Director's Message

43879506_1445641808871836_235254780644032512_n

ក្នុងនាមជានាយកសាខានៃ សាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ និងក្នុងនាមជាអ្នកគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សាមួយ ក្នុងចំណោមគ្រឺះស្ថានទាំងអស់បាន និងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មអប់រំថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា។ ក្នុងនោះបៀលប្រាយកំពុងតែបំពេញ នូវសេវាមុខងារយ៉ាងសំខាន់ក្នុងការកសាងធនធានបញ្ញាជូនដល់អ្នកសិក្សាទាំងអស់ប្រកបដោយគុណភាពនិង និរន្តភាពក្នុងការចូលរួមចំនែកជាមួយរដ្ឋាភិបាលស្របតាមយុទ្ធសាស្រ្តចតុកោណ។ ម៉្យាងវិញទៀតសាខាយើងខ្ញុំផ្តល់ព័ត៌មានពីគ្រប់ការិយាល័យពាក់ព័ន្ធ ទាំងអស់ របស់ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យយើង ដែលផ្តល់នូវសេវាកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីផ្តល់ភាពងារយស្រួលជូនដល់និស្សិត សាស្រ្តាចារ្យ បុគ្គលិក និងមហាជន ទាំងអស់ដែលទទួលយកសេវាកម្មពីសាកលវិទ្យាល័យដើម្បី បន្តការសិក្សា។ ខ្ញុំសង្ឃឹមថាខ្លឹមសារដែលមានទាំងអស់នេះនឹងចូលរួមមួយផ្នែកផងដែរហើយផ្ដល់ភាពងាយស្រួលដល់អ្នកទាំងអស់ ដែលទទួលយកសេវាកម្មអប់រំពីសាកលវិទ្យាល័យ បៀលប្រាយបានយល់ដឹងបន្ថែមរឹតតែ ប្រសើរឡើង ។