Faculty of Engineering and Architecture (Bachelor)


បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖ វិស្វកម្មនិងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ ស្ថាបត្យកម្ម

ឯកទេស ៖ ស្ថាបត្យកម្មនិងនគរូបនីយកម្ម (Architecture and Urban Planning)

កម្រិត ៦ ៖ បរិញ្ញាបត្រ 

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹង​​មូលដ្ឋាន   ស្ថាបត្យកម្ម និងនគរូបនីយកម្ម តាមបទដ្ឋាននៃការគូសប្លង់អគារតូចធំ តាមរចនាបទខ្មែរ ឬអ៊ឺរ៉ុបបែបបុរាណនិង​សម័យដោយ​ឈរ​​​លើគោលការណ៍ស្តង់ដាបរិស្ថានស្អាត។ កម្មវិធី​អប់រំនេះ​​នឹង​ផ្តល់​ឲ្យ​និស្សិត​ផងដែរ​នូវបទពិសោធន៍​​​ ​បច្ចេកទេសល្អៗ​ និងសមត្ថភាព​គ្រប់គ្រង​គម្រោង ជាមួយ​​​​និង​​ការ​ពិចារណាបែប​ស៊ីជម្រៅ សម្រាប់​ការផ្តល់ ដំណោះ​ស្រាយដ៏​សមរម្យ។ ទន្ទឹមនិង​ចំណេះដឹង​និងជំនាញ និស្សិតក៏​ត្រូវសិក្សាផងដែរមូលដ្ឋាននៃការវិភាគ​ ក្រមសិលធម៌ បទបញ្ញត្តិសុវត្តិភាព និងទំនាក់ទំ​នងដើម្បី​​អាចចូល​រួម​ការងារ ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គល​រៀងៗ​ខ្លួន ប្រកបដោយការ​ទទួល​ខុសត្រូវ។ មិន​​តែ​ប៉ុណ្ណោះ និស្សិត​នឹ​ងទទួលបាន​ពីកម្មវិធី​នេះនូវសមត្ថភាព​ស្វ័យសិក្សា​និង​ស្រាវជ្រាវ ដែលជាមូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិត ខ្ពស់បន្តទៀត។

ក្រោយពីបានបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹង និងជំនាញជាក់លាក់ ដែលនឹងជួយ ឱ្យពួក គេសម្រេចបានជោគជ័យ ទាំងក្នុងអាជីពការងារ និងអាជីវកម្មក្នុងពេលអនាគត។ 

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

  • PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្ម
  • PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងស្ថាបត្យកម្ម
  • PEO3: ត្រួតពិនិត្យស្ថានភាព​ដំណើរការងារស្ថាបត្យកម្ម និងនគរូបនីយកម្មនានា
  • PEO4: បង្ហាញ និងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យ​​ស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PEO5: អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងស្ថាបត្យកម្ម នៃស្ថាប័នរដ្ឋ ឬឯកជន
  • PEO6: វិភាគទិន្នន័យ និងបកស្រាយបញ្ហាប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោង​សំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PEO7: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម

៣. ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិតបញ្ចប់កា​រសិក្សាអាចទទួលបាននូវ​ឱកាស​​​ការងារដូចខាងក្រោម៖

  • ស្ថាបត្យកររចនានិងគូសប្លង់គ្រប់ប្រភេទអគារ
  • ស្ថាបត្យករគ្រប់គ្រងគម្រោងស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករបច្ចេកទេសស្ថាបត្យកម្មនៅការដ្ឋានសំណង់
  • ស្ថាបត្យករគ្រប់គ្រងការដ្ឋានសំណង់ 
  • ស្ថាបត្យករផ្តល់ប្រឹក្សាបច្ចេកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករស្រាវជ្រាវនិង អភិវឌ្ឍស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករម៉ៅការសាងសង់សំណង់ផ្សេងៗ

៤. លទ្ធផលសិក្សានៃកម្មវិធីអប់រំ (Program Learning Outcomes:PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្មអ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមាន​​សមត្ថភាព​​​ស្របតាម​លទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក. ចំណេះដឹង (Knowledge)

  • ​​​PLO1.​​​​ ពិពណ៌នាអំពីចំណេះដឹងក្នុងវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PLO2.​​​ បង្ហាញ និងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យ​​ស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម ។

ខ. ជំនាញក្នុងការគិត (Critical Thinking Skills)

  • PLO4.​​​​ ដោះស្រាយបញ្ហាស្ថាបត្យកម្ម និងការរចនាតុបតែងសំណង់អគារនានា
  • PLO5.​​​​ វិភាគទិន្នន័យ រចនាប្លង់ និងវាយតម្លៃស្ថានភាព​ដំណើរការងារស្ថាបត្យកម្ម ​​​​​​​​​​​​​​និងនគរូបនីយកម្ម
  • PLO6.​​​​ វិភាគទិន្នន័យ និងបកស្រាយបញ្ហាប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោង​សំណង់ស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PLO7.​​​​ អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងស្ថាបត្យកម្ម នៃស្ថាប័នរដ្ឋ ឬឯកជន
  • PLO8.​​​​ រៀបចំ​ និងបង្កើតសហគ្រាសស្ថាបត្យកម្ម និងការតុបតែង ឬការិយាល័យសេវាកម្ម​ពិគ្រោះយោបល់បច្ចេកទេសជូនសហគមន៍ និងសាធារណជន
  • PLO9.​​​​ គ្រប់គ្រង ត្រួតពិនិត្យ វាយតំលៃសហគ្រាសស្ថាបត្យកម្មការតុបតែង និងការិយាល័យ សេវាកម្មពិគ្រោះយោបល់បច្ចេកទេសប្រកបដោយប្រសិទ្ធភាព
  • PLO10.​​​​ អនុវត្តការងារនៅក្នុងសិក្ខាសាលា និងកម្មសិក្សាទាក់ទងនឹងស្ថាបត្យកម្ម និង នគរូបនីយកម្ម។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

  • PLO11.​​​​ បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។
  • PLO12.​​​​ ប្រើបច្ចេកទេស និងបច្ចេកវិទ្យាស្ថាបត្យកម្ម និងការតុបតែងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
  • PLO13. សរសេររបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងគម្រោងស្ថាបត្យកម្ម និងនគរូបនីយកម្ម។

