Chairman

ខ្ញុំ​សូម​ស្វាគមន៍ និង ថ្លែង​អំណគុ​ណដ​ល់​លោក​-​លោកស្រី​ទាំងអស់ ដែល​កំពុងតែ​ចូល​មក​ទស្សនាគេហ​ទំព័រ​ សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ​នាពេល​នេះ​។ ខ្ញុំ​ជឿជាក់ថា​លោក​-​លោកស្រី​នឹង​ទទួលបាន​ព័ត៌មាន ​និង​ការ​យល់ដឹង​ដ៏​ច្រើន​អំ​ពី​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រា​យ  នូ​វ​ចក្ខុ​វិស័យ  បេសកកម្ម  ជំនឿ  តម្លៃ យុទ្ធសាស្ត្រ​នៃ​ការ​អភិ​វ​ឌ្ឍ​សាកលវិទ្យាល័​យ​រយៈពេល​វែង​ដែល​មាន​បី​ដំ​ណាក់​កាល និង​រ​ចនាស​ម្ព័​ន្ធ​អភិបាលកិច្ច​សាកល​វិទ្យា​ល័​យ​។  សូម​លោក​-​លោកស្រី​ចំណាយពេលប​ន្តិ​ច ដើម្បី​ស្វែង​រក​និង​យល់ដឹង​បន្ថែម​អំពី​អ្វីៗ​ទាំងអស់​ដែល​លោក​-​លោកស្រី​ត្រូវការ នៅលើ​គេហ​ទំព័រ​សាកលវិទ្យា​ល័​យ​បៀ​ល​ប្រាយ ប៉ុន្តែ​អ្វីដែល​លោក​-​លោកស្រី​នឹង​កត់សម្គាល់​នោះ​គឺ​ក្នុងរយៈពេល​ជិត​១៨​ឆ្នាំ​កន្លង​ទៅ​នេះ សាកល​វិទ្យា​ល័យ​បាន​ឆ្លងកាត់​ដំ​ណាក់​កាល​រីកលូតលាស់ និង អភិ​វ​ឌ្ឍ​ន៍​ពីរដំ​ណាក់​កាល​សំ​ខាន់ៗ​៖ ដំណាក់កាល​ទី​១ (២០០០-២០១០) និង​ដំណាក់កាល​ទី​ពីរ (២០១១-២០១៥) និង​នៅតែ​បន្ត​ដំណើរ​នៃ​ការ​អភិ​វ​ឌ្ឍ​នេះ​ឆ្ពោះ​ទៅ​សម្រេច​គោល​បំ​ណង​សំ​ខាន់ៗ​ទាំង ១២​ចំណុច ដែល​ចែង​យ៉ាងច្បាស់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឍ​ន៍​រយៈពេ​លវែង​ដំ​ណាក់​កាល​ទី​បី (២០១៦-២០៣០) នោះ​គឺជា សាកល​វិទ្យា​ល័យ​ដែល​មាន​ឧត្តមភាព​ខ្លាំងជាងគេ​ក្នុង​ឆ្នាំ​២០៣០​។
ទោះបីជា​វិ​ស័​យ​អប់​រំ​ឧ​ត្ត​ម​សិក្សា​សាកល​មាន​ការវិវត្តន៍​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រ​ហ័​ស និង​នាំមក​នូ​វ​បញ្ហា ប្រឈម​ជាច្រើន​សម្រាប់​សាកល​វិទ្យា​ល័​យ ប៉ុន្តែ​វា​ក៏​នឹង​បង្កើត​ឱកាស​ដ៏​ច្រើន​លើ​សលប់​សម្រាប់​យើងទាំងអស់គ្នា​ផងដែរ ហើយ​ដើម្បី​ប្រែក្លាយ​ឱកាស​ទាំងអស់​នេះ​ឲ្យ​ទៅជា​គំ​និ​ត​ច្នៃប្រឌិត​ និង​នវានុវត្តន៍​យ៉ាង​ពិតប្រាកដ​នោះ ក្នុងនាម​ក្រុម​ប្រឹក្សា​ភិបាល​សាកលវិទ្យា​ល័​យ​ដែលមាន​ក្រុម​ប្រឹក្សា​រដ្ឋបាល ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ និង គណៈកម្មាធិការ​ជំនាញ​នានា បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ជា​មួយផ្នែក​ប្រតិ​ប​តិ្ត​នៃ​គណៈ​គ្រប់​គ្រង​សាកល​វិទ្យា​ល័​យ​ដោយ​ផ្តល់​នូ​វ​ម​គ្គុ​ទ្ទេស​ក៏ និងទិសដៅ​ផ្តោតលើ​បញ្ហា​គ​ន្លឹះ​ជា​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុង​ការដឹកនាំ​សាកល​វិទ្យា​ល័​យ​។ បញ្ហា​គ​ន្លឹះ​ទាំងនេះ​មានដូចជា ការជ្រើសរើស​ថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋបាល​និង​ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ ការ​អភិ​វ​ឌ្ឍ​ឧត្តមភាព នៃ​ការ​ប​ណ្តុះ​បណ្តាល  ការសិក្សា  រចនា​ស​ម្ព័​ន្ធ​ស្រាវជ្រាវ  ការកែ​ល​ម្អជា​ប្រចាំ​នូវ​គោល​នយោបាយ​និង​យ​ន្ត​ការ​នានា ដើម្បី​ព​ង្រឹ​ង​អភិបាលកិច្ច​ល្អ ការធានា​ឲ្យ​មាន​តម្លាភាព​លើ​គ្រប់​បញ្ហា​សិក្សា​និង​ស្រាវជ្រាវ ការធានា​តម្លាភាព​និង​ប្រសិទ្ធិភាព​នៃ​ការ​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​សាកល​វិទ្យា​ល័​យ និង​ការបង្កើត​នូ​វ​សហ​គមន៍​នៃ​គំនិត​សហគ្រិនភាព​ដ៏​រឹងមាំ​មួយ​។ 

ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឍ​ន៍​សាកលវិទ្យា​ល័​យ ដំណាក់កាល​ទី​បី (២០១៦-២០៣០) សាកល​វិទ្យា​ល័យ​គ្រោង​កែ​ល​ម្អ ព​ង្រី​ក និង អភិ​វ​ឌ្ឍ​ន៍​បង្កើត​សាខា​ថ្មីៗ​ក្នុង​តំបន់​សក្តានុព​ល​នៃ​សហ​គមន៍ អ្នកសិក្សា​ស្រាវជ្រាវ​ចំនួន​បួន រួមមាន​៖ សាខា​ស​.​ប​.​ប ខេត្ត​កណ្តាល គ្រោង​អភិ​វ​ឌ្ឍ​ន៍​ពី​ឆ្នាំ​២០១៩ ដល់​២០២២ ក្នុង​ខេត្តកណ្តាល   សាខា​ស​.​ប​.​ប រាជធានី​ភ្នំពេញ គ្រោង​កែ​លអ្អ​និង​ព​ង្រី​ក​បន្ថែម​ពី​ឆ្នាំ​២០២៣​ដល់​២០២៦ ក្នុង​និង​ជុំវិញ​រាជធានី​ភ្នំ​ពេញ   សាខា​ស​.​ប​.​ប ខេត្ត​កំពត​គ្រោង​អភិ​វ​ឌ្ឍ​ន៍​ពី​ឆ្នាំ​២០២៣​ដល់​២០២៦ ក្នុង​ខេត្ត​កំពត    និងសាខា​ស​.​ប​.​ប ខេត្ត​ត្បូង​ឃ្មុំ​គ្រោង​អភិវ​ឌ្ឍ​ន៍​ពី​ឆ្នាំ២០២៦ ដល់​២០៣០ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​។ 

​ក្រុម​ប្រឹក្សា​ភិបាល​សាកលវិទ្យា​ល័​យ ធ្វើ​ការត្រួត​ពិ​និត្យ​និង​វាយតម្លៃ​ជាប្រចាំ​លើ​ដំណើរកា​ររីកចម្រើន​របស់​សាកល​វិទ្យា​ល័​យ​ដោយ​ផ្តោតលើ​គោលដៅ និងប្រសិទ្ធិភាព​នៃ​ផែនការ​អភិ​វ​ឌ្ឍ​ន៍​ដើម្បី​ធានា សម្រេច​គោល​បំណង​ទាំងអស់នៃ​ការ​អភិ​វ​ឌ្ឍ​ន៍​សាកល​វិទ្យា​ល័​យ​រយៈពេល​ម​ធ្យ​ម​និង​វែង​។ 

​តាងនាម​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​សាកល​វិទ្យា​ល័​យ​ទាំងអស់ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ថ្នាក់ដឹកនាំ និងបុគ្គលិក​សាកល​វិទ្យា​ល័យ​ដែលបាន​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង ដើម្បី​ធានាថា​សាកល​វិទ្យា​ល័យ​បៀល​ប្រា​យ បន្ត​សម្រេចបាន​ជោគ​ជ័យនា​ឆ្នាំ​ខាងមុខ​ទៀ​ត​។ ខ្ញុំ​នៅតែ​មាន​សុទិ​ដ្ឋិ​និ​យម​ថា​សាកល​វិទ្យា​ល័​យ​របស់​យើង​បាន​និង​កំ​ពុងរីក​លូតលាស់​ប្រកបដោយ​ឧត្តមភាព និង កំពុងតែ​ចូលរួម​ចំ​ណែ​ក​ធ្វើ​ឲ្យ​ការ​អប់​រំ​ឧ​ត្ត​ម​សិក្សា​កាន់តែ​រីកចម្រើន និង​បន្ត​អភិ​វ​ឌ្ឍ​ន៍​វិស័​យ​នេះ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​នៃ​និ​ស្សិត បុគ្គលិក និង អតីត​និស្សិត​ទាំងអស់ និងធ្វើ​សមាហរណកម្ម​ជាមួយ​សហ​គមន៍​ជាតិ​និង​អន្តរជាតិ​។​

​ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​ថ្លែង​អំ​ណ​គុណ​ដល់​លោក​-​លោកស្រី ដែល​បាន​ចំណាយពេល​ស្វែង​យល់ដឹង ព័ត៌មាន​ក្នុង​គេ​ហ​ទំ​ព័រ​សាកល​វិទ្យា​ល័​យ​បៀ​ល​ប្រាយ ហើយ​ខ្ញុំ​សូម​ជូនព​រលោក​-​លោកស្រី​ទទួលបានតែ​ភាព​ប្រសើរ​រុងរឿង និង​សង្ឃឹមថា​ខ្ញុំ​នឹង​បាន​ជួប​លោក​-​លោកស្រី​នៅ​សាខា​សាកល​វិទ្យា​ល័យ​បៀលប្រាយ​ក្នុងពេល​ណាមួយ​។                 ​    ​    ​            
                                   

សាស្រ្តាចារ្យ បណ្ឌិត​  ​អ៊ីន វីរជាតិ​​

ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបៀលប្រាយ