កម្មវិធី ទិវាជាតិ បង្ការពន្លត់អគ្គីភ័យ នៅបរិវេណសាលាខេត្តបន្ទាយមានជ័យ
សបប.បជ ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈគ្រប់គ្រង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ បានធ្វើការចាត់តាំង លោក ពុយ វិបុល បុគ្គលិកជំនួយផ្នែកសេវានិស្សិត បានធ្វើការដឹកនាំនិស្សិត សរុប ចំនួន ៣៥នាក់ ដែលក្នុងនោះមានស្រីចំនួន ២៧នាក់ ដើម្បីចូលរួមប្រារព្ធកម្មវិធី ទិវាជាតិ បង្ការពន្លត់អគ្គីភ័យ ដែលស្ថិតនៅ សាលប្រជុំ និង បរិវេណ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី
អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងៈ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយ ស្តីពីទិវាជាតិ បង្ការពន្លត់អគ្គីភ័យ និងដើម្បីឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធមានការយល់ដឹងកាន់តែច្បាស់ដើម្បីធ្វើការហ្វឹកហាត់ នៅពេលមានបញ្ហាអគ្គីភ័យកើតឡើង ដោយចៃដន្យ។