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Mathematic, Information Technology and Communication)

  • PLO14.​​​​ អនុវត្តជំនាញស្រាវជ្រាវក្នុងវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • PLO15. អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយ ការងារក្នុងវិស័យស្ថាបត្យកម្ម និងការរចនាតុបតែង ប្រកបដោយប្រសិទ្ធភាព។

ង. ជំនាញចិត្តចលនា (Psychomotor Skills)

  • PLO16.​​​​ យល់ដឹងអំពីអនុភាពនៃការគិតប្រកបដោយការផ្ចិតផ្ចង់
  • PLO17.​​​​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ ក្នុងវិស័យស្ថាបត្យកម្ម និងការតុបតែងប្រកបដោយប្រសិទ្ធភាព។
  • PLO18.​​​​ យល់ដឹងអំពីរចនាបទ ស្ថាបត្យកម្ម និងការរចនាតុបតែងយ៉ាងស្ទាត់ជំនាញ។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូលនិងទទូលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់ គណៈកម្មាធិការប្រឡងស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ ក្រសួង អប់រំ យុវជន​និងកីឡា។

សម្គាល់៖​ ចំពោះបេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់ រឺបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (ឬវិញ្ញាបនបត្រ មានតម្លៃស្មើ ឬសមមូល) អាចបន្តការសិក្សាទៅឆ្នាំទីបីបានដោយ ឆ្លងកាត់ការវាយ​តម្លៃពីគណៈកម្មការ​ជំនាញ​របស់មហាវិទ្យាល័យ។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិត​ត្រូវ​សិក្សារយៈ​ ៥ឆ្នាំ  និង​មានចំនួនក្រេឌីត​​សរុប​ចំនួន ១៦០ ក្រេឌីត

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន៖ 

  • បរិញ្ញាបត្រស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម (Bachelor of Architecture in Architecture and Urban Planning)

 


បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖ វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មសំណង់ស៊ីវិល

ឯកទេស   ៖ វិស្វកម្មសំណង់ស៊ីវិលអគារ (in Building Civil Engineering)

កម្រិត ៦ ៖ បរិញ្ញាបត្រវិស្វកម្ម (Bachelor of Engineering​ in Building Civil Engineering​)                                  

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱ្យអ្នកសិក្សា​នូវចំណេះដឹង មូលដ្ឋានគ្រឹះវិទ្យាសាស្រ្តពិតនៃបច្ចេកទេសវិស្វកម្ម ក្នុងការវិភាគ គណនា​ និងគូសប្លង់វិស្វកម្ម​ដោយ​​​ផ្តោតរួម  ទៅលើការសាងសង់អគារ ប្រកបដោយការការពារបរិស្ថានបល្អត្រឹមត្រូវ។ ទន្ទឹម​​​នេះ​​​​​​និស្សិតនឹង​ក្លាយ ជាវិស្វករដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈល្អ ហើយអាចបំពេញ​ការងារ​ជាមួយអ្នក​បច្ចេកទេស​​​​​​​​​​​​​​​​​​​​គ្រ​ប់កម្រិតបាន។  មិនតែប៉ុណ្ណោះនិស្សិតក៏​ត្រូវសិក្សាផងដែរមូលដ្ឋាននៃការវិភាគ​ ក្រមសិលធម៌ បទបញ្ញត្តិសុវត្តិភាពនិងទំនាក់ទំ​នង ដើម្បី​​អាចចូល​រួម​ការងារ​​​​​​​ ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គល​រៀងៗខ្លួន ប្រកប​ដោយ​​ការ​ទទួល​ខុសត្រូវ។ មិនតែ​ប៉ុណ្ណោះ និស្សិត​នឹ​ងទទួលបាន​ពីកម្មវិធី​នេះនូវសមត្ថភាព​ស្វ័យសិក្សា​និង​ស្រាវជ្រាវ ដែលជាមូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិតខ្ពស់បន្តទៀត។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្មសំណង់ស៊ីវិលអគារ

PEO2: ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យាសាងសង់និងវិស្វកម្ម

PEO3: ដោះស្រាយបញ្ហាវិស្វកម្មសំណង់ស៊ីវិល របស់ស្ថាប័ន​នានាតាមតម្រូវការសង្គមទូទៅ

PEO4: រៀបចំ​បង្កើតសហគ្រាសសំណង់ឬការិយាល័យសេវាកម្មពិគ្រោះយោបល់​បច្ចេកទេសសំណង់

PEO5: បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួល​ខុសត្រូវ

PEO6: វិស្វករទេសគ្រប់គ្រងការដ្ឋានសំណង់

PEO7: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិតបញ្ចប់​ការសិក្សាអាចទទួល​បាន​​​​​នូវឱកាស​ការងារ ដូចខាងក្រោម៖

  • វិស្វករសាងសង់សំណង់គ្រប់ប្រភេទ
  • វិស្វករគូសប្លង់ដោយ Auto-CAD
  • វិស្វករក្នុងការិយាល័យ ឬការដ្ឋានសំណង់
  • វិស្វករទេសគ្រប់គ្រងការដ្ឋានសំណង់
  • វិស្វករគ្រប់គ្រងគម្រោងសំណង់វិស្វកម្ម
  • វិស្វករពិគ្រោះយោបល់លើគម្រោងវិស្វកម្មសំណង់

៤. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមាន​​សមត្ថភាព​​​ស្របតាម​លទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក.ចំណេះដឹង​ (Knowledge)

  • PLO1. ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យាសាងសង់និងវិស្វកម្ម
  • PLO2. បកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាសាងសង់និងវិស្វកម្មបាន​ត្រឹមត្រូវនិងច្បាស់លាស់
  • PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​សំណង់ស៊ីវិល។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

