សកម្មភាពនៃការផ្លាស់ប្តូរវប្បធម៌នៅខេត្តសុរិន្ទប្រទេសថៃ

សបប.បជ៖ ចាប់ពីថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ រហូត ដល់ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមាន កិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យនៅសុរិន្ទ (Surindra Rajabhat University) ជាមួយសាកលវិទ្យាល័យ បៀលប្រាយ ហើយក៍បានទទួលលិខិតអញ្ជើញចូលរួម ការផ្លាស់ប្តូរវប្បធម៌ លើកទី៣ (3rd SICE : Surin International Cultural Exchange ) លោកនាយកតំបន់ លោក ម៉ឺក គឹមស្រឿន បានធ្វើការចាត់តាំង លោក កុល សុវណ្ណវឌ្ឍនា ជាប្រធាន និង លោក នូ ពិសិដ្ឋ ក្នុងការដឹកនាំ ក្រុមនិស្សិត សាកលវិទ្យាល័យបៀលប្រាយ ដែលមានចំនួនសរុបទាំងអស់ ១៧នាក់ ក្នុងនោះមាននិស្សិត ដែលមកពីទីតាំង សបប ផ្សេងៗគ្នាដូចជា សបប.ស្នាក់ការកណ្តាល , សបប.ខេត្តសៀមរាប , សបប.ខេត្តបាត់ដំបង និង សបប.ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផល ក្រុមនិស្សិត និង សាស្រ្តាចារ្យ នៃ សាកលវិទ្យាល័យ បៀលប្រាយ ទទួលបាននូវបទពិសោធន៍ និង​ ការចែករំលែកនូវ វប្បធម៌ ប្រពៃណី របស់ប្រជាជនកម្ពុជា ដល់សមាជិកក្រុម សិល្បៈដែលបានមកពីបណ្តាប្រទេសផ្សេងៗ ។