វគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយ ស្តីពី អាជីវកម្មឧបករណ៏និស្សន្ទនៅកម្ពុជា
សបប.បជ៖ ថ្ងៃសុក្រ ១៥រោច ខែ កត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តបន្ទាយមានជ័យ បានធ្វើការ សហការជាមួយក្រុមហ៊ុន ខេមបូឌាន ដេរឺវេទីវ អ៊ិឆេង ឯ.ក និង គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) នឹង រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី« អាជីវកម្មឧបករណ៏និស្សន្ទនៅកម្ពុជា » ដែលដឹកនាំដោយ លោក ពុយ វិបុល បុគ្គលិកជំនួយផ្នែកផ្សព្វផ្សាយ និងសេវានិស្សិត រួមជាមួយ និស្សិតចូលរួមចំនួន ២៨ នាក់ ដើម្បីចូលរួមវគ្គ បណ្តុះបណ្តាលនេះ នៅសណ្ឋារគារ ព្រះច័ន្ទ ខេត្តបន្ទាយមានជ័យ ចាប់ពីម៉ោង០៨ ព្រឹក ដល់ ម៉ោង១២ ថ្ងែត្រង់ ។ កម្មវិធីនេះប្រព្រឹត្តិទៅបានក្រោមអធីបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលប័ត្រកម្ពុជា(គ.ម.ក.) បង្ហាញនៅមតិ បើកវគ្គបណ្តុះបណ្តាល រួមជាមួយវាគ្មិនកត្តិយស ០៣ រូប លោក យន់សុវណ្ណារ៉ា អនុប្រធានការិយាល័យគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និង អាជីវកម្មឧបករណ៏និស្សន្ទនៃ (គ.ម.ក.) ធ្វើបទបង្ហាញស្តីពី ទិដ្ធភាពទូទៅនៃទីផ្សារឧបករណ៏និស្សន្ទ និង បទប្បញ្ញាត្តិគ្រប់គ្រង ។លោក ឡ៉រិន ខុកឡូកឡុង អភិបាលនៃក្រុមហ៊ុនខេមបូឌាន ដេរឺវេទីវ អ៊ិឆេង ឯ.ក និង លោក ជេម យ៉ុង នាយកផ្នែកលក់នៃក្រុមហ៊ុន ហ្គោនដេន អេហ្វអិកស៏ លីង ឃែភីថល ឯ.ក ធ្វើបទបង្ហាញស្តីពី "ការត្រៀមខ្លួនការវិនិយោគ និយុទ្ធសាស្រ្តនៃការជួញដូរឧបករណ៏និស្សន្ទ" ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល និស្សិតទទួលបានចំណេះដឹង បន្ថែមលើ អ្វីទៅជា អាជីវកម្មឧបករណ៍និស្សទ្ទ វាមានដំណើរការដូចម្តេច និង មានប្រយោជន៍អ្វីខ្លះ? និង តើត្រូវមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីទទួលបានជោគជ័យលើ អាជីវកម្មនេះ។