  • PLO4. ដោះស្រាយបញ្ហាវិស្វកម្មសំណង់ស៊ីវិល របស់ស្ថាប័ន​នានាតាមតម្រូវការសង្គមទូទៅ
  • PLO5. គ្រប់គ្រង​ស្ថានភាព​ដំណើរការ​សាងសង់សំណង់នានា
  • PLO6. បកស្រាយផលប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោង​សំណង់ត្រូវសាងសង់
  • PLO7. អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងសំណង់តូចធំ សម្រាប់ស្ថាប័នរដ្ឋ ឬក្រុមហ៊ុន​ឯកជន ប្រកបដោយគំនិតច្នៃប្រឌិត
  • PLO8.​ រៀបចំ​បង្កើតសហគ្រាសសំណង់ឬការិយាល័យសេវាកម្មពិគ្រោះយោបល់​បច្ចេកទេស សំណង់ជូនសហគមន៍ និងសាធារណជន
  • PLO9. គ្រប់គ្រងសហគ្រាសសំណង់ និងការិយាល័យសេវាកម្មពិគ្រោះយោបល់បច្ចេកទេស ប្រកបដោយប្រសិទ្ធភាព
  • PL10. អនុវត្តការងារនៅក្នុងសិក្ខាសាលា និងកម្មសិក្សាទាក់ទងនឹងសំណងស៊ីវិល
  • PLO11. អនុវត្តការងារស្រាវជ្រាវ ទាក់ទងនឹងសំណងស៊ីវិល។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

  • PLO12. បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួល​ខុសត្រូវ
  • PLO13. ប្រើបច្ចកទេស និងបច្ចកវិទ្យាសាងសង់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់
  • PLO14. សរសេររបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងគម្រោងសំណង់។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • PLO15. ប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល
  • PLO16. អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ​ក្នុងវិស័យសំណង់។

ង.ជំនាញចិត្តចលនា (Psychomotor Skills)

  • PLO17. ប្រើប្រាស់បច្ចេកទេសវិស្វកម្មប្រកបដោយការផ្ចិតផ្ចង់
  • PLO18. អនុវត្តប្រព័ន្ធបច្ចេកទេសសំណង់បានយ៉ាងស្ទាត់ជំនាញ
  • PLO19. ​ប្រើប្រាស់គ្រឿងចក្រសំណង់និងសុវត្តិភាពការងារសាងសង់ប្រកបដោយ​ប្រសិទ្ធភាព និងសុក្រិតភាព។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូល និងទទូលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់​គណៈកម្មាធិកា​រប្រឡង ស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់​ក្រសួង អប់រំ យុវជន​ និងកីឡា។

សម្គាល់៖​ ចំពោះបេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់ រឺបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស(ឬវិញ្ញាបនបត្រ មានតម្លៃស្មើ ឬសមមូល)អាចបន្តការសិក្សាទៅឆ្នាំទីបីបាន ដោយឆ្លងកាត់ការវាយ​តម្លៃពីគណៈកម្មការ​ជំនាញរបស់មហាវិទ្យាល័យ។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិតត្រូវសិក្សារយៈពេល០៥ឆ្នាំ និងមាន​​​ចំនួន​​ក្រេឌីត​សរុប​ចំនួន ១៦០ក្រេឌីត។

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន៖ 

  • បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ (Bachelor of Engineering in Building Civil Engineering)

 


បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖  វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

ឯកទេស ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច (Electrical and Electronic Engineering)

កម្រិត ៦ ៖ បរិញ្ញាបត្រវិស្វកម្ម

១.គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ត្រូវបានរៀបចំ​ឡើង​ ដើម្បី​​​​​ជួយ​និស្សិត​ឲ្យទទួលបាននូវចំនេះដឹងមូលដ្ឋាន(អំពី​គណិតវិទ្យា​ ទ្រឹស្តីអគ្គិសនី​អេឡិចត្រូនិច​​ ​និងទូរគមនាគមន៍ វិធីសាស្រ្តវិស្វកម្ម​ និងសុវតិ្តភាព)​ និងជំនាញអាជីពទៅ​តាមតំរូវ​​ការការងារ​​​​ ដោយ​​​​បានផ្តោតទៅលើការ​អភិវឌ្ឍពហុជំនាញ ក្នុងវិស័យ​វិស្វកម្ម​អគ្គិសនី អេឡិចត្រូនិច និង​ទូរគមនាគមន៍។ កម្មវិធី​​អប់រំនេះ​នឹងផ្តល់​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​​​និស្សិត​នូវបទពិសោធន៍​បច្ចេកទេស​ល្អៗ និង​​សមត្ថភាព​គ្រប់គ្រងគម្រោង ជាមួយ​​​នឹង​ការ​ពិចារណា បែបស៊ី​​ជំរៅ សម្រាប់​ការផ្តល់​​ដំណោះ ស្រាយដ៏សមរម្យ។ ទន្ទឹមនិង​ចំនេះដឹង​និងជំនាញ និស្សិតក៏​ត្រូវសិក្សា​ផងដែរ​មូលដ្ឋាន​នៃការ​វិភាគ​ ក្រមសិលធម៌ បទបញ្ញត្តិសុវត្តិភាព​ និងទំនាក់ទំ​នងដើម្បី​​អាចចូល​រួម​ការងារ​​​​​​​ ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គលរៀងៗខ្លួន ប្រកបដោយការ​ទទួល​ខុសត្រូវ។ មិនតែ​ប៉ុណ្ណោះ និស្សិត​នឹ​ងទទួលបាន​ពីកម្មវិធី​នេះនូវសមត្ថភាព​ស្វ័យសិក្សា​និង​ស្រាវជ្រាវ ដែលជាមូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិត​ខ្ពស់បន្តទៀត។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្ម

PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងអគ្គីសនីនិងអេឡិចត្រូនិច

PEO3: ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និង អេឡិចត្រូនិច

PEO4: បង្ហាញនិងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

PEO5: រៀបចំ​និងបង្កើតសហគ្រាសអគ្គីសនី និងអេឡិចត្រូនិច ឬការិយាល័យ សេវាកម្មពិគ្រោះយោបល់​បច្ចេកទេស

PEO6: ប្រើប្រាស់ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចប្រកបដោយសុវត្តិភាព

PEO7: វិស្វករគម្រោងអគ្គិសនីនិងអេឡិចត្រូនិច

PEO8: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសបច្ចេកវិទ្យាវិស្វកម្មអគ្គីសនីនិងអេឡិចត្រូនិច

៣. ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖

  • វិស្វកររចនានិងអភិវឌ្ឍអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Design and Development Engineer)
  • វិស្វករគម្រោងអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Project Engineer)
  • វិស្វករតំបន់បណ្តាញអគ្គិសនី (Electrical Site Engineer)
  • អ្នកគ្រប់គ្រងគម្រោងអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Project Manager)
  • វិស្វករប្រឹក្សាយោបល់អគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Consulting Engineer)
  • វិស្វករពិសោធន៍អគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Test Engineer)
  • វិស្វករគ្រប់គ្រងប្រព័ន្ធ (Control System Engineer)

