ការចូលរួមក្នុងផ្លាស់ប្តូវប្បធម៌និងដកពិសោធន៏ពីសាកលវិទ្យាល័យ Rajamangala University of Technology Suvannbhumi

ការចូលរួមក្នុងផ្លាស់ប្តូវប្បធម៌និងដកពិសោធន៏ពីសាកលវិទ្យាល័យ

 Rajamangala University of Technology Suvannbhumi

ដែលប្រព្រឹត្តធ្វើនៅថ្ងៃទី ១៣-១៧ ខែកុម្ភៈ ឆ្នាំ២០១៩

ស្ថានភាពទូទៅ

កាលពីថ្ងៃ ថ្ងៃពុធ ៩ កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវ នឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក បណ្ឌិត ម៉ឹក គឹមស្រឿន នាយកភូមិភាគពាយ័ព្យ និងជានាយក សាខាសាកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប​ បានដឹកនាំ ក្រុមការងារ និង និស្សិត ទៅធ្វើទស្សនកិច្ច នៅសាកលវិទ្យាល័យ Rajamangala University of Technology Suvannbhumi ប្រទេសថៃ​

គោលបំណង:

- បន្តកិច្ចសហប្រតិបត្តការជាមួយ Rajamangala University ចំពោះកម្មវិធីសិក្សាភាសាថៃ

- ស្វែងយល់ពីការបណ្តុះបណ្តាល បន្ទប់ពិសោធន៍នៅ Rajamangala University

-​ ដើម្បីសិក្សាស្វែងយល់អំពីវប្បធម៌ និងភាសារវាងគ្នាទៅវិញទៅមក

- បង្កើនទំនាក់ទំនងល្អ ជាមួយដៃគូអន្តរជាតិ

ខ្លឹមសារនៃ​កម្មវិធី៖

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩

នាពេលព្រឹក លោក បណ្ឌិត ម៉ឹក គឹមស្រឿន សាស្រ្តាចារ្យ និងក្រុមនិស្សិតបានចេញដំណើរពីខេត្តសៀមរាបទៅកាន់ប្រទេសថៃ ហើយយើងបានទស្សនៈកិច្ចសិក្សានៅ Prasat Sadok kok thom(Sadok Kok Thom Castle) ជាកន្លែងប្រវត្តិសាស្រ្ត។

បន្ទាប់មកបានចេញដំណើរមកទស្សនៈកិច្ចនៅ Suon Dusit University (Nakhonnayok Province)

ដោយមានការប្រជុំសំណេះសំណាស់សួរសុខទុក្ខ Suon Dusit University និងសាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តសៀមរាប។

នាពេលល្ងាចថ្នាក់ដឹកនាំ និងក្រុមនិស្សិត បានទៅទស្សនៈកិច្ចនៅ Phra Nakhon Si Ayutthaya Province

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩

នាពេលព្រឹកបានធ្វើដំណើរទៅទស្សនានៅកន្លែប្រវត្តិសាស្រ្ត វត្ថុបុរាណ និងរបៀបរស់នៅរបស់សហគមន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកគឺ Wat Chhaiwatthanaram

បន្ទាប់មកយើងបានបន្តដំណើរមកទស្សនៈនៅ Rajamangala University of Technology Suvarnabhumi (WASUKRI)

នាពេលល្ងាច លោក បណ្ឌិត ម៉ឹក គឹមស្រឿន សាស្រ្តាចារ្យានិងក្រុមនិស្សិត នៃសាកលវិទ្យាល័-យ បៀលប្រាយ សាខាខេត្តសៀមរាប​ ទៅធ្វើ​ទស្សនកិច្ចនៅ និងជួបជាមួយ Asst. Prof. Dr. Thanu Thodthankhun ព្រឹទ្ធបុរស មហាវិទ្យាល័យ Faculty of Liberal Arts ដើម្បីរិតចំណងមេត្រីភាព និងបន្ត MOU រវាងសាកលវិទ្យាល័យ Rajamangala University of Technology Suvannbhumi ប្រទេសថៃ។ ក្នុងនោះដែលក៏បានរៀបចំកិច្ចពីភាក្សាគ្នារវៀង Rajamangala University និងសាកលវិទ្យាល័យ បៀលប្រាយ។

