បាឋកថាស្តីពី ការថែរក្សាសុខភាពផ្លូវចិត្ត សម្តែងដោយព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព
សបប.បជ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង២រសៀល នៅសាលប្រជុំ នៃសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធី បាឋកថាស្តីពី ការថែរក្សាសុខភាពផ្លូវចិត្ត សម្តែងដោយព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ជូនដល់ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិត នៅសាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ២០០នាក់។