៤.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច អ្នកសិក្សា​នឹងមានសមត្ថភាពស្របតាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក.ចំណេះដឹង​ (Knowledge)

PLO1. ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និង អេឡិចត្រូនិច

PLO2. បង្ហាញនិងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​អគ្គិសនី និង​​អេឡិចត្រូនិច។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

PLO4. ​ វាយតម្លៃ និងដោះស្រាយបញ្ហាប្រព័ន្ធបណ្តាញអគ្គិសនី និងអេឡិចត្រូនិច​ក្នុងអគារ​​ទូទៅតាម​​តម្រូវការសង្គម និងស្ថាប័ននាៗ

PLO5. វិភាគ​ និងគណនាប្រព័ន្ធបណ្តាញអគ្គិសនី និងអេឡិចត្រូនិច សម្រាប់គេហដ្ឋាន អាគារ និងរោងចក្រ

​ PLO6. គ្រប់គ្រង និងប្រតិបត្តិលើឧបករណ៍ស្វ័យប្រវត្តិរបស់បណ្តាញអគ្គិសនី និងអេឡិចត្រូនិច ក្នុងគេហដ្ឋាន អាគារ និងរោងចក្រ

PLO7. គណនាតម្លៃគម្រោងបណ្តាញអគ្គិសនី និងអេឡិចត្រូនិចស្វ័យប្រវត្តិ សម្រាប់ គ្រប់ស្ថាប័ន រដ្ឋនិងឯកជន

PLO8. រៀបចំ​ និងបង្កើតសហគ្រាសអគ្គីសនី និងអេឡិចត្រូនិច ឬការិយាល័យ សេវាកម្មពិគ្រោះយោបល់​បច្ចេកទេស ជូនសហគមន៍ និងសាធារណជន

​​​PLO9. គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃសហគ្រាសអគ្គិសនី និងអេឡិចត្រូនិច និង ការិយាល័យសេវាកម្មពិគ្រោះយោបល់បច្ចេកទេសប្រកបដោយប្រសិទ្ធតភាព

PLO10. អនុវត្តការងារនៅក្នុងសិក្ខាសាលា និងកម្មសិក្សាទាក់ទងនឹងអគ្គិសនី និងអេឡិចត្រូនិច។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

PLO11. បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួល ខុសត្រូវ

PLO12. សរសេររបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធអគ្គិសនីក្នុងអាគារ

PLO13. ប្រើបច្ចកទេស និងបច្ចកវិទ្យាអគ្គិសនី និងអេឡិចត្រូនិច ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO14. ប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវក្នុងវិស័យវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

PLO15. អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយ ការងារក្នុង វិស័យអគ្គិសនី និងអេឡិចត្រូនិច ប្រកបដោយប្រសិទ្ធភាព។

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO16. ប្រើប្រាស់បច្ចេកទេសប្រកបដោយការផ្ចិតផ្ចង

PLO17. ប្រើប្រាស់ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចប្រកបដោយសុវត្តិភាព

PLO18. អនុវត្តប្រព័ន្ធ​បច្ចេកវិទ្យាអគ្គិសនី និងអេឡិចត្រូនិច បានយ៉ាងស្ទាត់ជំនាញ។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូល និងទទូលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់​គ-ណៈកម្មាធិកា​រប្រឡង ស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់​ក្រសួង អប់រំ យុវជន​ និងកីឡា។

សម្គាល់៖​ ចំពោះបេក្ខជនដែលមានសញ្ញាបត្រជាន់ខ្ពស់ រឺបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស(ឬវិញ្ញាបនបត្រ មានតម្លៃស្មើ ឬសមមូល)អាចបន្តការសិក្សាទៅឆ្នាំទីបីបាន ដោយឆ្លងកាត់ការវាយ​តម្លៃពីគណៈកម្មការ​ជំនាញរបស់មហាវិទ្យាល័យ។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិត​ត្រូវ​សិក្សារយៈ​ ៥ឆ្នាំ  និង​មានចំនួន​ក្រេឌីត​​សរុបចំនួន ១៦០ ក្រេឌីត។

៧.  រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន៖ 

  • បរិញ្ញាបត្រវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច​ (Bachelor of Engineering in Electrical and Electronic Engineering)

បរិញ្ញាបត្រសិល្បៈ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម


ប្រភេទ ៖ ការអប់រំឧត្តមសិក្សា

មហាវិទ្យាល័យ ៖ វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ ស្ថាបត្យកម្ម

មុខជំនាញ ៖ ស្ថាបត្យកម្ម និងនគរូបនីយកម្ម (Architecture and Urban Planning)

កម្រិត ៦ ៖ បរិញ្ញាបត្រសិល្បៈ (Bachelor of Arts)

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រសិល្បៈ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ ឱ្យនិស្សិត នូវចំណេះដឹងមូលដ្ឋាន​សិល្បៈ​​ស្ថាបត្យកម្មនិងវិទ្យាសាស្រ្តនៃការគូសប្លង់អគារតូចធំ តាម​រចនាបទ​​​​ខ្មែរ​​​​​ អ៊ឺរ៉ុប បែបបុរាណ និងសម័យ ​ដោយឈរលើ​គោលការណ៍​ស្តង់ដានិងការថែរក្សាបរិស្ថានស្អាត។ កម្មវិធី​​​អប់រំនេះ​​នឹង​ផ្តល់​ឲ្យ​និស្សិត​ផងដែរ​នូវបទពិសោធន៍​  បច្ចេកទេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្អៗ​ និងសមត្ថភាព​គ្រប់គ្រង​គម្រោង ជាមួយ​​​​និង​​ការ​ពិចារណា​បែប ស៊ីជំរៅ សម្រាប់​ការផ្តល់ដំណោះ​ស្រាយដ៏​​​​​​​​​​​​​​​​​​​​​​​​​​​សមរម្យ។ ទន្ទឹមនិង​ចំណេះដឹង​និងជំនាញ និស្សិត​ក៏​ត្រូវសិក្សាផងដែរ នូវមូលដ្ឋាននៃការវិភាគ​ ក្រមសីលធម៌ បទបញ្ញត្តិ​សុវត្តិភាព​និងទំនាក់​ទំ​នង​​ ដើម្បី​​អាច​ចូល​​​រួម​ការងារ​​​​​​​ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គលរៀងៗខ្លួន ប្រកបដោយការ​ទទួល​ខុសត្រូវ។ មិនតែ​ប៉ុណ្ណោះ និស្សិត​នឹ​ង​ទទួលបាន​ពីកម្មវិធី​នេះនូវ​សមត្ថភាព​​ស្វ័យសិក្សា​និង​ស្រាវជ្រាវ ដែលជា​មូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិតខ្ពស់បន្តទៀត។

