កម្មវិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនខេត្ត
សបប.បជ៖ នាព្រឹកថ្ងៃ សុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ ដោយមានការអនុញ្ញាត ពីលោក នាយកសាខា បានចាត់តាំងលោក សួន សុខា ក្នុងការដឹកនាំនិស្សិតសរុប ចំនួន១២នាក់ ចូលរួមក្នុង កម្មវិធីសំណេះសំណាលនេះ ក្រោមអធិបតី ដោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក រដ្ឋសភា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ជាលទ្ធផលគឺក្រុមនិស្សិត ទទួលបាន នូវ ចំណេះដឹង អំពីតួនាទីយុវជន ក្នុងការចូលរួមចំណែក ជួយដល់ការងារអភិវឌ្ឍសង្គម ជាតិ ឲ្យមានសក្តានុពល គ្រប់វិស័យ នៅក្នុងព្រះជាណាចក្រកម្ពុជា នឹងធ្វើជា យុវជនគំរូល្អ ដល់ យុវជនដទៃទៀត។