សិក្ខាសាលា ស្តីពី "ចំណេះដឹង ហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន" (Financial Literacy and Personal Financial Plan) ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ

សបប.បជ ៖ នារសៀលថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៤ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានសហការ ជាមួយគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក (FHF CAPITAL Plc.) បានរៀបចំ សិក្ខាសាលា ស្តីពី "ចំណេះដឹង ហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន" (Financial Literacy and Personal Financial Plan) ដល់និស្សិតកំពុងសិក្សា ក្រោមអធិបតីភាព លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ រួមជាមួយ លោក កុក ថា អគ្គនាយក គ្រឹះស្ថានអេហ្វអេចអេហ្វ ឃែភីថល ម.ក ។ សិក្ខាសាលានេះផ្តល់ឱ្យនិស្សិតបានយល់ដឹងកាន់តែច្បាស់ពីវិស័យហិរញ្ញវត្ថុ និងចេះរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ពេលបច្ចុប្បន្ន និងនៅពេលអនាគត។