វគ្គបណ្តុះបណ្តាល គន្លឹះក្នុងការធ្វើអាជីវកម្ម អចលនទ្រព្យ ប្រកបដោយភាពជោគជ័យ
សបប.បជ៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យបានធ្វើការសហការ ជាមួយក្រុមហ៊ុន សុខា រ៉េស៊ីដេន ក្នុងដឹកនាំនិស្សិតចូលរួមវគ្គសិក្ សាបណ្តុះបណ្តាលពិសេស ស្តីពី "គន្លឹះក្នុងការធ្វើអាជីវកម្ម អចលនទ្រព្យ ប្រកបដោយភាពជោគជ័យ" ដែលនឹងប្រព្រឹត្តិទៅ នៅភោនីយដ្ឋានពន្លឺនាគទិព្វថ្មី អគារC សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ពុយ វិបុល បុគ្គលិកជំនួយផ្នែកផ្សព្វផ្សាយនិងសេវានិស្សិត បានធ្វើការដឹកនាំ និស្សិត ចំនួន ២១ នាក់ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ ដែលប្រព្រឹត្តិឡើងដោយ ក្រុមហ៊ុន អិម អ សុខារ៉េស៊ីនដេន នឹងមានការសហការជាមួយ សមាគមអ្នកអភិវឌ្ឍន៏អចលនទ្រព្យ កម្ពុជា អាស៊ាន ក្នុងគោលបំណងចូលរួមចំណែក ផ្តល់ចំណេះដឹងពីបច្ចេកទេស ធ្វើអាជីវកម្ម អចលនទ្រព្យ និង ការអភិវឌ្ឍន់ទីក្រុងស្អាត ក្រោមអធិបតីភាព ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ។ បន្ថែមលើសពីនេះ រួមមានវាគ្មិនកត្តិយស ០៣ រូបសំខាន់ៗដូចជា លោក ឡុង វិបុល ជា អ្នកជំនាញលក់ អចលនទ្រព្យ ធ្វើការបកស្រាយប្រធានបទ «លក្ខណៈសម្បត្តិរបស់ អ្នកលក់អចលនទ្រព្យ ប្រកបដោយភាពជោគជ័យ» លោក ហោ គន្ធា នាយកប្រត្តិបត្តិ ក្រុមហ៊ុន អិម អ សុខារ៉េស៊ីនដេន «ការត្រៀមខ្លួនក្លាយជាអ្នកធ្វើអាជីវកម្មអចលនទ្រព្យ ប្រកបដោយភាពជោគជ័យ» លោក ទូច មុនី អភិបាលរងនៃគណៈអភិបាលក្រុងប៉ោយប៉ែត ធ្វើការចែករំលែក អំពី «ការសហការជាមួយក្រសួង មានសមត្ថកិច្ច ក្នុងការប្រកបអាជីវកម្មអចលនទ្រព្យ»។ ក្រោយពីចូលរួម និស្សិត ក៏ដូចជាសិក្ខាកាមទាំងអស់ទទួលបានអត្តប្រយោជន៏ដូចជា៖ យល់កាន់តែច្បាស់ពីប្រភេទអាជីវកម្មអចលនទ្រព្យ ចំណេះដឹងលើការរៀបចំផែនការអាជីវកម្ម ភ្នាក់ងារអចលនទ្រព្យ(ទិញ លក់ វាយតម្លៃ) អ្នកអភិវឌ្ឍន៏អចលនទ្រព្យ អ្នកគ្រប់គ្រងអចលនទ្រព្យ អ្នកវិយោគអចលនទ្រព្យ ចំណេះដឹងពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធ យល់ពីការបង់ពន្ធអចលនទ្រព្យ និងអាជីវកម្ម ។