កម្មវិធី សប្បុរស នៃការចែករំលែក ក្តីស្រឡាញ់ របស់និស្សិត បៀលប្រាយ

សបប.បជ៖ នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រុមនិស្សិត កំពុងសិក្សា កម្រិតការអប់រំឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាញ គ្រប់គ្រងទូទៅ នៅឆ្នាំទី៤ ឆមាសទី២ បានមូលមតិគ្នា រៀបចំកម្មវិធី សប្បុរស នៃការចែករំលែកក្តីស្រឡាញ់ ជូនចំពោះ ប្អូនៗ សិស្សានុសិស្ស នៅ សាលាបឋមសិក្សា អូរធំ ដែលស្ថិតនៅ ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមរយៈការជួបជុំប្អូនៗ និង លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា អូរធំ ដើម្បីសំណេះ សំណាល និង ចែករំលែកបទពិសោធន៍ នៃការសិក្សាស្រាវជ្រាវ នៅកម្រិតថ្នាក់ឧត្តមសិក្សា ហើយក្រុមនិស្សិត ទាំងអស់សង្ឃឹម និងជឿជាក់ ប្អូនៗទាំងអស់ ធ្វើការបន្តខិតខំ រៀនសូត្រ ដើម្បីជាសរសរទ្រូងរបស់ប្រទេសជាតិ និង ជាទំពាំងស្នងឫស្សី បន្តពីយុវជនជំនាន់មុខៗ។ ជាលទ្ធផលនិស្សិតទាំងអស់ ទទួលបាននូវ បទសោធន៍ ចំណេះដឹង និង មានការយល់ដឹង អំពីស្ថានភាពនៃការសិក្សា របស់ប្អូនៗ នៅតាមតំបន់ ជន់បទនៅក្នុងខេត្ត ដែលកំពុងជួបប្រទះផលលំបាក់ខ្លះៗ សម្រាប់ការសិក្សា។