ក្នុងនោះដែលក៏បានរៀបចំកិច្ចពីភាក្សាគ្នារវៀង Rajamangala University និងសាកលវិទ្យាល័យ បៀលប្រាយ។ដែលទទួលលទ្ធផលនៃ​កិច្ចជំនួបមានដូចតទៅ៖

១. ភាគីថៃ​នឹងបន្តកិច្ចប្រឹងប្រែងជួយបញ្ជូន គ្រូជនជាតិថៃ​ មកបង្រៀនភាសាថៃ​នៅសាកលវិទ្យាល័យបៀលប្រាយបន្ថែមទៀត។ 
២.ភាគីថៃនឹងជួយសហការបង្កើតមជ្ឈមណ្ឌលភាសាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ 
៣. រៀបចំកម្មវិធីប្រឡង ភាសា យកលិខិតបញ្ជាក់ សម្រាប់បំពេញការងារ និងបន្តការសិក្សានៅប្រទេសថៃ។

 ៤. ភាគីថៃនឹងជួយសហការ រៀបចំដំណើរទស្សនកិច្ច របស់និស្សិត សាកលវិទ្យាល័យ បៀលប្រាយ មកកាន់រោងចក្រសហគ្រាសនានាប្រទេសថៃតាមការស្នើសុំរបស់កម្ពុជា។

ជាបន្តក្រុមនិស្សិតសាកលវិទ្យាល័យប្រៀលប្រាយ ដែលសិក្សាវគ្គខ្លីភាសាថែបានចូលប្រឡងធ្វើតេ-សពីសមត្តភាពដែលខ្លួនបានសិក្សាកន្លងមក ។( Student Exam)

ក្នុងនោះដែលលោក បណ្ឌិត ម៉ឹក គឹមស្រឿនជានាយកសាកលវិទ្យាល័យ ប្រៀលប្រាយ លោក កាំង ចន្ថា ជាអ្នកសម្របសម្រួលមាងវិទ្យាល័យគ្រប់គ្រងធុរកិច្ចទេសចរណ៍ និងបដិសណ្ឋារកិច្ច និងសាស្ត្រាចារ្យបានទៅទស្សនានៅបន្ទប់ពិសោធន៍មហាវិទ្យាល័យទេសចរណ៍។( Tourism Lab

បន្ទប់ពិសោធន៍មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា(Lab Computer)

ដំណើទស្សនាកិច្ចនៅរមណីយដ្ឋានផ្សេងៗ

 ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩

នាពេលព្រឹក ចេញដំណើរទៅទីក្រុង Bangkok នៃប្រទេសថៃ ពេលទៅដល់ក្រុង Bangkok បានចូលទស្សនានៅBangkok Royal Palace

នាពេលល្ងាច ក្រុមនិស្សិតបានចេញដំណើរទីក្រុង Bangkok ទៅ Pattaya City

ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩

នាពេលព្រឹកបានធ្វើដំណើរទៅទស្សនា នៅ Nongnooch Garden, Pattaya

នាពេលល្ងាច ក្រុមនិស្សិតបានមកទស្សនារូបចំលាក់ព្រះអង្គរធំ

ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩

នាពេលព្រឹកថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងក្រុមនិស្សិត បានចេញដំណើរមកកាន់ប្រទេសកម្ពុជាវិញដោយសុវត្តិភាព។

លទ្ធផលសម្រេចបាន៖

តាមរយៈការចូលរួមក្នុងកម្មវិធីនេះ យើងបានស្វែងយល់អំពីវប្បធម៌ និងភាសារវាងគ្នាទៅវិញទៅមក

បង្កើតទំនាក់ទំនងល្អជាមួយដៃគូអន្តរជាតិ និងសហប្រតិបត្តការជាមួយ Rajamangala University ចំពោះកម្មវិធីសិក្សាភាសាថៃ។