វគ្គបណ្តុះបណ្តាល ស្តីពីការចែករំលែកបទពិសោធន៍ សារៈសំខាន់នៃជំនាញទន់ ក្នុងអាជីពការងារ
សបប.បជ៖ កាលពីថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានធ្វើការសហការ ជាមួយក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប (S.V.V Success Group Co., Ltd) ដើម្បីរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីការចែករំលែកបទពិសោធន៍ សារៈសំខាន់នៃជំនាញទន់ ក្នុងអាជីពការងារ ដែលបង្រៀនដោយ លោក ហេង សុភា គ្រូបង្គោល ជាវាគ្មិន កិត្តិយស និង ជាប្រធាននាយក ប្រតិបត្តិនៃក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប។ កម្មវិធីនេះ មានគោលបំណងចូលរួម ចែករំលែក បទពិសោធន៍ម្តងទៀត ជូនដល់ប្អូនៗនិស្សិតថ្មី ដែលទើបបាន ចុះឈ្មោះ ចូលសិក្សាក្នុង ឆ្នាំ២០១៨-២០១៩ ដើម្បីជួយដល់ និស្សិតទទួលបានជោគជ័យកាន់តែប្រសើរតាមរយៈ ១.ជំនាញទន់អ្វីខ្លះដែលបុគ្គលិកត្រូវមានជាចាំបាច់ ២. ជំនាញទន់ក្នុងសម័យឌីជីថល និង ៣.ការរៀបចំខ្លួនសម្រាប់អាជីពការងារនាពេលបច្ចុប្បន្ន និងអនាគត។