ក្រោយពីបានបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹង និងជំនាញជាក់លាក់ ដែលនឹងជួយ ឱ្យពួកគេសម្រេចបានជោគជ័យ ទាំងក្នុងអាជីពការងារ និងអាជីវកម្មក្នុងពេលអនាគត។ 

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្ម

PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងស្ថាបត្យកម្ម

PEO3: ត្រួតពិនិត្យស្ថានភាព​ដំណើរការងារស្ថាបត្យកម្មនិងនគរូបនីយកម្មនានា

PEO4: វិភាគទិន្នន័យបញ្ហាប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោងសំណង់ស្ថាបត្យកម្មនិង នគរូបនីយកម្ម

PEO5: អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងសំណង់នៃស្ថាប័នរដ្ឋ ឬឯកជន

PEO6: បែងចែកជាមូលដ្ឋាននៃធនធានសេដ្ឋកិច្ច​ ដើម្បីបំពេញតម្រូវការរបស់​មនុស្សក្នុងសង្កម

PEO7: ស្ថាបត្យកររចនានិងគូសប្លង់អាគារគ្រប់ប្រភេទ

PEO8: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រសិល្បៈ ជំនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖

  • ស្ថាបត្យកររចនានិងគូសប្លង់អាគារគ្រប់ប្រភេទ 
  • ស្ថាបត្យករគ្រប់គ្រងគម្រោងស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករបច្ចេកទេសស្ថាបត្យកម្មនៅការដ្ឋានសំណង់
  • ស្ថាបត្យករគ្រប់គ្រងការងារស្ថាបត្យកម្មនៅការដ្ឋានសំណង់ 
  • ស្ថាបត្យករផ្តល់ប្រឹក្សាបច្ចេកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករស្រាវជ្រាវនិង អភិវឌ្ឍស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ស្ថាបត្យករម៉ៅការសាងសង់សំណង់ផ្សេងៗ

៤. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រសិល្បៈ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម​​​​ អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមាន​​​​​​​​​​​​សមត្ថភាពស្របតាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក. ចំណេះដឹង (Knowledge)

​​​​PLO1.​​​​ ពិពណ៌នាអំពីចំណេះដឹងក្នុងវិស័យសិល្បៈ ស្ថាបត្យកម្ម និងនគរូបនីយកម្ម

PLO2.​​​ បកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យ​​ស្ថាបត្យកម្ម និងនគរូបនីយកម្ម​​

PLO3.​​​ ពន្យល់អំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យស្ថាបត្យកម្ម និងនគរូបនីយកម្ម។

ខ. ជំនាញក្នុងការគិត(Cognitive Skills)

PLO4.​​​​ អនុវត្តការងារនៅក្នុងរោងជាងស្ថាបត្យកម្ម និងកម្មសិក្សាទាក់ទងនឹងស្ថាបត្យកម្ម និង នគរូបនីយកម្ម

PLO5.​​​​ វិភាគទិន្នន័យបញ្ហាប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោងសំណង់ស្ថាបត្យកម្ម និងនគរូបនីយកម្ម

PLO6.​​​​ ដោះស្រាយបញ្ហាការងារស្ថាបត្យកម្ម និងនគរូបនីយកម្ម នៃសំណង់អាគារនានា

PLO7.​​​​ អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងសំណង់នៃស្ថាប័នរដ្ឋ ឬឯកជន

PLO8.​​​​ បង្កើតផែនការគ្រប់គ្រងសហគ្រាសស្ថាបត្យកម្ម និងនគរូបនីយកម្ម

PLO9.​​​​ វាយតម្លៃស្ថានភាព​ដំណើរការងារស្ថាបត្យកម្ម និងនគរូបនីយកម្មនានា

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ​(Interpersonal Skills and Responsibility)

PLO10. បង្ហាញពីចំណេះដឹង និងជំនាញផ្អែកលើមូលដ្ឋានការងារជាក្រុម 

PLO11. បង្ហាញអំពីបញ្ហាក្រមសីលធម៌ស្ថាបត្យកម្ម និងវិជ្ជាជីវៈការងារ​ក្នុង​ការ​ធ្វើ​សេចក្តី សម្រច ចិត្ត​​​ដោយមានភាពប្រាកដនិយម

ឃ. ជំនាញលេខនិពន្ធ ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO12. ប្រើប្រាស់វិធីសាស្រ្តវិភាគបែបបរិមាណវិស័យ និងគុណវិស័យដើម្បីធ្វើការសិក្សាស្រាវជ្រាវ បកស្រាយបញ្ហា និងបង្ហាញលទ្ធផលនៃការស្រាវជ្រាវនិងគម្រោងផ្សេងៗ

PLO13. ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីដោះស្រាយបញ្ហារដ្ឋបាលនិងការគ្រប់គ្រងក្នុង ការិយាល័យ

PLO14. បែងចែកជាមូលដ្ឋាននៃធនធានសេដ្ឋកិច្ច​ ដើម្បីបំពេញតម្រូវការរបស់​មនុស្សក្នុងសង្កម

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO15.​​​​ ប្រើប្រាស់អនុភាពនៃការគិតប្រកបដោយការផ្ចិតផ្ចង់ក្នុងវិស័យស្ថាបត្យកម្ម

PLO16.​​​​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ​ក្នុងវិស័យស្ថាបត្យកម្ម និងរចនានគរូបនីយកម្ម

៥. លក្ខខណ្ឌនៃការចូលរៀន 

បេក្ខជនត្រូវ៖

  • ត្រូវមានសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្រ​​ដែលមាន​តំលៃស្មើឬ​វិញ្ញាបន​បត្រ​​​​​​​​​​ថ្នាក់​​ឆ្នាំសិក្សា​មូលដ្ឋាន​។
  • ត្រូវចូលរួមប្រឡងចូល និងទទួលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់       គណៈកម្មាធិការប្រឡងនិងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ក្រសួងអប់រំ យុវជន​និងកីឡា។
  • សម្គាល់៖​ ចំពោះបេក្ខជនដែលមានបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬសមមូល) អាចបន្តការសិក្សាទៅឆ្នាំទីបីបានដោយត្រូវមានសញ្ញា​បត្រមធ្យមសិក្សា ទុតិយភូមិ និងរៀនបន្ថែមមុខវិជ្ជាតម្រង់ទិសមួយចំនួនតាមការវាយ​តម្លៃពីគណៈកម្មការ​ជំនាញ​របស់មហាវិទ្យាល័យ។

៦. ចំនួនក្រេឌីត 

នៅថ្នាក់ បរិញ្ញាបត្រសិល្បៈ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិត​ត្រូវ​សិក្សារយៈ​ ៥ឆ្នាំ  និង​មានចំនួន​ក្រេឌីត​​​​​​​​​​​​​​​​សរុប​​ចំនួន ១៦០ ក្រេឌីត

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន

  • បរិញ្ញាបត្រសិល្បៈ ជំនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្ម​ (Bachelor of Arts in Architecture and Urban Planning)

បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ


ប្រភេទ ៖ ការអប់រំឧត្តមសិក្សា

មហាវិទ្យាល័យ ៖ វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មសំណង់ស៊ីវិល

ជំនាញ ៖ វិស្វកម្មសំណង់ស៊ីវិលអគារ (in Building Civil Engineering)

កម្រិត ៦ ៖ បរិញ្ញាបត្រវិទ្យាសាស្រ្ត (Bachelor of Science)

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ ត្រូវបានរៀបចំឡើងដើម្បី ផ្តល់ឱ្យនិស្សិត នូវចំណេះដឹងមូលដ្ឋានវិទ្យាសាស្រ្តពិតនៃគណិតវិទ្យា រូបវិទ្យា និងបច្ចេកវិទ្យាវិស្វកម្ម ក្នុងការវិភាគ​គណនានិង គូសប្លង់វិស្វកម្ម​សំណង់​ផ្សេងៗដូបជា ការសាងសង់អគារ ដោយផ្តោត​ទៅលើការថែរក្សា​បរិស្ថាន​ស្អាត។ កម្មវិធី​អប់រំនេះ​​នឹង​ផ្តល់​ឲ្យ​និស្សិត​ផងដែរ​នូវបទពិសោធន៍​បច្ចេកទេសល្អៗ​ និងសមត្ថភាព​គ្រប់គ្រង​គម្រោងជា​មួយ​​​​​​និង​​ការ​ពិចារណាបែបស៊ីជំរៅ សម្រាប់​ការផ្តល់ដំណោះ​ស្រាយដ៏​សមរម្យ។ ទន្ទឹមនិង​ចំណេះដឹង​និងជំនាញ និស្សិតក៏​ត្រូវសិក្សាផងដែរមូលដ្ឋាននៃការវិភាគ​ ក្រមសិលធម៌ បទបញ្ញត្តិសុវត្តិភាព​និង​ទំនាក់ទំ​នងដើម្បី​​អាចូល​រួម​ការងារ​​​​​​​ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គលរៀងៗខ្លួន ប្រកប​ដោយ​​ការ​​ទទួល​ខុសត្រូវ។ មិនតែ​ប៉ុណ្ណោះនិស្សិត​នឹ​ងទទួលបាន​ពីកម្មវិធី​នេះនូវសមត្ថភាព​ស្វ័យសិក្សា​និង​ស្រាវជ្រាវ ដែលជាមូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិតខ្ពស់បន្តទៀត។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្មសំណង់ស៊ីវិលអគារ

PEO2: ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យាសាងសង់និងវិស្វកម្ម

PEO3: ដោះស្រាយបញ្ហាវិស្វកម្មសំណង់ស៊ីវិល របស់ស្ថាប័ន​នានាតាមតម្រូវការសង្គមទូទៅ

PEO4: រៀបចំ​បង្កើតសហគ្រាសសំណង់ឬការិយាល័យសេវាកម្មពិគ្រោះយោបល់​បច្ចេកទេសសំណង់

PEO5: បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួល​ខុសត្រូវ

PEO6: វិស្វករទេសគ្រប់គ្រងការដ្ឋានសំណង់

PEO7: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិតបញ្ចប់​ការសិក្សាអាចទទួល​បាន​​​​​នូវឱកាស​ការងារ ដូចខាងក្រោម៖

  • វិស្វករសាងសង់សំណង់គ្រប់ប្រភេទ
  • វិស្វករគូសប្លង់ដោយ Auto-CAD
  • វិស្វករក្នុងការិយាល័យ ឬការដ្ឋានសំណង់
  • វិស្វករទេសគ្រប់គ្រងការដ្ឋានសំណង់
  • វិស្វករគ្រប់គ្រងគម្រោងសំណង់វិស្វកម្ម
  • វិស្វករពិគ្រោះយោបល់លើគម្រោងវិស្វកម្មសំណង់

៤.លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​​​​​​​​​​​​​​​​​​​​មាន​​​​​​​​​​​​សមត្ថភាពស្របតាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក. ចំណេះដឹង (Knowledge)

PLO1.​​​​ ពិពណ៌នាអំពីចំណេះដឹងក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្ម

PLO2.​​​ បកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មសំណង់​ស៊ីវិល​​

PLO3.​​​ ពន្យល់អំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល​​

ខ. ជំនាញក្នុងការគិត(Cognitive Skills)

PLO4. អនុវត្តការងារនៅក្នុងបន្ទប់ពិសោធន៍វិស្វកម្មសំណង់

PLO5.​​​​ វិភាគ​ទិន្នន័យដើម្បីរៀបចំប្លង់សំណង់អគារ 

PLO6.​​​​ ដោះស្រាយបញ្ហាការងារវិស្វកម្មសំណង់ស៊ីវិល របស់ស្ថាប័ន​នានា

PLO7.​ បង្កើតផែនការគ្រប់គ្រង​ដំណើរការសាងសង់សំណង់នានា

PLO8.​​​​ បកស្រាយផលប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោងសំណង់​ត្រូវសាងសង់

PLO9.​​​​ អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងសំណង់តូចធំសម្រាប់ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជន

PLO10.​​​​ រៀបចំ​គម្រោងបង្កើតសហគ្រាសសំណង់ ការិយាល័យសេវាកម្មពិគ្រោះយោបល់ បច្ចេកទេសសំណង់ជូនសហគមន៍ និងសាធារណៈជន។

PLO11.​​​​ វាយតំលៃគម្រោងសំណង់អគារ តាមស្តង់ដាបច្ចេកទេស

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ​(Interpersonal Skills and Responsibility)

PLO12. បង្ហាញពីចំណេះដឹង និងជំនាញផ្អែកលើមូលដ្ឋានការងារជាក្រុម 

PLO13. បង្ហាញអំពីបញ្ហាក្រមសីលធម៌សំណង់ និងវិជ្ជាជីវៈការងារ​ក្នុង​ការ​ធ្វើ​សេចក្តី សម្រចចិត្ត​​​ដោយមានភាពប្រាកដនិយម។

ឃ. ជំនាញលេខនិពន្ធ ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO14. ប្រើប្រាស់វិធីសាស្រ្តវិភាគបែបបរិមាណវិស័យ និងគុណវិស័យដើម្បីធ្វើការសិក្សាស្រាវជ្រាវ បកស្រាយបញ្ហា និងបង្ហាញលទ្ធផលនៃការស្រាវជ្រាវនិងគម្រោងផ្សេងៗ

PLO15. ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីដោះស្រាយបញ្ហារដ្ឋបាលនិងការគ្រប់គ្រងក្នុង ការិយាល័យ។

PLO16. បែងចែកជាមូលដ្ឋាននៃធនធានសេដ្ឋកិច្ច​ ដើម្បីបំពេញតម្រូវការរបស់​មនុស្សក្នុងសង្កម

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO17. ប្រើប្រាស់បច្ចេកទេសសំណង់និងគ្រឿងចក្រសំណងប្រកបដោយការផ្ចិតផ្ចងនិងសុវត្តិភាព

PLO18.​​​​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ​ក្នុងវិស័យសំណង់។

៥.លក្ខខណ្ឌនៃការចូលរៀន 

បេក្ខជនត្រូវ៖

  • ត្រូវមានសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្រ​​ដែលមាន​តំលៃស្មើឬ​វិញ្ញាបន​បត្រ​​​​​​​​​​ថ្នាក់​​ឆ្នាំសិក្សា​មូលដ្ឋាន​។
  • ត្រូវចូលរួមប្រឡងចូលនិងទទួលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់ គណៈកម្មាធិការប្រឡងនិងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ក្រសួងអប់រំ យុវជន​និងកីឡា។
  • សម្គាល់៖​ ចំពោះបេក្ខជនដែលមានបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬសមមូល) អាចបន្តការសិក្សាទៅឆ្នាំទីបីបានដោយត្រូវមានសញ្ញា​បត្រមធ្យមសិក្សា ទុតិយភូមិ និងរៀនបន្ថែមមុខវិជ្ជាតម្រង់ទិសមួយចំនួនតាមការវាយ​តម្លៃពីគណៈកម្មការ​ជំនាញ​របស់ មហាវិទ្យាល័យ។

៦.ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្រ្ត​ ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិត​ត្រូវ​សិក្សារយៈ​ ៥ឆ្នាំ  និង​មាន​ចំនួន​​​​​​​​​​​​​​​​​​​​​​​​​​ក្រេឌីត​​សរុបចំនួន ១៦០,៥ ក្រេឌីត។

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន 

  • បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញវិស្វកម្មសំណង់ស៊ីវិលអគារ​ (Bachelor of Science in Building Civil Engineering)

បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច


ប្រភេទ ៖ ការអប់រំឧត្តមសិក្សា

មហាវិទ្យាល័យ ៖ វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

មុខជំនាញ ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច (Electrical and Electronic Engineering)

កម្រិត ៦ ៖ បរិញ្ញាបត្រវិទ្យាសាស្ត្រ (Bachelor of Science)

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ត្រូវបាន​រៀប​ចំ​ឡើង​ ដើម្បី​​​​​ជួយ​​​​​និស្សិត​​ឲ្យទទួលបាននូវចំនេះដឹងមូលដ្ឋាន (អំពី​គណិតវិទ្យា​ ទ្រឹស្តីអគ្គិសនី​អេឡិចត្រូនិច​​ ​និង​ទូរគមនាគមន៍ វិធីសាស្រ្តវិស្វកម្ម​ និងសុវតិ្តភាព)​ និងជំនាញទៅ​តាមតម្រូវ​​ការ ការងារ​​​​ក្នុងវិស័យ​វិស្វកម្ម​អគ្គិសនី អេឡិចត្រូនិច និង​ទូរគមនាគមន៍។ កម្មវិធី​អប់រំនេះ​​នឹង​ផ្តល់​ឲ្យ​និស្សិត​ផងដែរ​នូវបទពិសោធន៍​បច្ចេកទេស​​ល្អៗ​ និងសមត្ថភាព​គ្រប់គ្រង​គម្រោង ជាមួយ​​​​និង​​ការ​ពិចារណាបែបស៊ីជំរៅ សម្រាប់​ការផ្តល់​ដំណោះ​​​​​​​ស្រាយដ៏​សមរម្យ។ ទន្ទឹមនិង​ចំណេះដឹង​និង​ជំនាញ និស្សិតក៏​ត្រូវសិក្សាផងដែរនូវមូលដ្ឋាននៃការ​វិភាគ​ ក្រមសិលធម៌ បទបញ្ញត្តិសុវត្តិភាព​ និង​ទំនាក់ទំ​នងដើម្បី​​អាច​ចូល​​រួម​ការងារ​​​​​​​ជា​ក្រុម​ក៏ដូច​ការងារ​បុគ្គល​​រៀងៗ​ខ្លួន ប្រកបដោយការ​ទទួល​ខុសត្រូវ។ មិនតែ​ប៉ុណ្ណោះ និស្សិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹ​ង​ទទួលបាន​ពីកម្មវិធី​នេះនូវសមត្ថភាព​ស្វ័យសិក្សា​​និង​ស្រាវជ្រាវ ដែលជាមូលដ្ឋាន​ក្នុងការ​សិក្សាបន្តដើម្បី​ទទួល​គុណវុឌ្ឍ​កម្រិតខ្ពស់បន្តទៀត។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្ម

PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងអគ្គីសនីនិងអេឡិចត្រូនិច

PEO3: ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និង អេឡិចត្រូនិច។

PEO4: បង្ហាញនិងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច។

PEO5: រៀបចំ​និងបង្កើតសហគ្រាសអគ្គីសនី និងអេឡិចត្រូនិច ឬការិយាល័យ សេវាកម្មពិគ្រោះយោបល់​បច្ចេកទេស។

PEO6: ប្រើប្រាស់ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចប្រកបដោយសុវត្តិភាព

PEO7: វិស្វករគម្រោងអគ្គិសនីនិងអេឡិចត្រូនិច

PEO8: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើឯកទេសបច្ចេកវិទ្យាវិស្វកម្មអគ្គីសនីនិងអេឡិចត្រូនិច

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖

  • វិស្វកររចនានិងអភិវឌ្ឍអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Design and Development Engineer)
  • វិស្វករគម្រោងអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Project Engineer)
  • វិស្វករតំបន់បណ្តាញអគ្គិសនី (Electrical Site Engineer)
  • អ្នកគ្រប់គ្រងគម្រោងអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Project Manager)
  • វិស្វករប្រឹក្សាយោបល់អគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Consulting Engineer)
  • វិស្វករពិសោធន៍អគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Test Engineer)
  • វិស្វករគ្រប់គ្រងប្រព័ន្ធ (Control System Engineer)

៤. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

        បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមានសមត្ថភាពស្របតាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក.ចំណេះដឹង​ (Knowledge)

PLO1. ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្ម

PLO2. បកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្ម

PLO3.​​​ ពន្យល់អំពីគោលការណ៍ទូទៅនៃការរចននាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​អគ្គិសនី និងអេឡិចត្រូនិច។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

PLO4. អនុវត្តការងារនៅក្នុងបន្ទប់ពិសោធន៍អគ្គិសនី និងអេឡិចត្រូនិចនិងកម្មសិក្សា ទាក់ទងនឹង អគ្គិសនី និងអេឡិចត្រូនិច

​PLO5. ប្រតិបត្តិលើឧបករណ៍ស្វ័យប្រវត្តិរបស់បណ្តាញអគ្គិសនី និងអេឡិចត្រូនិច​ក្នុង គេហដ្ឋាន អាគារ និងរោងចក្រ

PLO6. វិភាគប្រព័ន្ធបណ្តាញអគ្គិសនី និងអេឡិចត្រូនិច សម្រាប់គេហដ្ឋាន អាគារ និងរោងចក្រ

PLO7. បង្កើតគម្រោងរៀបចំសហគ្រាសអគ្គីសនី និងអេឡិចត្រូនិច 

​​​PLO8. រៀបចំគម្រោងគ្រប់គ្រងសហគ្រាសអគ្គិសនី និងអេឡិចត្រូនិច និងការិយាល័យ សេវាកម្មពិគ្រោះយោបល់បច្ចេកទេស

PLO9. វាយតម្លៃគម្រោងបណ្តាញអគ្គិសនី និងអេឡិចត្រូនិចស្វ័យប្រវត្តិ សម្រាប់ គ្រប់ស្ថាប័ន រដ្ឋ​និងឯកជន

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibility)

PLO10. បង្ហាញពីចំណេះដឹង និងជំនាញផ្អែកលើមូលដ្ឋានការងារជាក្រុម 

PLO11. បង្ហាញអំពីបញ្ហាក្រមសីលធម៌ អគ្គិសនី និងអេឡិចត្រូនិច និងវិជ្ជាជីវៈការងារក្នុង ការធ្វើសេចក្តីសម្រចចិត្តដោយមានភាពប្រាកដនិយម

ឃ. ជំនាញលេខនិពន្ធ ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO12. ប្រើប្រាស់វិធីសាស្រ្តវិភាគបែបបរិមាណវិស័យ និងគុណវិស័យដើម្បីធ្វើការសិក្សាស្រាវជ្រាវ បកស្រាយបញ្ហា និងបង្ហាញលទ្ធផលនៃការស្រាវជ្រាវនិងគម្រោងផ្សេងៗ។

PLO13. ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីដោះស្រាយបញ្ហារដ្ឋបាលនិងការគ្រប់គ្រងក្នុងការិយាល័យ

PLO14. បែងចែកជាមូលដ្ឋាននៃធនធានសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការរបស់មនុស្សក្នុងសង្កម

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO15.​​​​ ប្រើប្រាស់អនុភាពនៃការគិតប្រកបដោយការផ្ចិតផ្ចង់ក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិច

PLO16.​​​​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ​ក្នុងវិស័យវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

PLO17. ប្រើប្រាស់ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចប្រកបដោយសុវត្តិភាព

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • ត្រូវមានសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្រ​​ដែលមាន​តំលៃស្មើឬ​វិញ្ញាបន​បត្រ​​​​​​​​​​ថ្នាក់​​ឆ្នាំសិក្សា​មូលដ្ឋាន​។
  • ត្រូវចូលរួមប្រឡងចូលនិងទទួលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់ គណៈកម្មាធិការប្រឡងនិងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ក្រសួងអប់រំ យុវជន​និងកីឡា។
  • សម្គាល់៖​ ចំពោះបេក្ខជនដែលមានបរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស (ឬវិញ្ញាបនបត្រមានតម្លៃស្មើ ឬសមមូល) អាចបន្តការសិក្សាទៅឆ្នាំទីបីបាន​​​​​​​​​​​​​​ ដោយត្រូវមានសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងរៀនបន្ថែមមុខវិជ្ជាតម្រង់ទិសមួយចំនួនតាមការវាយ​តម្លៃពីគណៈកម្មការ​ជំនាញ​របស់​មហាវិទ្យាល័យ។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិត​ត្រូវ​សិក្សារយៈ​ ៥ឆ្នាំ  និង​មានចំនួនក្រេឌីត​​សរុបចំនួន ១៦០ ក្រេឌីត។

 

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន 

  • បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច (Bachelor of Science in Electrical and Electronic Engineering)