ព្រះរាជពិធីបុណ្យខួបលើកទី២០​ នៃការគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សបប.បជ៖ នាថ្ងៃសុក្រ ៨រោច ​ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៩៦៨ ត្រូវនិងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤​ គណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយ​ ខេត្តបន្ទាយមានជ័យ​ បានដឹកនាំនិស្សិត ចូលរួ ចូលរួមប្រារព្ធ  ព្រះរាជពិធីបុណ្យ ខួបលើកទី២០​ នៃការគ្រងព្រះបរមរាជសម្បត្ដិ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅសាលប្រជុំ(ធំ) សាលាខេត្តបន្ទាយមានជ័យ។