក្នុងបន្ទាប់មានទៅដោយផ្សែងជាច្រើន?
ចំលើយ ៖យើងត្រូវអង្គុយអោយទាបជាងខ្យល់ ត្រូវគ្រប់គ្រង់អារម្មណ៍ខ្លួនឯអោយបាន និងអោយក្រណាត់មកជ្រលក់ទឹកអោយសើមហើយរកផ្លូវចេញ។
២.តើប្រភេទបំពង់ទាំងបួនមានបញ្ជាក់ប្រាប់ថាមួយណាជាប្រភេទអ្វីដែលរីទេ?
ចំលើយ៖ ប្រភេទបំពង់ទាំងបួនោះមានបញ្ជក់ពីប្រភេទមួយច្បាស់លាស់។
៣.ក្នុងករណីដែលមានឆេះដែកតើយើងមានវិធីសាស្រ្តាអ្វីក្នុងការពន្លត់វា?
ចំលើយ៖ សម្រាប់ករណីឆេះដែកគឺគ្រោះថ្នាក់នៅពេលដែលយកទឹកត្រជាត់មកពន្លត់វានិងអាចផ្ទុះបាន។
បន្ទាប់ពីវាគ្មិនបានឡើងធ្វើបទបង្ហាញរូចមក មន្រ្តីទួទលបន្ទុកបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋានបានធ្វើការបង្ហាញសាកល្បងពីការប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យកើតឡើង និងប្រើឡានទឹកពន្លត់អគ្គីភ័យដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់បានយល់ដឹងបន្ទាប់មកក៏មានការសាកល្បងពីការប្រើប្រាស់ពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត។
អង្គសិក្ខាសាលានេះក៏បានបញ្ចប់ នៅវេលាម៉ោងដប់និងសាមសិបនាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ។