Faculty of Engineering and Architecture (Associate)


បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖ វិស្វកម្មនិងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់       ៖ ស្ថាបត្យកម្ម

ឯកទេស            ៖ ស្ថាបត្យកម្មនិងនគរូបនីយកម្ម 

កម្រិត ៥ ៖ បរិញ្ញាបត្ររង

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

  កម្ម​វិធីអប់រំ បរិញ្ញាបត្ររងស្ថាបត្យកម្ម​ ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម  ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សា   នូវចំណេះ​ដឹង  វិទ្យាសាស្រ្តនិងសិល្បៈ ការតុបតែងក្នុងអគារ និងក្រៅអគារ តាមរចនាបទទំនើប និងបូរាណ។ កម្ម​វិធី​នេះ​ផ្តល់​​​​ឲ្យនិស្សិត​​នូវ ការសិក្សាវិជ្ជាជីវៈវិស័យស្ថាបត្យកម្ម និងបទពិសោធន៍ អំពីការគូរប្លង់        ស្ថាបត្យកម្ម និងការតុប​តែងរចនា​ប្រកប​​ដោយ​​​គំនិតឆ្នៃប្រឌិត​​ល្អៗពីសាស្រ្តាចារ្យជំនាញល្បីៗ សម្រាប់បំពេញការងារអាជីព និងសម្រាប់​បន្ត​​​​ការសិក្សាកម្រិតបរិញ្ញបត្រ បន្ទាប់ពីពួកគេបញ្ចប់កម្មវិធីនេះដោយជោគជ័យ។   ម៉្យាងវិញទៀតកម្មវិធីនេះ​បណ្តុះ​បណ្តាលឲ្យ និស្សិតអាច​បំពេញ​ការងារ ប្រកបដោយក្រម​សីលធម៌​​​​​​វិជ្ជា​​ជីវៈ​ល្អ ដែលអាចបំពេញតម្រូវការ​អតិថិជន និងបំពេញការងារជាមួយអ្នកបច្ចេកទេសបាន។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់ បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

  • PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃស្ថាបត្យកម្ម
  • PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងស្ថាបត្យកម្ម
  • PEO3: ត្រួតពិនិត្យស្ថានភាព​ដំណើរការងារស្ថាបត្យកម្ម និងនគរូបនីយកម្មនានា
  • PEO4: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្ររងឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវ​ឱកាសការងារ ដូចខាងក្រោម៖

  • អ្នកបច្ចេកទេសស្ថាបត្យកររចនា និងអភិវឌ្ឍប្លង់អគារគ្រប់ប្រភេទ
  • អ្នកបច្ចេកទេសស្ថាបត្យករគ្រប់គ្រងការងារស្ថាបត្យកម្ម នៅការដ្ឋានសំណង់ផ្សេងៗ
  • អ្នកបច្ចេកទេសស្ថាបត្យករគូសប្លង់ស្ថាបត្យកម្មអាគារគ្រប់ប្រភេទ
  • អ្នកបច្ចេកទេសស្ថាបត្យករប៉ាន់ស្មានតម្លៃអាគារនិងការសាងសង់។

៤. លិទ្ធផលកម្មវិធីអប់រំ (Program Learning Outcomes: PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររងឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមានសមត្ថភាពស្រប តាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក. ចំណេះដឹង​ (Knowledge)

  • PLO1. ពិពណ៌នាអំពីចំណេះដឹងក្នុងវិស័យវិទ្យាសាស្រ្តពិត ស្ថាបត្យកម្ម និងរចនា

          នគរូបនីយកម្ម

  • PLO2. បកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យ​​ស្ថាបត្យកម្ម និងរចនានគរូបនីយកម្ម
  • PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យស្ថាបត្យកម្ម 

 

ខ. ជំនាញក្នុងការគិត (Cognitive Skills)

  • PLO4. អនុវត្តការងារនៅក្នុងរោងជាងស្ថាបត្យកម្ម និងកម្មសិក្សាទាក់ទងនឹងស្ថាបត្យកម្ម និង      

នគរូបនីយកម្ម។

  • PLO5. ដោះស្រាយបញ្ហាការងារស្ថាបត្យកម្ម និងរចនានគរូបនីយកម្ម នៃសំណងអគារនានា
  • PLO6. អភិវឌ្ឍផែនការប្រតិទិនគ្រប់គ្រងគម្រោងសំណង់នៃស្ថាប័នរដ្ឋ ឬឯកជន
  • PLO7. គណនាតម្លៃគម្រោងស្ថាបត្យកម្ម សម្រាប់ គ្រប់ស្ថាប័នរដ្ឋនិងឯកជន
  • PLO8. ត្រួតពិនិត្យស្ថានភាព​ដំណើរការងារស្ថាបត្យកម្ម និងនគរូបនីយកម្មនានា

 

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

  • PLO9. បង្ហាញពីចំណេះដឹង និងជំនាញផ្អែកលើមូលដ្ឋានការងារជាក្រុម
  • PLO10. បង្ហាញអំពីបញ្ហាក្រមសីលធម៌ស្ថាបត្យកម្ម និងវិជ្ជាជីវៈការងារ​ក្នុង​ការ​ធ្វើ​សេចក្តី​​​​​​​​​​​​​​​

សម្រច​ចិត្ត​​​ដោយមានភាពប្រាកដនិយម

ឃ. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • PLO11. ប្រើប្រាស់វិធីសាស្រ្តវិភាគបែបបរិមាណវិស័យ និងគុណវិស័យដើម្បីធ្វើការសិក្សា

ស្រាវជ្រាវ បកស្រាយបញ្ហា និងបង្ហាញលទ្ធផលនៃការស្រាវជ្រាវនិងគម្រោងផ្សេងៗ

  • PLO12. ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការិយាល័យដើម្បីធ្វើទំនាក់ទំនង

 

ង. ជំនាញចិត្តចលនា (Psychomotor Skills)

  • PLO13.​​​​ ប្រើប្រាស់អនុភាពនៃការគិតប្រកបដោយការផ្ចិតផ្ចង់ក្នុងវិស័យស្ថាបត្យកម្ម
  • PLO14.​​​​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងវិស័យស្ថាបត្យកម្ម និងរចនានគរូបនីយកម្ម។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

 

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់​ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូលនិងទទួលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួន តាមការកំណត់របស់គណៈ  ​កម្មាធិការប្រឡង ស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់​ក្រសួងអប់រំ      យុវជន ​និងកីឡា។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម និស្សិតត្រូវសិក្សារយៈពេល០២ឆ្នាំ និងមានចំនួនក្រេឌីត សរុប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំនួន៦៤ក្រេឌីត

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន

  • បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្ម និងនគរូបនីយកម្ម (Associate of Architecture in Architecture and Urban Planning)

បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖ វិស្វកម្មនិងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មសំណង់ស៊ីវិល

ឯកទេស            ៖ វិស្វកម្មសំណង់ស៊ីវិលអគារ

កម្រិត ៥ ៖ បរិញ្ញាបត្ររង

១. គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ​ បរិញ្ញាបត្ររងវិស្វកម្ម​ ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នក​សិក្សា​នូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណេះ​​​​​​​​​​​​​​​​​​​​​​​ដឹង និងជំនាញមូលដ្ឋានគ្រឹះនៃបច្ចេកទេសវិស្វកម្ម​ ក្នុងការគូរ គណនាប្លង់ និងការសាងសង់​អគារគ្រប់ប្រភេទ ​​​​​​​​​​​​​​ដោយផ្តោតលើការការពារបរិស្ថាន។ កម្ម​វិធី​នេះ​ផ្តល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យនិស្សិត​​នូវ ការសិក្សាវិជ្ជាជីវៈវិស័យ សំណង់ស៊ីវិល និងបទពិសោធន៍ អំពីការគូរប្លង់និងការងារសាងសង់ អគារទូចធំ ​ប្រកប​​ដោយ​​​គំនិតឆ្នៃប្រឌិត​​ល្អៗ​ពីសាស្រ្តាចារ្យជំនាញល្បីៗ សម្រាប់បំពេញការងារអាជីព និងសម្រាប់​បន្ត​​​​ការសិក្សាកម្រិត​បរិញ្ញបត្រ បន្ទាប់ពីពួក​គេ​បញ្ចប់​កម្មវិធីនេះដោយជោគជ័យ។   ទន្ទឹមនេះនិស្សិត​នឹងក្លាយ​ជាអ្នកបច្ចេកទេស ប្រកប​​​ដោយ​​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ ហើយអាចបំពេញការងារជា មួយអ្នកបច្ចេកទេសគ្រប់ជំនាញ។  

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្មសំណង់ស៊ីវិលអគារ

PEO2: បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​​សំណង់

PEO3: បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ

PEO4: ជំនួយការវិស្វករក្នុងការិយាល័យ ឬការដ្ឋាន

PEO5: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ

៣.ឱកាសការងារ 

ក្រោយពីទទួលបាន បរិញ្ញាបត្ររងវិស្វកម្ម​ ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវឱកាស​ការងារដូចខាងក្រោម៖

  • អ្នកបច្ចេកទេសសាងសង់
  • អ្នកគូរប្លង់អាគារ ដោយAuto-CAD
  • ជំនួយការវិស្វករក្នុងការិយាល័យ ឬការដ្ឋាន
  • អ្នកបច្ចេកទេសគ្រប់គ្រងការដ្ឋាន
  • អ្នកម៉ៅការសាងសង់សំណង់

៤. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររងវិស្វកម្ម​ ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ អ្នកសិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមាន​​សមត្ថភាព​​​ស្របតាម​លទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួន  រួមមាន៖

ក.ចំណេះដឹង​ (Knowledge)

  • PLO1. ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្ម
  • PLO2. បង្ហាញ និងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មបានត្រឹមត្រូវ និងច្បាស់លាស់
  • PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​​សំណង់។

ខ.ជំនាញក្នុងការគិត (Cognitive Skills)

  • PLO4. ដោះស្រាយបញ្ហាវិស្វកម្មសំណង់ស៊ីវិល របស់ស្ថាប័ន​នានាតាមតម្រូវការសង្គមទូទៅ
  • PLO5. វិភាគ​ និងប្រៀបធៀបទិន្នន័យ គណនាប្លង់ និងគ្រប់គ្រង​ស្ថានភាព​ដំណើរការសាងសង់សំណង់នានា
  • PLO6. វិភាគទិន្នន័យ និងបកស្រាយផលប៉ះពាល់បរិស្ថានដល់សហគមន៍ជុំវិញគម្រោងសំណង់ត្រូវសាងសង់
  • PLO7. ប្រតិបត្តិលើឧបករណ៍និងគ្រឿងចក្រ ក្នុងការដ្ឋានប្រកបដោយសុវត្ថិភាព
  • PLO8. គណនាតម្លៃគម្រោងសំណង់គ្រប់ប្រភេទ
  • PLO9. គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃសហគ្រាសសំណង់ និង ការិយាល័យសេវាកម្មពិគ្រោះយោបល់បច្ចេកទេសប្រកបដោយប្រសិទ្ធតភាព
  • PLO1០. សរសេររបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងការសាងសង់។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

  • PLO11. បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ
  • PLO12. ប្រើបច្ចកទេស និងបច្ចកវិទ្យាសាងសង់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

  • PLO13. ប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល
  • PL14.​ អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយការងារក្នុង​វិស័យសំណង់ប្រកបដោយប្រសិទ្ធភាព។

ង.ជំនាញចិត្តចលនា (Psychomotor Skills)

  • PLO15. ប្រើប្រាស់បច្ចេកទេសវិស្វកម្មប្រកបដោយការផ្ចិតផ្ចង់
  • PLO16. អនុវត្តប្រព័ន្ធបច្ចេកវិទ្យាសំណង់បានយ៉ាងស្ទាត់ជំនាញ
  • PLO17. ប្រើបច្ចកទេស និងបច្ចកវិទ្យាសាងសង់ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់​ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូល និងទទូលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់​គណៈ​​កម្មាធិការ​​​​ប្រឡង ស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ក្រសួង​អប់រំ យុវជន ​និងកីឡា។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្ររងវិស្វកម្ម​ ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ និស្សិតត្រូវសិក្សារយៈពេល០២ឆ្នាំ និងមាន​ចំនួន​​​​​ក្រេឌីត​​​សរុប​ចំនួន៦៤ក្រេឌីត

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន

  • បរិញ្ញាបត្ររងវិស្វកម្ម​ ឯកទេសវិស្វកម្មសំណង់ស៊ីវិលអគារ (Associate of Engineering in Building Civil Engineering)

បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច


ប្រភេទ ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

មហាវិទ្យាល័យ ៖  វិស្វកម្ម និងស្ថាបត្យកម្ម

ដេប៉ាតឺម៉ង់ ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

ឯកទេស ៖ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

កម្រិត ៥ ៖ បរិញ្ញាបត្ររងវិស្វកម្ម

១.គោលបំណងនៃកម្មវិធីអប់រំ (Program Aims)

កម្មវិធីអប់រំ បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ត្រូវបានរៀបចំ​ឡើង​​ដើម្បី​​​​​ជួយ​​និស្សិត​ឲ្យទទួលបាននូវចំនេះដឹងមូលដ្ឋាន  និងចំនេះដឹងអំពីអាជីពការងារក្នុងវិស័យ​វិស្វកម្ម​។ កម្មវិធីអប់រំ​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងផ្តល់ឲ្យ​និស្សិត​ នូវបទពិសោធន៍​បច្ចេកទេសល្អៗ និង​​សមត្ថភាព​បំពេញ​ការងារ ជាមួយ​​​នឹង​ការ​ពិចារណា​ដ៏​ត្រឹម​ត្រូវសម្រាប់​​ ការផ្តល់​​ដំណោះស្រាយបញ្ហាដ៏សមរម្យ ក្នុង​បរិបទ​ការងារ​វិស្វកម្ម​អគ្គិសនីនិង​អេឡិចត្រូនិច។ ជាមួយនឹងចំណេះ  ដឹង និងជំនាញ និស្សិតក៏​ត្រូវ​​​​សិក្សា​ផងដែរនូវ​វិធីសាស្រ្តវិភាគនិង​ទំនាក់ទំនង និងក្រម​ការងារ​​ដើម្បីក្លាយជាអ្នក​បច្ចេកទេស ដែលប្រកប​​ដោយក្រមសីលធម៌វិជ្ជាជីវៈល្អ ហើយ​អាច​​​​​​​​បំពេញ​​​ការងារជា​មួយអ្នក​ឯកទេសគ្រប់កម្រិត។​ ម៉្យាងវិញទៀតកម្មវិធីនេះ​បណ្តុះ​បណ្តាលឲ្យ និស្សិតអាច​បន្ត​​​​ការសិក្សាកម្រិត​បរិញ្ញបត្រ បន្ទាប់ពីពួកគេបានបញ្ចប់កម្មវិធីនេះដោយជោគជ័យ។

២. វត្ថុបំណងនៃកម្មវិធីអប់រំ (Program Educational Objectives: PEOs)

  បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញាបត្ររងស្ថាបត្យកម្ម ឯកទេសស្ថាបត្យកម្មនិងនគរូបនីយកម្ម និស្សិតនឹងមានសមត្ថ-ភាពសម្រាប់បំពេញការងារ និងឱកាសបន្តការសិក្សា ដូចខាងក្រោម៖

PEO1: ចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស្វកម្មអគ្គីសនីនិងអេឡិចត្រូនិច

PEO2: មានសមត្ថភាពក្នុងការអនុវត្តការងារនៅក្នុងរោងជាងអគ្គីសនី

PEO3: ត្រួតពិនិត្យស្ថានភាព​ដំណើរការងារអគ្គីសនីនិងអេឡិចត្រូនិច

PEO4: អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើឯកទេសបច្ចេកវិទ្យាវិស្វកម្មអគ្គីសនីនិងអេឡិចត្រូនិច

៣.ឱកាសការងារ

ក្រោយពីទទួលបាន បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិតបញ្ចប់​ការសិក្សាអាចទទួលបាននូវឱកាសការងារ ដូចខាងក្រោម៖

  • អ្នកបច្ចេកទេសរចនានិងអភិវឌ្ឍអគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Design and Development Technician)
  • អ្នកបច្ចេកទេសតំបន់បណ្តាញអគ្គិសនី (Electrical Site Technician)
  • អ្នកបច្ចេកទេសពិសោធន៍អគ្គិសនីនិងអេឡិចត្រូនិច (Electrical & Electronic Test Technician)
  • អ្នកបច្ចេកទេសគ្រប់គ្រងប្រព័ន្ធ (Control System Technician)

៤. លទ្ធផលសិក្សានៃកម្មវិធីបណ្តុះបណ្តាល (Program Learning Outcomes-PLOs)

       បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច អ្នកសិក្សា​នឹងមានសមត្ថភាពស្របតាមលទ្ធផលសិក្សា ដែលមានសង្គតិភាពជាមួយនឹងវិស័យ​សំខាន់ៗ​​ទាំងបួនរួមមាន៖

ក.ចំណេះដឹង​ (Knowledge)

PLO1.ពិពណ៌នាបានច្បាស់លាស់ពីចំនុចសំខាន់ៗក្នុងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្ម​អគ្គិសនី ​​​​​​​​​​​និងអេឡិចត្រូនិច

PLO2. បង្ហាញ និងបកស្រាយរូបមន្តពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តពិត និងវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច

PLO3.​​​ បង្ហាញអំពីគោលការណ៍ទូទៅនៃការរចនាសម្រាប់ការងារក្នុងវិស័យវិស្វកម្ម​អគ្គិសនីនិង​​អេឡិចត្រូនិច

ខ.ជំនាញក្នុងការគិត (Cognitive Skills)

PLO4. ​ វាយតម្លៃ និងដោះស្រាយបញ្ហាប្រព័ន្ធបណ្តាញអគ្គិសនី និងអេឡិចត្រូនិច​ក្នុងអគារ​​ទូទៅតាម​​​តម្រូវការសង្គម និងស្ថាប័ននា

PLO5. វិភាគ​ និងគណនាប្រព័ន្ធបណ្តាញអគ្គិសនី និងអេឡិចត្រូនិចសម្រាប់គេហដ្ឋាន អាគារនិង​​​​​​​​​​​​​​​​​​​​​​​​​​​​​រោង​ចក្រ

​PLO6. ប្រតិបត្តិលើឧបករណ៍ស្វ័យប្រវត្តិរបស់បណ្តាញអគ្គិសនី និងអេឡិចត្រូនិច ក្នុងគេហដ្ឋានអាគារ និងរោងចក្រ

PLO7. គណនាតម្លៃគម្រោងបណ្តាញអគ្គិសនី និងអេឡិចត្រូនិចស្វ័យប្រវត្តិសម្រាប់ គ្រប់ស្ថាប័ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋនិងឯកជន

​​​​​​PLO9. វាយតម្លៃសហគ្រាសអគ្គិសនី និងអេឡិចត្រូនិច និង​ការិយាល័យ​​សេវាកម្មពិគ្រោះ​យោបល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បច្ចេកទេស

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ (Interpersonal Skills  and  Responsibilities)

PLO11. បង្ហាញភាពជាអ្នកដឹកនាំ និងធ្វើការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងទំនួល​ខុសត្រូវ

PLO12. សរសេររបាយការណ៍បច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធអគ្គិសនីក្នុងអាគារ

PLO13. ប្រើបច្ចកទេស និងបច្ចកវិទ្យាអគ្គិសនី និងអេឡិចត្រូនិច ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង (Numerical Skills, Information Technology and Communication)

PLO14. ប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវក្នុងវិស័យវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច

PLO15. អនុវត្តនូវជំនាញបច្ចេកទេស និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដើម្បី ដោះស្រាយ ការងារក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិច ប្រកបដោយប្រសិទ្ធភាព

ង.ជំនាញចិត្តចលនា (Psychomotor Skills)

PLO16. ប្រើប្រាស់បច្ចេកទេសប្រកបដោយការផ្ចិតផ្ចង់

PLO17. ប្រើប្រាស់ឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចប្រកបដោយសុវត្តិភាព

PLO18. អនុវត្តប្រព័ន្ធ​បច្ចេកវិទ្យាអគ្គិសនី និងអេឡិចត្រូនិច បានយ៉ាងស្ទាត់ជំនាញ។

៥. លក្ខខណ្ឌនៃការចូលរៀន

បេក្ខជនត្រូវ៖

  • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ​ ឬវិញ្ញាបន​បត្រ​បញ្ចប់​ថ្នាក់​ទី១២ ឬសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ៣​/កម្រិត៤។
  • ចូលរួមប្រឡងចូលនិងទទូលបានលទ្ធផលជាប់លើមុខវិជ្ជាទូទៅមួយចំនួនតាមការកំណត់របស់ គណៈកម្មាធិការប្រឡងស.ប.ប និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការ​ប្រឡងរបស់ ក្រសួង អប់រំ        យុវជន​និងកីឡា។

៦. ចំនួនក្រេឌីត

នៅថ្នាក់ បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច និស្សិត​ត្រូវ​សិក្សារយៈ​២ឆ្នាំ​និងមាន​ចំនួនក្រេឌីត​​សរុបចំនួន ៦៤ក្រេឌីត

៧. រចនាសម្ព័ន្ធកម្មវិធីសិក្សា

៨. ឈ្មោះសញ្ញាបត្រដែលនិស្សិតជ័យលាភីនឹងទទួលបាន 

  • បរិញ្ញាបត្ររងវិស្វកម្ម ឯកទេសវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច (Associate of Engineering in Electrical and Electronic Engineering)